លោក ហ៊ុន ម៉ា​នី ដឹកនាំ​ក្រុមការងារ​ចុះ​សិក្សា​ស្វែងយល់​វិស័យ​មួយចំនួននៅ​ខេត្តស្ទឹងត្រែង​

438
ចែករម្លែក
  • 19
    Shares
លោក ហ៊ុន ម៉ា​នី ដឹកនាំ​ក្រុមការងារ​ចុះ​សិក្សា​ស្វែងយល់​វិស័យ​មួយចំនួននៅ​ខេត្តស្ទឹងត្រែង​

ដោយៈ​សុផល,សុខុម​/ភ្នំពេញៈ លោក ហ៊ុន ម៉ា​នី ប្រធាន​គណ​:​កម្ម​ការអប់រំ យុវជន កីឡា ធម្មការ កិច្ចការ​សាសនា វប្បធម៌ និង​ទេសចរណ៍ នៃ​រដ្ឋសភា បាន​ចុះ​បំពេញ បេសកកម្ម​សិក្សា ស្វែងយល់ វឌ្ឍនភាព​ការងារ បញ្ហា​ប្រឈម​នានា​របស់​អាជ្ញាធរ មន្ទីរជំនាញ​ពាក់ព័ន្ធ ដែល​ស្ថិតនៅក្រោម​សមត្ថកិច្ច​របស់ គណៈកម្មការ នៅ​ខេត្តស្ទឹងត្រែងកាលពី​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០១៩​។​

​មន្រ្តីក្រុមការងារបានប្រាប់ថាក្នុង​សកម្មភាពរបស់ ប្រតិភូ​គណៈកម្មការ​ជំនាញ​រដ្ឋ​សភា បាន​ជួបពិភាក្សា​ការងារ​ជាមួយ លោក ម៉ុម សារឿន អភិបាលខេត្ត​ស្ទឹងត្រែង​។ នៅក្នុង​កិច្ចប្រជុំ​នេះ មានការ​ចូលរួម​ពី​សំណាក់ លោក លោកស្រី ដែលជា​ប្រធាន​មន្ទីរជំនាញ​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត​។​

លោក ហ៊ុន ម៉ា​នី ដឹកនាំ​ក្រុមការងារ​ចុះ​សិក្សា​ស្វែងយល់​វិស័យ​មួយចំនួននៅ​ខេត្តស្ទឹងត្រែង​

​លោក ម៉ុម សារឿន បាន​ជម្រាបលោកប្រធានគណៈកម្មការថា ក្នុង​វិស័យ​អប់រំ​ខេត្តស្ទឹងត្រែង​បាន​ជួប​បញ្ហា​ខ្វះ​គ្រូបង្រៀន​។ ប៉ុន្តែ​ដោយមាន​ការយកចិត្តទុកដាក់​ពី​ប្រមុខ​រដ្ឋាភិបាល អគារសិក្សា​នៅក្នុង​ខេត្ត​មាន​គ្រប់ គ្រាន់​។ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានផ្តល់​អគារសិក្សា​គ្រប់​ក្រុង ស្រុក​របស់​ខេត្ត ដែល​សរុប​មាន​ចំនួន​៣៤​កន្លែង ស្មើនឹង​៥៣​អគារ មាន​២៩៣​បន្ទប់​។ ចំពោះ​វិស័យ​វប្បធម៌ ធម្មការ កិច្ចការ​សាសនា និង​ទេសចរណ៍ បាន​ជួប​បញ្ហា​ប្រឈម​ខ្លះ​ដែរ តែ​អាជ្ញាធរខេត្ត និង​ស្ថាប័ន​មន្ទីរជំនាញ ខិតខំ​ដោះស្រាយ​ដោយ​ប្រកាន់​គោលការណ៍​ធ្វើយ៉ាងណា​ផ្តល់​សេវាសាធារណៈ និង​សង្គម​ជូន​ពលរដ្ឋ​ឲ្យ​បានល្អ​ប្រសើរ​។​

​លោក ហ៊ុន ម៉ា​នី បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​ការងារ​ដែល​រដ្ឋបាលខេត្ត និង​មន្ទីរជំនាញ​សម្រេចបាន​។ នៅក្នុង​កិច្ចប្រជុំ​នេះ លោក​បាន ស្តាប់ និង​ផ្តល់យោបល់​ដល់​អាជ្ញាធរ ដើម្បី​រក​ដំណោះស្រាយ​លើ​បញ្ហា​ដែល​ខ្វះខាត និង​បញ្ហា​ប្រឈម​នោះ​។ លោក​បាន​គូសបញ្ជាក់ថា ការជួបប្រជុំ គ្នា​នេះ មាន​សារៈសំខាន់​ក្នុងការ​ឆ្លើយតប​តម្រូវ​ការ​របស់​ពលរដ្ឋ​។ អ្វី​ដែលជា​បញ្ហា​ប្រឈម​ដែល​មិនអាច​ដោះស្រាយ​នៅពេលនេះ គណៈកម្មការ​អប់រំ យុវជន នៃ​រដ្ឋសភា នឹង​ពាំនាំ​ជូន​រដ្ឋាភិបាល​ដោះស្រាយ​តាមរយៈ​សម្តេច​ប្រធានរដ្ឋសភា​៕សរន

លោក ហ៊ុន ម៉ា​នី ដឹកនាំ​ក្រុមការងារ​ចុះ​សិក្សា​ស្វែងយល់​វិស័យ​មួយចំនួននៅ​ខេត្តស្ទឹងត្រែង​