លោក ហ៊ុន ម៉ា​នី : យុវជន​ជា​អ្នក​បន្តវេន​សម្រាប់​អនាគត​កម្ពុជា​

288
ចែករម្លែក
  • 12
    Shares

ដោយ:មុនី​រ័ត្ន​/​ភ្នំពេញ ៖ លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​) បាន​បញ្ជាក់ថា យុវជន​ជា​អ្នក​បន្តវេន​សម្រាប់​អនាគត​កម្ពុជា ដែល​ចង់ឃើញ​សង្គមជាតិ​មានការ​រីកចម្រើន ហើយ​យុវជន​ត្រូវមាន​ទស្សនៈ​ឯកភាពគ្នា ដើម្បី​អនាគត​កម្ពុជា គឺ​អ្វី​ដែលមាន​នៅថ្ងៃនេះ យុវជន​ត្រូវ​ថែរក្សា​ឲ្យ​បាន និង​មាន​យុទ្ធសាស្ត្រ​អភិវឌ្ឍ​សម្រាប់​អនាគត​កម្ពុជា ដាក់​ផល​ប្រ​យោ​ជ​ន៏​ប្រទេសជាតិ​ជា​ចម្បង​។

ការ​ថ្លែង​បញ្ជាក់​នេះ បាន​ធ្វើឡើង​នៅក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​សមាជិក សមាជិកា ជិត​២០០០​នាក់ នៅ​ទីស្នាក់ការ​កណ្តាល​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃទី​០៩ ខែមីនា ឆ្នាំ​២០១៩​។

ការរៀបចំ​ពិធី​នេះ​ឡើង គឺ​ក្នុង​គោលបំណង​ថ្លែងអំណរគុណ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​សមាជិក សមាជិកា នាពេល​កន្លងមក​ពង្រឹង​ប្រសិទ្ធភាព​ការងារ​ព្រមទាំង​ស្វែងយល់​បន្ថែម​នូវ​តម្រូវការ​ជាក់ស្តែង​ របស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ថ្នាក់​រាជធានី​ភ្នំពេញ ថ្នាក់មូលដ្ឋាន និង​សង្កាត់ ប្រមាណ​ជិត​២០០០​នាក់​។​

លោក​ហ៊ុន ម៉ា​នី បាន​ថ្លែងថា ក្នុងនាម​ជា​យុវជន មានឱកាស​ច្រើន​ក្នុង​រៀន​គិតពី​ចក្ខុវិស័យ​វែងឆ្ងាយ ក្នុងការ​ចូលរួម​អភិវឌ្ឍ​ប្រទេស​ឲ្យ​រីកចម្រើន បំបាត់​អំពើហិង្សា​លើ​ស្ត្រី​និង​កុមារ និង​ចូលរួម​លើកតម្កើង​សមភាព​យេនឌ័រ​។ យុវជន​មាន​ឆន្ទៈ​ស្ម័គ្រចិត្ត​ចូលរួម​ការងារ​សង្គម​ជាច្រើន ដូចជា កម្មវិធី​មនុស្សធម៌ កម្មវិធី​អច្ឆរិយៈ​អង្គរ​។ ហើយ​សូម​ថ្លែងអំណរគុណ​ដល់​សមាជិក ស​.​ស​.​យ​.​ក រាជធានី​ភ្នំពេញ ដែល​បាន​ចូលរួម​ការងារ​សង្គម និង​ការងារ​មនុស្សធម៌​ជាច្រើន ដែលជា​ការរៀនសូត្រ និង​ដកស្រង់​បទពិសោធ​ន៍​។​

លោក​បាន​បញ្ជាក់ថា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​) មាន​អាយុកាល​៤០​ឆ្នាំ (​កើត​នៅ​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​១៩៧៨) ដែលជា​ស្មារតី ២​ធ្នូ គឺជា​ការ​ហ៊ាន​លះបង់​សាមគ្គី​គ្នា ដើម្បី​ផល​ប្រ​យោ​ជ​ន៍​ប្រទេសជាតិ រួមគ្នា​ដាក់​ជីវិត​ជាដើម​ទុន​រួមគ្នា​រំដោះជាតិ (​ពី​របប​ខ្មែរក្រហម​)​។ យុវជន​ត្រូវ​បន្ត​ស្ម័គ្រចិត្ត ដើម្បី​ការងារ​សង្គម​ផ្សេងៗ ដែល​យុវជន​ត្រូវខិតខំ​ប្រឹងប្រែង​បន្ត​ស្មារតី ២​ធ្នូ​។​

ជាមួយគ្នានេះ លោក​ហ៊ុន ម៉ា​នី បាន​បន្ត​លើកទឹកចិត្ត​ដល់​យុវជន​គួរ​រៀន​ពី​ថ្នាក់ដឹកនាំ​ជំនាន់​មុន អតីតកាល​ជា​មេរៀន និង​ជា​បទពិសោធន៍​សម្រាប់​យុវជន​បំរើ​ប្រទេសជាតិ​ឲ្យ​បាន​ប្រសើរ​។ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​រាជធានី កាលពី​ឆ្នាំ​២០១៣ បានធ្វើ​យុទ្ធនាការ​នៃ​ទិវា​ក្តី​ស្រឡាញ់ អប់រំ​យុវជន ឲ្យ​យល់ដឹង​ទិវា​ក្តី​ស្រឡាញ់​សម្រាប់​លោកគ្រូ អ្នកគ្រូ និង​សម្រាប់​ឪពុក​- ម្តាយ និង​អាណាព្យាបាល ដែល​បាន​អប់រំ​ចិត្តគំនិត​យុវជន ចេះ​ចែករំលែក​សេចក្តីស្រឡាញ់ ចេះ​យក អាសារ​គ្នា​ទៅវិញទៅមក​។​

​ចំណែក​លោក​សាយ សំ​អាល់ ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​រាជធានី​ភ្នំពេញ បាន​បង្កើត​សាខា​ដល់​ខណ្ឌ​ទូទាំង​រាជធានី​ភ្នំពេញ​។​ ស​.​ស​.​យ​.​ក រាជធានី​ភ្នំពេញ​សព្វថ្ងៃ​មាន​សមាជិក​ជាង​២​ម៉ឺន​នាក់​។ ក្រៅពី​ខណ្ឌ បាន​សហការ​ជាមួយ​អង្គការ​ដៃគូ​មួយ​ចំ​មួន​ទៀត ដែល​បាន​សហការ​ធ្វើការ​ជាមួយគ្នា ផ្តោតលើ​សុខមាលភាព​ប្រជា​ពល​បាន​ចំនួន​រាប់ម៉ឺន​នាក់ ដែល​សកម្មភាព​នេះ​បាន​បន្ត​រាល់ថ្ងៃ​។ ជាមួយគ្នា​នោះដែរ ក្រុមគ្រូពេទ្យ​ស្ម័គ្រ បាន​ចែករំលែក​ចំណេះដឹង​ដល់​និស្សិត​ពេទ្យ​ឲ្យ​ចេះ​ព្យាបាល និង​វះកាត់​។​

លោក​បន្តថា សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​និង​សាលា​តិច​ណូ សហការ​ជាមួយ​សស​យក​រាជធានី​ភ្នំពេញ បានផ្តល់​ម៉ាស៊ីន​យន្តហោះ និង​ម៉ាស៊ីន​រថក្រោះ​ដល់​និស្សិត​ដើម្បី​រៀន​។ សាងសង់​សារៈមន្ទីរ​នៅ​សាកលវិទ្យាល័យ​ភ្នំពេញ សម្រាប់ធ្វើ​ការពិសោធ​ន៌​និង​ស្រាវជ្រាវ​។ ស​.​ស​.​យ​.​ក បាន​យកចិត្តទុកដាក់​លើ​វិស័យ​កីឡា​។ ស​.​ស​.​យ​.​ក បាន​រៀបចំ​ឲ្យ​សិស្សានុសិស្ស​ បាន​ទៅ​ទស្សនា​មជ្ឈមណ្ឌល​ប្រល័យពូជសាសន៍​នៅ​ជើងឯក និង​សារៈមន្ទីរ​ទួលស្លែង ដើម្បី​សិស្សានុសិស្ស​បាន​សិក្សា​ស្វែងយល់​ពី​ប្រវត្តិសាស្ត្រ និង​បានរៀបចំ​ពិ​ពណ៌​ការងារ និង​បច្ចេកទេស​វិទ្យាសាស្ត្រ ដែលជា​ការតម្រង់ទិស​ការងារ​របស់​យុវជន​។ ស​.​ស​.​យ​.​ក រាជធានី​ភ្នំពេញ បាន​ចូលរួម​កម្មវិធី​វប្បធម៌ ជាមួយ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ដែល​បាន​បង្ហាញថា យុវជន និង​ប្រជាពលរដ្ឋ​គាំទ្រ​វប្បធម៌ និង​កីឡា​។ ជាមួយគ្នា​នោះ​ស​.​ស​.​យ​.​ក រាជធានី​ភ្នំពេញ បានធ្វើ​សកម្មភាព​មនុស្សធម៌ និង​បាន​បង្កើត​ក្រុម​ធុរៈកិច្ច​វ័យក្មេង ដើម្បី​ការចូលរួម​ផ្នែក​សេដ្ឋកិច្ចកម្ពុជា​កាន់តែ​រីកចម្រើន និង​មាន​កិច្ចសហការ​រវាង​ធុរៈកិច្ច​នៃ​បណ្តា​ប្រទេស​នានា​រវាង​ធុរៈកិច្ច វ័យក្មេង​កម្ពុជា​។​

រីឯ​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ថ្លែងថា នៅ​រាជធានី​ភ្នំពេញ កំពុង​មាន​បញ្ហា​ប្រឈម គឺ​គ្រោះថ្នាក់​ចរាចរ​ណ៏ ដូច្នេះ​សូម​អនុវត្តតាម​អនុសាសន៍​សម្តេច​អគ្គមហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី “​គឺ​ថ្ងៃនេះ ថ្ងៃស្អែក កុំ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ចរាចរ​ណ៏​” ការកាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ គឺ​ផ្តើមចេញពី​យើង​គ្រប់ៗ​គ្នា ពេល​​បើកបរ​ត្រូវដាក់​ខ្សែក្រវ៉ាត់​និង​ពាក់មួក​សុវត្ថិភាព​។​

លោក​បាន​បញ្ជាក់ថា អាជ្ញាធរ​ភ្នំពេញ​នៅតែ​បន្ត​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាណ៍ នៅក្នុង​រាជធានី​ភ្នំពេញ​។ ដោយឡែក​រោងចក្រ សហគ្រាស សាងសង់​ថ្មី​ត្រូវ​សាងសង់​នៅក្រៅ​ក្រុង ការដឹកជញ្ជូន ត្រូវ​ប្រើ​រថយន្ត​តូចៗ អនាគត​សាលាក្រុង​និង​បង្កើត​ឲ្យ​មាន​ផ្លូវ​វ័ន​វ៉េ ដើម្បី​ជួយ​កាត់បន្ថយ​ការកកស្ទះ​ចរាចរ​ណ៍​តាម​ដងផ្លូវ​ក្នុង​រាជធានី​ភ្នំពេញ​។ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវគោរព​ច្បាប់​ចរាចរណ៍ គ្រោះថ្នាក់​ចរាចរណ៍​ឃោរ​រ​ឃៅ​ជាង​អ្នក​កើត​ជម្ងឺ​អេ​ដ​ស៍៕B/