លោក ហ៊ុយ វណ្ណៈ ត្រូវបាន តែងតាំងជាប្រធានក្រុមការងារ តាមដានហ្វេ​ស​ប៊ុ​ក​សម្តេច ហ៊ុន សែន​

907
ចែករម្លែក

សម្តេច​ក្រឡា ស ខេង កែសម្រួល​សមាសភាព​ក្រុមការងារ តាមដាន​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​សម្តេច ហ៊ុន សែន​

ដោយ:មុន្នីរ័ត្ន/ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានចេញ​សេចក្តីសម្រេច​ផ្លាស់​កែសម្រួល​​សមាសភាព​ក្រុមការងារ​តាមដាន​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ប្រព័ន្ធ​ទំនាក់ទំនង​ប​ណ្រា​ញ​សង្គម និង​សារ​ព័​ត៍​មាន​ផ្សេងៗ ដែល​ទាក់ទង​សមត្ថកិច្ច​ក្រសួងមហាផ្ទៃ។ សេចក្តី​សម្រេចបាន​ធ្វើឡើង​នៅ​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១៩​។

​បើតាម​សេចក្តីសម្រេច គឺ​លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ជា​ប្រធាន ។ ចំណែក​អន​អនុប្រធាន​មាន​៣​រូប គឺ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន អគ្គ​ស្នងការរង នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក លឹម ផាន់​វិ​រៈ អគ្គលេខាធិការរង នៃ​អគ្គនាយកដ្ឋាន និង​លោកស្រី តៅ សុខ​ម៉ា​រ៉ា អគ្គនាយក​រដ្ឋនៃ​អគ្គនាយក​ដ្ឋា​ម​រដ្ឋបាល រួមទាំង​សមាជិក១០​រូប​ផ្សេងទៀត​។​

​ក្នុងសេចក្តីសម្រេច​នេះបានបញ្ជាក់ថា ក្រុមការងារនេះ​មានភារកិច្ចតាមដាន និងជួយ ស្រាវជ្រាវទំព័របណ្តាញសង្គម​ហ្វេ​ស​ប៊ុ​ក​សម្តេច ហ៊ុន សែន និង​មានតួនាទីឆ្លើយតប តាមជំនាញនីមួយៗស្របតាមគោលការណ៍ របស់ក្រសួងមហាផ្ទៃចំពោះមតិមហាជន ដែលបង្ហោះ​នៅក្នុងទំព័របណ្តាញសង្គមហ្វេ​ស​ប៊ុ​ករ​បស់សម្តេច ហ៊ុន សែន ពាក់ព័ន្ធ នឹងវិស័យសន្តិសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ​។ តាមដានការផ្សព្វផ្សាយ និងឆ្លើយតបឱ្យបានទាន់ពេលវេលាលើប្រព័ន្ធទំនាក់ទំនងបណ្តាញសង្គម និងប្រព័ន្ធ ផ្សព្វផ្សាយឌីជីថលផ្សេងៗ ដែលពាក់ព័ន្ធនឹងសមត្ថកិច្ចក្រសួងមហាផ្ទៃ​៕​B/