លោក ហ៊ែ​រី រ៉េដ​នែប ចោទប្រកាន់​កីឡាករ​មួយចំនួន​របស់​ស្ពឺរ ថា មាន​ចំណែក​ធ្វើ​ឲ្យ​ក្លិប​បណ្តេញ​លោក ប៉ូ​ចេ​តទី​ណូ

115
ចែករម្លែក

​លោក ហ៊ែ​រី រ៉េដ​នែប (Harry Redknapp) បានធ្វើការ​រិះគន់​លើ​កីឡាករ​ដែល​លេង​មិន​អស់ សមត្ថភាព​នៅ​ក្លិប តូ​តិ​ន​ហេម (Tottenham ) ហើយ​ជឿថា ពួកគេ​គួរ​ត្រូវបាន​ស្តីបន្ទោស ចំពោះ​ការបណ្តេញ​លោក ម៉ូ​រី​ស៊ី​យ៉ូ ប៉ូ​ចេ​តទី​ណូ (Mauricio Pochettino) ។​
​ ​
លោក ប៉ូ​ចេ​តទី​ណូ រួមទាំង​ក្រុមការងារ​របស់លោក​ទ​ទួល​ខុសត្រូវ​ចំពោះ​ទម្រង់​លេង​ដ៏​អន់ក្នុង​លី​កនៅ​ឆ្នាំ​២០១៩​នេះ ដោយ​បញ្ចប់​ពេលវេលា​ជាង​៥​ឆ្នាំ​ជាមួយ​ក្លឹប​នេះ​។​
​ ​
អំឡុងពេល​លោក​ដឹកនាំ លោក ប៉ូ​ចេ​តទី​ណូ បាន​ជួយ​ក្រុម Tottenham ជាប់​ក្នុង ចំណោម​ក្រុម កំពូល​ទាំង​បួន​នៅលើ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​៤​រដូវ​កាល​ជាប់​គ្នា និង​ធ្លាប់​ប្រដេញ​យក​តំណែង ជើងឯក​ពីរលើក​។​

​លោក​ក៏បាន​ជួយ​ក្រុម​នេះ​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ​ឆេ​ម​ពាន​លី​ក​កាលពី​រដូវ​កាល​មុន និង​បាន​អភិវឌ្ឍ កីឡាករ​ដូចជា ហ៊ែ​រី ខេន (Harry Kane) ដេ​ឡេ អា​លី (Dele Alli) សន់ ហឿង​មីន (Son Heung Min) និង គ្រី​ស្ទៀ​ន អេ​រិ​កសិន (Christian Eriksen) ទៅជា​កីឡាករ​កម្រិត​កំពូល​ផងដែរ​។​
​ ​
​ប៉ុន្តែ​លោក រ៉េដ​នែប អតីត​អ្នកចាត់ការ​ក្លិប​ស្ពឺរ​( Spurs) ជឿថា កីឡាករ​ខ្លះ​ក្នុង ចំណោម​នោះ មាន​ចំណែក​ដែល​នាំ​ឲ្យ​មានការ​បណ្តេញ​គ្រូបង្វឹក​សញ្ជាតិ​អា​ហ្ស​ង់​ទីន​រូបនេះ​ដែល​កើតមាន កាលពី​យប់​ថ្ងៃ​អង្គារ​។​
​ ​
លោក រ៉េដ​នែប បាន​និយាយថា “​នៅពេល​គ្រប់គ្នា​និយាយ​អំពី​កីឡាករ គ្រប់គ្នា​ស្រឡាញ់​គាត់ ប្រសិនបើ​ពួកគេ​ស្រឡាញ់​គាត់​ខ្លាំង ប្រហែល​ពួកគេ​គួរ​ចាប់ផ្តើម​លេង​ឲ្យ​បានល្អ​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​: លោក ម៉ូ​រី​ស៊ី​យ៉ូ ប៉ូ​ចេ​តទី​ណូ (Mauricio Pochettino) និង​កិ​ឡាករ​របស់​ក្រុម Spurs