លោក ហ្គា​រ៉េត សាវ​ហ្គេ​ត ជាប់​ក្នុង​បញ្ជី​សម្រាំង​គ្រូបង្វឹក​ឆ្នើម​ប្រចាំឆ្នាំ​២០១៨ របស់ FIFA

584
ចែករម្លែក

​លោក ហ្គា​រ៉េត សាវ​ហ្គេ​ត (Gareth Southgate) គ្រូបង្វឹក​របស់​ក្រុម​ជម្រើសជាតិ​អង់គ្លេស បាន​ជាប់​ក្នុង​បញ្ជី​សម្រាំង​សម្រាប់​ប្រជែង​យកពាន​គ្រូបង្វឹក​ឆ្នើម​របស់ FIFA ប្រចាំឆ្នាំ​២០១៨ បន្ទាប់ពី​លោក​ដឹកនាំ​ក្រុម​អង់គ្លេស​ឈានដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​វើ​ល​ខាប់​នៅ​ប្រទេស​រុស្ស៊ី​។​
​ ​
​លោក សាវ​ហ្គេ​ត ស្ថិត​ក្នុងចំណោម​បេក្ខភាព​ឆ្នើម​ដូចជា​គ្រូបង្វឹក ឌី​ឌី​យ៉េ ដេ​សំ (Didier Deschamps) ដែល​លើក​ពាន​ជើងឯក​វើ​ល​ខាប់ និង​គ្រូបង្វឹក ហ្ស៊ី​ណេ​ឌី​ន ហ្ស៊ី​ដាន (Zinedine Zidane) ដែល​លើក​ពាន​ឆេ​ម​ពាន​លី​ក​បី​លើក​ជាប់​គ្នា​។​
​ ​
​មាន​បេក្ខភាព​១១​រូប​ក្នុង​បញ្ជី​សម្រាំង​នេះ ហើយ​បេក្ខភាព​នីមួយៗ​ត្រូវបាន​វាយតម្លៃ​តាមរយៈ សមត្ថភាព​ដឹកនាំ​ចាប់ពី​ថ្ងៃទី​៣​ខែកក្កដា​ឆ្នាំ​២០១៧ ដល់​ថ្ងៃទី​១៥​ខែកក្កដា​ឆ្នាំ​២០១៨​។​
​ ​
​មាន​គ្រូបង្វឹក​ពីរ​រូបនេះ​តំណាង​ឲ្យ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​គឺ​លោក ប៉េ​ប ហ្គា​ឌី​អូ​ឡា (Pep Guardiola) របស់​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​និង​លោក យើ​ហ្គេ​ន ក្លប់ (Jurgen Klopp) របស់​លី​វើ​ភូ​ល​។​
​ ​
​បេក្ខភាព​សម្រាំង​១០​រូប​ត្រូវបាន​ជ្រើសរើស​ដោយ​ក្រុមប្រឹក្សា​ជំនាញ​ខាង​បាល់ទាត់​ហើយ​អ្នកគាំទ្រ អាច​បន្ត​បោះឆ្នោត​គាំទ្រ​រហូតដល់​ថ្ងៃទី​១០​ខែសីហា​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​លោក ហ្គា​រ៉េត សាវ​ហ្គេ​ត (Gareth Southgate)
#