លោក ហ្គា​រ៉េត សាវ​ហ្គេ​ត​: ម៉ា​គូស រ៉ា​ហ្វ​ដ ធ្វើបាន​ល្អ​ជាង រ៉ូ​ដាល់​ដូ និង ខេន ក្នុង​វ័យ ២០​ឆ្នាំ​ដូចគ្នា​

867

​ខ្សែប្រយុទ្ធ ម៉ា​គូស រ៉ា​ហ្វ​ដ (Marcus Rashford) ធ្វើបាន​ល្អ​ជាង​ក្នុង​វ័យ​២០​ឆ្នាំ បើ​ធៀប​នឹង កីឡាករ គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ (Cristiano Ronaldo) និង ហ៊ែ​រី ខេន (Harry Kane) ប៉ុន្តែ​ត្រូវការ​ការយកចិត្តទុកដាក់​បន្ថែម​។​
​ ​
​នេះ​គឺជា​សារ​ពី​លោក ហ្គា​រ៉េត សាវ​ហ្គេ​ត (Gareth Southgate) អ្នកចាត់ការ​ក្រុម​ជម្រើសជាតិ អង់គ្លេស ដែល​យល់​ពី​អារម្មណ៍​ខកចិត្ត​របស់ រ៉ា​ហ្វ​ដ ជាមួយ​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត ប៉ុន្តែ​លោក​បញ្ជាក់ថា គេ​មិនគួរ​បំភ្លេចចោល​កីឡាករ​ប្រកបដោយ​ទេពកោសល្យ​ម្នាក់នេះ​ទេ​។​
Ads by
​ ​
​ជាថ្មី​ម្តងទៀត រ៉ា​ហ្វ​ដ មានការ​លំបាក​ក្នុងការ​ប្រកួត​នៅ​រដូវ​កាល​នេះ​សម្រាប់​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត ប៉ុន្តែ​លោក សាវ​ហ្គេ​ត និយាយថា ការបង្ហាញ​សមត្ថភាព​របស់ រ៉ា​ហ្វ​ដ​សម្រាប់​ក្រុម ជម្រើសជាតិ​អង់គ្លេស​នៅ​សប្តាហ៍​នេះ នឹង​ផ្តល់​កម្លាំងចិត្ត​ដល់​កីឡាករ​រូបនេះ នៅពេល​វិលត្រឡប់ ទៅ​បំពេញភារកិច្ច​ក្រោម​ការដឹកនាំ​របស់លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho) វិញ​។​
​ ​
​លោក សាវ​ហ្គេ​ត អះអាងថា កីឡាករ​វ័យ​២០​ឆ្នាំ​រូបនេះ​ហាក់ដូចជា​មិនសូវ​មានឱកាស​អភិវឌ្ឍ​ខ្លួន​ទេ បើ​ធៀប​នឹង​ខ្សែប្រយុទ្ធ ហ៊ែ​រី ខេន ដែល​ត្រូវបាន​លេង​ក្នុង​កិច្ចសន្យាខ្ចី​ជើង​បួន​លើក​កាល​នៅ​ក្មេង មុនពេល ក្លាយជា​កីឡាករ​ឆ្នើម​ក្នុង​វ័យ​២១​ឆ្នាំ​។​
​ ​
​លោក​បាន​អះអាង​បន្ថែមទៀតថា ស្របពេល រ៉ូ​ណា​ល់​ដូ ចាប់ផ្តើម​លេង​ល្អ​សម្រាប់​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​នៅពេល​អ្នក​ទាំងពីរ​ស្ថិតក្នុង​វ័យ​ដូចគ្នា​នោះ រ៉ា​ហ្វ​ដ បា​នរក​គ្រាប់​បាល់​សម្រាប់​ក្លឹប និង​សម្រាប់​ក្រុម​ជម្រើសជាតិ​រួចហើយ​។​
​ ​
​លោក សាវ​ហ្គេ​ត បាន​និយាយថា “​ប្រាកដ​ណាស់ រ៉ា​ហ្វ​ដ គឺជា​កីឡាករ​ដែលមាន​ទេពកោសល្យ​។ យើង​ត្រូវតែ​ចងចាំ​ថា ក្នុង​វ័យ​ដូចគ្នានេះ ហ៊ែ​រី ខេន មិនទាន់​លេង​ដល់​កម្រិត​កំពូល​សម្រាប់​ក្លឹប Spurs នៅឡើយ​ទេ​”​។​
​ ​
​លោក សាវ​ហ្គេ​ត បន្តថា “​សម្រាប់​ខ្ញុំ ខ្ញុំ​សប្បាយចិត្ត​ពីព្រោះ​យើង​ពិតជា​ចង់​ធ្វើ​ឲ្យ រ៉ា​ហ្វ​ដ មាន​អារម្មណ៍​ថា ខ្លួន​សំខាន់​នៅ​ដំណាក់កាល​នេះ​។ គាត់​ប្រាកដជា​ខកចិត្ត​ដោយសារ​ពេលវេលា តិចតួច​ក្នុងការ​បង្ហាញមុខ​នៅ​វើ​ល​ខាប់ ប៉ុន្តែ​វា​គឺជា​រឿង​សំខាន់​ជាពិសេស ដើម្បី​ឲ្យ​គាត់​ចូលទៅ តំបន់​គ្រោះថ្នាក់​និង​ចងចាំ​ទីតាំង​ដែល​ខ្លួន​ត្រូវ​ទាត់​បញ្ចូល​ទី​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​ខ្សែប្រយុទ្ធ ម៉ា​គូស រ៉ា​ហ្វ​ដ (Marcus Rashford)