លោក ហ្វ្រែ​ង ដឺ បូ​អើ ត្រៀម​ដាក់សំណើ​ផ្ទេរ ចូ​សេ ហ្វុ​ន​តេ ដើម្បី​ជួយ សង្គ្រោះ​ការងារ​របស់លោក​

891
ចែករម្លែក

​ស្ថិតនៅក្រោម​សម្ពាធ លោក ហ្វ្រែ​ង ដឺ បូ​អើ (Frank de Boer) គ្រូបង្វឹក​របស់​ក្លិប Crystal Palace បាន​ត្រៀមខ្លួន​ដាក់សំណើ​ផ្ទេរ​ខ្សែប្រយុទ្ធ ចូ​សេ ហ្វុ​ន តេ (Jose Fonte) ដើម្បី​សង្គ្រោះ​ការងារ​របស់លោក​។​
​ ​
​លោក បូ​អើ វ័យ​៤៧​ឆ្នាំ​មិនទាន់​ឈ្នះ​មួយ​ប្រកួត​នៅ​ព្រី​មី​ញ៉េ​លី​ក​ជាមួយ​ក្រុម Crystal Palace នៅឡើយ​ទេ​នៅ​រដូវ​កាល​ថ្មី​នេះ បន្ទាប់ពី​បរាជ័យ​៣​ប្រកួត​ជាប់​គ្នា​ដោយ​មិនទាន់​រកបាន​១​គ្រាប់​សោះ​។​
​ ​
​គ្រូបង្វឹក​សញ្ជាតិ​ហូ​ឡង់​រូបនេះ​កំពុងតែ​ប្រឹងប្រែង ដើម្បី​សង្គ្រោះ​ការងារ​របស់លោក បន្ទាប់ពី​ព្យាយាម​ដូរ ទម្រង់​លេង​របស់ Crystal Palace មិនបាន​សម្រេច​។​
​ ​
​លោក​ចង់បាន​កីឡាករ​ថ្មី​ច្រើន​រូប​មុនពេល​រដូវ​កាល​ទិញដូរ​បិទទ្វារ ក្នុង​កិច្ចប្រឹងប្រែង ដើម្បី​ប្រែក្លាយ ស្ថានការណ៍​របស់ Palace ហើយ​សង្គ្រោះ​ការងារ​របស់លោក​ផងដែរ បន្ទាប់ពី​ពួកគេ​ចាញ់​ក្រុម Swansea ក្នុង​ទឹកដី​។​
​ ​
​នៅពេលនេះ Palace ចង់​នាំយក ហ្វុ​ន​តេ វ័យ​៣៣​ឆ្នាំ​ត្រឡប់មកវិញ​ពី​ក្លឹប West Ham ។ ហ្វុ​ន​តេ បាន​ចាក​ចេញពី​ក្លឹប Southampton មក​ចូលរួម​ជាមួយ ក្លឹប West Ham កាលពី​ខែមករា​ក្នុងតម្លៃ​ផ្ទេរ ៨​លាន​ផោន​។​
​ ​
​ប៉ុន្តែ ហ្វុ​ន​តេ បានបង្ហាញ​មុខតែ​មួយ​លើក​ប៉ុណ្ណោះ​នៅ​រដូវ​កាល​នេះ ហើយ​ដាក់​ជា​កីឡាករ​បម្រុង​មិន​ប្រើប្រាស់ ក្នុងពេល​ប្រកួត​ចាញ់​ក្រុម Newscastle ៣-០ កាលពី​ថ្ងៃ​សៅរ៍​។​
​ ​
​ហ្វុ​ន​តេ ទទួលបាន​ជោគជ័យ​នៅ​ក្លឹប Selhurst Park កាលពី​រដូវ​កាល​ឆ្នាំ​២០០៧​ដល់​ឆ្នាំ​២០១០ មុនពេល​ផ្ទេរចេញ​។​
​ ​
​វត្តមាន​របស់​កីឡាករ​រូបនេះ​នឹង​ក្លាយជា​កម្លាំង​ចិត្តធំ​សម្រាប់​លោក បូ​អើ ដែល​លោក​បាន​ដឹកនាំ​ក្រុម Inter Milan បានត្រឹមតែ​បី​ខែ​កាលពី​រដូវ​កាល​មុន មុនពេល​ត្រូវបាន​បណ្តេញចេញ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែប្រយុទ្ធ ចូ​សេ ហ្វុ​ន តេ (Jose Fonte)