លោក ហ្ស៊ី​ណេ​ឌី​ន ហ្ស៊ី​ដាន ចាប់អារម្មណ៍​ការងារ​នៅ​ឆេ​ល​ស៊ី លុះត្រាតែ​ក្លិប​នេះ​រក្សាទុក អេ​ឌិន ហា​ហ្សា​ដ​

465
ចែករម្លែក

លោក ហ្ស៊ី​ណេ​ឌី​ន ហ្ស៊ី​ដាន (Zinedine Zidane) ចាប់អារម្មណ៍​ចង់​ក្លាយជា​គ្រូបង្វឹក​ក្លឹប​ឆេ​ល​ស៊ី ដរាបណា​ក្លឹប​នេះ​ផ្តល់​ការធានា​ច្បាស់លាស់​ចំពោះ​លោក​។​

​លោក ម៉ូ​រី​ស៊ី​យ៉ូ សារី (Maurizio Sarri) ដែលជា​គ្រូបង្វឹក​ក្លឹប​ឆេ​ល​ស៊ី​បច្ចុប្បន្នកំពុង​ស្ថិតក្រោម សម្ពាធ​ធ្ងន់ធ្ងរ បន្ទាប់​ជួប​នូវ​រដូវ​កាល​ដ៏​លំបាក ហើយ​លោក ហ្ស៊ី​ដាន អន្ទះសា​ចង់​ចរចា​ជាមួយ ក្លឹប​ឆេ​ល​ស៊ី ដើម្បី​មក​ជំនួស​លោក សារី​។​

​ទោះបីជា​យ៉ាងណា អតីត​គ្រូបង្វឹក​ក្លិប រៀល ម៉ា​ឌ្រី​ត​(Real Madrid) រូបនេះ​ចង់​ឲ្យ​ក្លិប​ឆេ​ល ស៊ី​ធានាថា កីឡាករ​ឆ្នើម អេ​ឌិន ហា​ហ្សា​ដ (Eden Hazard) បន្ត​នៅ​ជាមួយ​ក្លឹប​នេះ​។​
​ ​
លោក ហ្ស៊ី​ដាន ត្រូវការ​កញ្ចប់​ទឺ​ក​ប្រាក់​២០០​លាន​ផោន​សម្រាប់​ផ្ទេរ​ក្នុង​តំបន់ ដើម្បី​ពង្រឹង​ក្រុម ព្រមទាំង​អនុញ្ញាត​ឲ្យ​មាន​ចំណែក​ចូលរួម​ក្នុងការ​ជ្រើសរើស​កីឡាករ​ជាមួយ​លោកស្រី ម៉ា​រី​ណា ក្រា​ណូ​វ​ស្កា​អៀ (Marina Granovskaia) ផងដែរ​។​
​ ​
ប្រភព​ជាច្រើន​ដែល​ស្និទ្ធ​នឹង​គ្រូបង្វឹក​សញ្ជាតិ​បារាំង​រូបនេះ​និយាយថា ប្រហែលជា​ឆេ​ល​ស៊ី​មិន អាច​ផ្តល់​ការងារ​នេះ​ជូន​បានទេ ខណៈពេល​អនាគត​លោក សារី​ស្ថិតក្នុង​ដៃ​របស់លោក​នៅឡើយ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

លោក ហ្ស៊ី​ណេ​ឌី​ន ហ្ស៊ី​ដាន (Zinedine Zidane)​និង​កីឡាករ អេ​ឌិន ហា​ហ្សា​ដ (Eden Hazard)