លោក ហ្ស៊ី​ណេ​ឌី​ន ហ្ស៊ី​ដាន អាច​នឹងដាក់​ឲ្យ បេ​ល លេង​នៅ​ខ្សែការពារ​ស្លាប​ឆ្វេង ដើម្បី​ទុក​ឱកាស​ឲ្យ​កីឡាករ​ថ្មី​

259
ចែករម្លែក

​កីឡាករ ហ្គា​រ៉េត បេ​ល (Gareth Bale) អាច​នឹង​បង្ខំ​ឲ្យ​លេង​នៅ​ស្លាប​ឆ្វេង​ប្រសិនបើ​កីឡាករ​រូបនេះ បន្ត​នៅ​លេង​ជាមួយ​ក្លឹប Real Madrid​ហើយ​មិនទាន់មាន​សំណើ​ផ្ទេរ​ស័ក្តិសម​ណាមួយ​នៅ​រដូវក្តៅ នេះ​ទេ​។​
​ ​
កីឡាករ​សញ្ជាតិ​វ៉េ​ល​រូបនេះ​បាន​ក្លាយជា​ជនរងគ្រោះ​នៅ​ពហុកីឡាដ្ឋាន Bernabeu អំឡុង​យុទ្ធនា ការ​ដ៏​ត្រដាបត្រដួស បើទោះបីជា បេ​ល គឺជា​កីឡាករ​រកបាន​គ្រាប់​បាល់​ច្រើន​លំដាប់​ទី​២​របស់ Real ដោយ​រកបាន​១៤​គ្រាប់​ក៏ដោយ​។​
​ ​
ប្រសិនបើ បេ​ល បន្ត​លេង​នៅ​ក្លឹប Real ជាមួយនឹង​ប្រាក់​ឈ្នួល ៣៥០.០០០​ផោន​ក្នុង​មួយ សប្តាហ៍​ទៀត​នោះ លោក ហ្ស៊ី​ណេ​ឌី​ន ហ្ស៊ី​ដាន (Zinedine Zidane)​អាច​នឹង​ប្តូរ​ឲ្យ​ទៅលេង​នៅ ខ្សែការពារ​វិញ​។​
​ ​
​គេ​ជឿថា លោក ហ្ស៊ី​ដាន និង បេ​ល មាន​ទំនាក់ទំនង​មិនល្អ​ហើយ​គ្រូបង្វឹក​សញ្ជាតិ​បារាំង​រូបនេះ ចង់​នាំយក​កម្លាំង​ថ្មី​មក​ប្រើ​នៅ​រដូវក្តៅ​នេះ​។​
​ ​
ការបន្ថែម​សមាជិក​ថ្មី​អាច​នឹង​បង្ខំ​ឲ្យ​កីឡាករ​វ័យ​២៩​ឆ្នាំ​រូបនេះ​ធ្លាក់​លេខ​រៀង ហើយនឹង​ត្រូវ​ប្រជែង ជាមួយ​កីឡាករ ម៉ា​សេ​ឡូ (Marcelo) សម្រាប់​តំណែង​ការពារ​ស្លាប​ឆ្វេង​។​
​ ​
បេ​ល ធ្លាប់​ចាប់ផ្តើម​អាជីព​ក្នុង​តំណែង​ការពារ​ស្លាប​ឆ្វេង​ជាមួយ​ក្លឹប Southampton មុនពេល ត្រូវ​ប្តូរ​មកលេង​នៅ​តំណែង​ខ្សែ​ប្រើ​ស្លាប​ជាមួយ​ក្លឹប Tottenham ដោយសារ​មាន​ទេពកោសល្យ ប្រយុទ្ធ​ល្អ​។​
​ ​
បេ​ល បាន​ចូលរួម​ជាមួយ​ក្លឹប Real Madrid កាលពី​ឆ្នាំ​២០១៣ ហើយ​លើក​ពាន​១៤​លើក ចាប់តាំងពី​ពេលនោះ​មក ប៉ុន្តែ​វា​ហាក់ដូចជា​ការចាកចេញ​កាន់តែ​ខិត​មកដល់​។

​កន្លងមក​ក្លឹប ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​ចាប់អារម្មណ៍​នឹង បេ​ល ផងដែរ ប៉ុន្តែ​មិនទាន់​ឃើញ​សម្រេច ជា​ផ្លូវការ​ណាមួយ​ទេ​៕ ប្រែសម្រួល: ពិសិដ្ឋ

កីឡាករ ហ្គា​រ៉េត បេ​ល (Gareth Bale)
#