លោក អាល​ឡេ​ហ្គ្រី ចង់​ជួបជុំ​ជាមួយ ផូ​ល ប៉ុក​បា ឡើងវិញ​

1152
ចែករម្លែក

​លោក ម៉ា​ស៊ី​មី​លៀ​ណូ អាល​ឡេ​ហ្គ្រី (Massimilino Allegri) អ្នកចាត់ការ​ក្លិប ជូ​វេន​ទុ​ស​(Juventus) កំពុង​ផ្តោត​គោលដៅ​សម្រាប់​ការជួបជុំ​ឡើងវិញ​ជាមួយ​កីឡាករ ផូ​ល ប៉ុក​បា (Paul Pogba) នៅ​រដូវក្តៅ​នេះ​។​
​ ​
​អនាគត​របស់ ប៉ុក​បា នៅ​ពហុ​កីឡដ្ឋាន Old Trafford ស្ថិតក្នុង​ភាពមិនច្បាស់លាស់ បន្ទាប់ពី​កីឡាករ​សញ្ជាតិ​បារាំង​រូបនេះ​បាន​បង្ហើប​ប្រាប់​កាលពី​ថ្ងៃ​ច័ន្ទ​ថា ខ្លួន​មិន​ច្បាស់​ថា​នឹង ទៅ​កន្លែង​ណា​ទេ​នៅ​រដូវ​កាល​ក្រោយនេះ​។​
​ ​
​ភាពមិនច្បាស់លាស់​នេះ​ទំនងជា​បាន​បើក​ច្រក​សម្រាប់​លោក អាល​ឡេ​ហ្គ្រី ឲ្យ​នាំយក ប៉ុក​បា ត្រឡប់​ទៅ​អ៊ីតាលី​វិញ បន្ទាប់ពី​កីឡាករ​រូបនេះ​ធ្លាប់​ទទួលបាន​ជោគជ័យ​នៅ​ទីក្រុង Turin ។​
​ ​
​ប៉ុក​បា​ដែល​ខកខាន​មិនបាន​ឆ្លើយតប​សម​នឹង​តម្លៃ​ផ្ទេរ​៨៩​លាន​ផោន​ចាប់តាំងពី​ចូលរួម ជាមួយ United កាលពី​ឆ្នាំ​២០១៦ បាន​ចំណាយពេល​បួន​ឆ្នាំ​ជាមួយ​ក្លប Juventus បន្ទាប់ពី​ចូលរួម​ជាមួយ​ក្រុម​យក្ស​អ៊ីតាលី​នេះ​កាលពី​ឆ្នាំ​២០១២​។​
​ ​
​កីឡាករ​បារាំង​រូបនេះ​លើក​ពាន​ជើងឯក​បួន​លើក​ជាប់​គ្នា​នៅ​អ៊ីតាលី​និង​ពាន Coppa Italia ពីរលើក មុនពេល​សម្រេចចិត្ត​មក​ចូលរួម​ជា United វិញ​។​
​ ​
​លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho) បាន​និយាយ​កាលពីដើម​ខែឧសភា​ថា លោក​មាន អារម្មណ៍​ថា ប៉ុក​បា នឹង​នៅ​ជាមួយ Manchester United នៅ​រដូវ​កាល​ក្រោយ​បើទោះបី ជា​អ្នក​ទាំងពីរ​មើលមុខ​គ្នា​មិន​ចំ​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ​ក៏ដោយ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​


​លោក ម៉ា​ស៊ី​មី​លៀ​ណូ អាល​ឡេ​ហ្គ្រី (Massimilino Allegri) និង​កីឡាករ ផូ​ល ប៉ុក​បា (Paul Pogba)