លោក អាល​ឡេ​ហ្គ្រី ចាប់អារម្មណ៍​ការងារ​នៅ​ក្លិប អា​សេណ​ល​

778
ចែករម្លែក

អ្នកដឹង​រឿង​នៅ​ក្លិប​យក្ស​ជូ​វិនទុ​ស​( Juventus) នៅ​អ៊ីតាលី​ជឿថា អាចមាន​ឱកាស​៥០​លើ ៥០​ថា គ្រូបង្វឹក អាល​ឡេ​ហ្គ្រី (Allegri) អាច​នៅ​ឬ​ចាកចេញ ប៉ុន្តែ​ប្រសិនបើ​លោក​ចាកចេញ នោះ​ក្លឹប Arsenal ប្រាកដជា​គោលដៅ​ចម្បង​របស់លោក​។​
​ ​
​លោក អាល​ឡេ​ហ្គ្រី ស្ថិតក្នុង​បញ្ជី​សម្រាំង​របស់​ក្លិប​អា​សេណ​ល​( Arsenal )​ហើយ​ពួកគេ​ជឿថា លោក​នឹង​រីករាយ​ជាមួយនឹង​រចនាសម្ព័ន្ធ​របស់​ក្លិប​ខណៈ​លោក​ធ្លាប់ធ្វើ​ការងារ​ជាមួយ រចនាសម្ព័ន្ធ​ប្រហាក់ប្រហែល​នេះ​នៅ​ក្លិប ជូ​វិនទុ​ស​។​
​ ​
​នៅពេលនេះ លោក អាល​ឡេ​ហ្គ្រី ហាក់ដូចជា​មានលទ្ធភាព​សម្រេច​កិច្ចព្រមព្រៀង​ច្រើន ជាង​លោក ល្វី​ស អែន​រិ​ក (Luis Enrique) ស្របពេល​លោក ល្វី​ស​ទាមទារ​ប្រាក់​ឈ្នួល រហូតដល់​១៥​លាន​ផោន​ក្នុង​មួយឆ្នាំ​បន្ទាប់ពី​កាត់​ពន្ធ​រួចហើយ​។​
​ ​
​លោក ល្វី​ស ក៏​ស្ថិតក្នុង​បញ្ជី​ឈ្មោះ​សម្រាំង​របស់​ក្លិប​ឆេ​ល​ស៊ី​ផងដែរ ប៉ុន្តែ​អាច​នឹង​បាត់បង់ ឱកាស​ការងារ​ទាំងពី​រ ពីព្រោះ​ក្លឹប​ឆេ​ល​ស៊ី​ចាប់អារម្មណ៍​នឹង​លោក ម៉ូ​រី​ហ្ស៊ី​យ៉ូ សៀ​រី (Maurizio Sarri) របស់​ក្លិប​ណា​ប៉ូ​លី​( Napoli) ជាង​។​
​ ​
​លោក អាល​ឡេ​ហ្គ្រី បាន​លើក​ពាន​ជើងឯក Serie A រួចហើយ​។ លោក​បាន​បង្ហាញថា លោក​ចង់​ដឹកនាំ​ក្រុមបាល់ទាត់​នៅ​អង់គ្លេស​នាពេល​អ​នា​គត់ ប៉ុន្តែ​ក្លិប Juventus នឹង​ចាប់ផ្តើម​ពិភាក្សា​ជុំវិញ​កិច្ចសន្យា​ថ្មី បន្ទាប់ពី​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ក្របខណ្ឌ Coppa Italia កាលពី​ថ្ងៃ​ពុធ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

គ្រូបង្វឹក អាល​ឡេ​ហ្គ្រី (Allegri)