លោក អាល​ឡេ​ហ្គ្រី បើកទ្វារ​ទទួលយក​ឱកាស​ដឹកនាំ​ក្លិប​ផ្សេងទៀត ខណៈ​លោក​គ្មាន បំណង​បន្តការងារ​នៅ ជូ​វេន​ទុ​ស​

402
ចែករម្លែក

លោក ម៉ា​ស៊ី​មី​លី​យ៉ា​ណូ អាល​ឡេ​ហ្គ្រី (Massimiliano Allegri) គ្រូបង្វឹក​របស់​ក្លិប​ជូ​វេន ទុ​ស ( Juventus) និយាយថា លោក​គ្មាន​ចំណាប់អារម្មណ៍​នឹងធ្វើ​អត្ថាធិប្បាយ​ណាមួយ ដែល​នាំ​ឲ្យ​ក្លិប​ធំៗ​នៅ​អឺរ៉ុប​ប្រុង​ជើង​ការណ៍​នោះទេ​។

​លោក អាល​ឡេ​ហ្គ្រី សម្រេច​ចាកចេញ​ពី​ក្លិប​នេះ បន្ទាប់ពី​ចំណាយពេល​អស់​៥​រដូវ​កាល ដោយ​លើក​ពាន​ជើងឯក​ក្របខណ្ឌ Serie A ៥​លើក ហើយ​បន្ទាប់មក​លោក​បាន​អះអាង ថា លោក​សម្លឹង​រកមើល​ការប្រកួតប្រជែង​ថ្មី​។

​គ្រូបង្វឹក​វ័យ​៥១​ឆ្នាំ​រូបនេះ ដែល​បាន​សម្រេចចិត្ត​ចាកចេញ​ស្របពេល​លោក​នៅសល់ កិច្ចសន្យា​១​ឆ្នាំ​ទៀត​នោះ​ត្រូវបាន​ក្លិប Juventus ប្រកាស​កាលពី​ថ្ងៃ​សុក្រ​ថា អាចមាន ទំនាក់ទំនង​ទៅនឹង​ក្លិប​មួយចំនួន​ដូចជា​ក្លិប Chelsea, Paris Saint-Germain និង​ក្លិប Bayern Munich ។

​ថ្លែង​បន្ទាប់ពី​ប្រកួត​ស្មើ​ក្រុម Atlanta ១-១ កាលពី​ថ្ងៃអាទិត្យ លោក អាល​ឡា​ហ្គ្រី បាន និយាយថា “​ខ្ញុំ​មិន​ចង់​បន្តពេល​មួយឆ្នាំ​ទៀត​ទេ​។ ខ្ញុំ​នឹង​យក​ពេល​សម្រាក​ដោយ មាន​ប្រាក់​ឈ្នួល ប្រសិនបើ​ខ្ញុំ​ចង់​។ ម្យ៉ាង ផែនការ​របស់ខ្ញុំ​គឺ​ស្វែងរក​គម្រោង​ដែល ខ្ញុំ​ចាប់អារម្មណ៍ ឆាកជីវិត​ពោរពេញ​ដោយ​ភាព​អស្ចារ្យ ហើយ​អ្នក​ត្រូវតែ​ត្រៀមខ្លួន សម្រាប់​អ្វីៗ​គ្រប់យ៉ាង​”​។

​បើទោះបីជា​ស្ថានភាព​កិច្ចសន្យា​របស់លោក​យ៉ាងនេះ​ក៏ដោយ ក៏​លោក អាល​ឡេ​ហ្គ្រី ដឹងថា លោក​ប្រហែលជា​បាត់បង់​ការងារ បន្ទាប់ពី​ក្រុម Juventus ប្រកួត​ចាញ់​ក្រុម Ajax នៅ​វគ្គ​៨​ក្រុម​ចុងក្រោយ ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​កាលពី​ខែ​មុន​។

​ក្លិប​យក្ស​អ៊ីតាលី​នេះ បាន​ចំណាយ​១០០​លាន​ផោន ដើម្បី​ផ្ទេរ​កីឡាករ​ឆ្នើម គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ (Cristiano Ronaldo) ពី​ក្លិប Real Madrid កាលពី​រដូវក្តៅ​ឆ្នាំមុន​ក្នុង​កិច្ច ប្រឹងប្រែង ដើម្បី​ដណ្តើម​យកពាន​ឆេ​ម​ពាន​លី​ក បន្ទាប់ពី​ធ្វើបាន​ល្អ​នៅក្នុង​ស្រុក​៕ ប្រែ​សម្រួល​: ពិសិដ្ឋ