លោក អាសេន វែងហ្គើ អាចជាគន្លឹះក្នុងការសម្រេចកិច្ចព្រមព្រៀងផ្ទេរ Kylian Mbappe

752
ចែករម្លែក

អាសេណលមិនទាន់បោះបង់សេចក្តីសង្ឃឹមផ្ទេរកីឡាករ Kylian Mbappe ហើយលោក អាសេន វែងហ្គើ (Arsene Wenger) គ្រូបង្វឹកអាសេណលអាចជាគន្លឹះសំខាន់ក្នុងការសម្រេច កិច្ចព្រមព្រៀងផ្ទេរកីឡាករ វ័យក្មេងរូបនេះ។

កីឡាករវ័យជំទង់របស់ក្លិប Monaco រូបនេះបានក្លាយជាប្រភពនៃការប៉ាន់ ប្រមាណជាបន្តបន្ទាប់ ពេញរដូវក្តៅ ដោយក្លឹបនៅអឺរ៉ុបជាច្រើនប្រជែងគ្នាដើម្បី ផ្ទេរកីឡាកររូបនេះ។

ទោះបីជាយ៉ាងណា វាទំនងជាថា កីឡាកររូបនេះនឹងនៅជាមួយក្លឹបជើង ឯកបារាំងនេះទៀត ហើយនឹងចុះ កិច្ចព្រមព្រៀងថ្មី ហើយប្រាក់ឈ្នួលនឹងកើន ឡើងច្រើនសន្ធឹកសន្ធាប់។

តាមគេហទំព័រ Mirror.co.uk កាលពីថ្ងៃទី២៦ខែកក្កដាឆ្នាំ២០១៧បានឲ្យដឹងថា ក្លឹប Real Madrid និងស៊ីធីបានព្យាយាមដាក់សំណើដែលមានទឹកប្រាក់ ច្រើនក្រាសក្រែល ដើម្បីសម្រេចកិច្ចព្រមព្រៀង ខ្សែប្រយុទ្ធរូបនេះ ៕ ប្រែសម្រួល:ពិសិដ្ឋ

កីឡាករ Kylian Mbappe