លោក អា​សេន វែង​ហ្គើ គឺជា​បេក្ខភាព​នាំមុខគេ សម្រាប់​តំណែង​គ្រូបង្វឹក​នៅ​ក្លិប​បៃ​យឺន ម៉ូ​និ​ច

100
ចែករម្លែក

លោក អា​សេន វែង​ហ្គើ (Arsene Wenger) គឺជា​បេក្ខភាព​កំពូល​សម្រាប់​តំណែង​គ្រូបង្វឹក​បន្ទាប់​របស់​ក្លិប បៃ​យឺន ម៉ូ​និ​ច​(Bayern Munich )​ដែល​នៅ​ទំនេរ ក្រោយពេល​ក្លឹប​នេះ​បណ្តេញ​គ្រូបង្វឹក នី​កូ កូ​វ៉ា​ក (Niko Kovac) នាពេល​ថ្មីៗ​នេះ​។​
​ ​
ក្លិប​យក្ស​អាល្លឺម៉ង់​នេះ កំពុង​ស្វែងរក​អ្នកចាត់ការ​ថ្មី បន្ទាប់ពី​បណ្តេញ​លោក កូ​វ៉ា​ក ចេញ​កាលពី​ថ្ងៃអាទិត្យ គឺ​ក្រោយពេល​ក្រុម​នេះ​ប្រកួត​ចាញ់​ក្រុម Frankfurt ៥-១ ។
​ ​
​អតីត​គ្រូបង្វឹក​ក្លិប អា​សេណ​ល​(Arsenal) វែង​ហ្គើ​វ័យ​៧០​ឆ្នាំ​រូបនេះ​គឺជា​បេក្ខភាព​និង​ជា​ជម្រើស​ជាទី​ពេញចិត្ត របស់​ថ្នាក់ដឹកនាំ​ក្លិប បៃ​យឺន ខណៈ​ពួកគេ​កំពុង​ស្វែងរក​បេក្ខភាព​ដែលមាន​សមត្ថភាព​កែប្រែ​រដូវ​កាល​របស់ខ្លួន និង​គ្រប់គ្រង​កីឡាករ​ល្បីៗ​។​
​ ​
គ្រូបង្វឹក​ជើងចាស់​រូប​នេះ​អាច​និយាយ​ភាសា​អាល្លឺម៉ង់​បាន​យ៉ាង​ស្ទាត់ជំនាញ​ហើយ​គ្មាន​ការងារ​ធ្វើ​មួយរយៈ​មក ហើយ​ចាប់តាំងពី​លាលែង​ពី​តំណែង​គ្រូបង្វឹក​នៅ​ក្លិប Arsenal កាលពី​ដំណាច់​រដូវ​កាល​ឆ្នាំ​២០១៧-១៨ មក​។​
​ ​
គ្រូបង្វឹក​សញ្ជាតិ​បារាំង​រូបនេះ​បានបង្ហាញ​ពី​បំណង​ចង់​វិលត្រឡប់​មកកាន់​ការងា​រ​បង្វឹក​វិញ​និង​បង្ហាញ​ចំណាប់ អារម្មណ៍​លើ​ក្លិប​យក្ស​អាល្លឺម៉ង់​នេះ​។​
​ ​
​នៅពេល​សួរនាំ​ថា តើ​លោក​ចាប់អារម្មណ៍​លើ​ការងារ​នៅ​ពហុ​កីឡដ្ឋាន Allianz Arena ឬ​យ៉ាងណា​នោះ លោក វែង​ហ្គើ បាន​និយាយថា “​ប្រាកដ​ណាស់​។ ការងារ​បង្វឹក​គឺជា​ឆាកជីវិត​របស់ខ្ញុំ​មកដល់ពេលនេះ​។ គ្រប់គ្នា​ដែល ធ្លាប់​បង្វឹក​កីឡាករ នឹង​និយាយ​ដូចគ្នា​ដែរ​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​