លោក អា​សេន វែង​ហ្គើ ឆ្លើយតប​ចំពោះ​អ្នក​រិះគន់ នៅមុន​ជំនួប​ឆេ​ល​ស៊ី​

1013
ចែករម្លែក

លោក អា​សេន វែង​ហ្គើ (Arsene Wenger) អះអាងថា លោក​នៅតែ​ឈរ​យ៉ាងរឹងមាំ​ដដែល បើទោះបីជា​ក្រុម​អ្នក​រិះគន់​ព្យាយាម​បញ្ចប់​អាជីព​របស់លោក​នៅ​រដូវ​កាល​ចុងក្រោយ​ក៏ដោយ​។​

​គ្រូបង្វឹក​យូរអង្វែង​របស់​ក្លឹប​អា​សេណ​ល​រូបនេះ​នឹង​ដឹកនាំ​ក្រុម​របស់លោក​ប្រឈមមុខ​ជាមួយ​ក្រុម​ឆេ​ល​ស៊ី​ដើម្បី​ដណ្តើមពាន Community Shield បន្ទាប់ពី​មានការ​ទូរស័ព្ទ​ទាមទារ​ឲ្យ​បណ្តេញលោក​ចេញ​។
​ ​
​លោក វែង​ហ្គើ ដែល​បាន​ចុះ​កិច្ចព្រមព្រៀង​ថ្មី​រយៈពេល​២​ឆ្នាំ​កាល​ខែឧសភា​នោះ បាន​និយាយ បែប​កំប្លែង​ថា “​ខ្ញុំ​សូមទោស​ដែល​ខ្ញុំ​នៅ​បន្ត​ឈរ​ទីនេះ​។ ខ្ញុំ​អាច​យល់បាន​ថា អ្នក​ចង់​សម្លាប់​ខ្ញុំ ប៉ុន្តែ​នៅពេលនេះ ខ្ញុំ​នៅរស់​នៅឡើយ​”​។​
​ ​
​គ្រូបង្វឹក​ក្រុម​កាំភ្លើង​ធំ ដែល​គ្រោង​ដាក់​ខ្សែប្រយុទ្ធ អា​ឡិ​កសាន​ដ្រេ ឡា​កា​ហ្សិត (Alexandre Lacazette) ដែល​ទើបតែ​ផ្ទេរ​មក​ក្នុងតម្លៃ​៤៤​លាន​ផោន​នោះ ក៏បាន​វាយប្រហារ​លើ​អ្នកគាំទ្រ ដែល​រិះគន់ថា លេខ​រៀង​ទី​៤​គឺជា​ពាន​របស់លោក​រួចទៅហើយ​។​
​ ​
​តាម​គេហទំព័រ Mirror.co.uk កាលពី​ថ្ងៃទី​៥​ខែសីហា​ឆ្នាំ​២០១៧​បាន​ឲ្យ​ដឹងថា អា​សេណ​ល​បាន ចាប់ផ្តើម​រដូវ​កាល​នេះ​ដោយ​អវត្តមាន​ពី​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​ជា​លើកដំបូង​ក្នុង​រយៈពេល​២​ទសវត្សរ៍​ជាមួយ​ក្លឹប​នេះ​។​
​ ​
​លោក វែង​ហ្គើ បាន​និយាយថា “​នៅពេល​យើង​ជាប់​លេង​ឆេ​ម​ពាន គ្រប់គ្នា​សួរ​ខ្ញុំ​ថា ហេតុអ្វី​មិន​ឈ្នះ​ពាន​។ នៅពេល​យើង​លើក​ពាន ហើយ​មិន​ជាប់​លេង​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក គ្រប់គ្នា​បែរជា​សួរថា ហេតុអ្វី​មិនបាន​លេង​នៅ​ឆេ​ម​ពាន​លី​ក​”​។​
​ ​
​លោក​បន្តថា “​នោះ​គឺជា​រឿង​ធម្មតា​ដែល​យើង​គេច​មិន​ផុត ប៉ុន្តែ​ខ្ញុំ​ចង់​ផ្តោត​ការយកចិត្ត​ទុក លើ​ការងារ​របស់ខ្ញុំ ហើយ​ធ្វើ​ឲ្យ​បានល្អ​តាម​ដែល​អាចធ្វើ​ទៅបាន​និង​ឈ្នះ​ការប្រកួត​”៕ ​ប្រែ​សម្រួល​: ពិសិដ្ឋ​

លោក អា​សេន វែង​ហ្គើ (Arsene Wenger)
#