លោក អា​សេន វែង​ហ្គើ ពិចារណា​ត្រឡប់​ទៅ​ដឹកនាំ​ក្រុម​នៅ​ជប៉ុន​

748
ចែករម្លែក

​លោក អា​សេន វែង​ហ្គើ (Arsene Wenger) កំពុង​ពិចារណា​វិលត្រឡប់​ទៅ​ប្រទេស​ជប៉ុន ដើម្បី​បន្ត​អាជីព​គ្រូបង្វឹក​របស់លោក​។​
​ ​
​គ្រូបង្វឹក​វ័យ​៦៨​ឆ្នាំ​រូបនេះ​បានសម្រេច​ចិត្ត​ចាក​ចេញពី Arsenal បន្ទាប់ពី​ចំណាយពេល​ជាង​ពីរ ទសវត្ស៍​ហើយ​លោក អូ​ណៃ អេ​មេ​រី​(Unai Emery) ទំនងជា​ចូលរួម​ប្រជែង​យក​តំំ​ណែ​ង​នេះ​។​
​ ​
​ប៉ុន្តែ​លោក វែង​ហ្គើ បានបញ្ជាក់​យ៉ាងច្បាស់​ថា លោក​ចង់​បន្តការងារ​បាល់ទាត់​។​មាន​សំណើរ​ជាច្រើន មកពី​ក្លឹប​នៅ​អឺ​រុ​ប​និង​អាមេរិក ប៉ុន្តែ​លោក វែង​ហ្គើ មាន​ជម្រើស​ធ្វើការ​ងារ​នៅ​ប្រទេស​ជប៉ុន​។ លោក វែង​ហ្គើ ធ្លាប់ធ្វើ​ការងារ​នៅ​តំបន់​ម​ជ្ឈឹ​ម​បូព៌ា​នេះ អំឡុង​ឆ្នាំ​១៩៩៥-៩៦​។​

​លោក​ធ្លាប់ធ្វើ​ការងារ​ជាមួយ​ក្លិប Nagoy Gramps Eght ទី​ដែល​លោក​លើក​ពាន Emperor `s Cup និង​ពាន Japanese Super Cup អំឡុង​ពេលនោះ​។​

​លោក វែង​ហ្គើ បាន​ទៅ​ប្រទេស​ជប៉ុន​នៅពេល​លោក​ចាក​ចេញពី​ក្លិប មូ​ណា​កូ​(Monaco) នៅពេល​លោក​មិនសូវ​ពេញចិត្ត​វិស័យ​បាល់ទាត់​បារាំង បន្ទាប់ពី​មានរឿង​អាស្រូវ​កាលពី​ឆ្នាំ​១៩៩០៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

លោក អា​សេន វែង​ហ្គើ (Arsene Wenger)