លោក អា​សេន វែង​ហ្គើ : អូ​លី​វើ ហ្ស៊ី​រូ ចង់​បន្ត​ប្រជែង​យក​កៅអី​ក្នុង​ក្រុម​ជម្រើស​

780
ចែករម្លែក

​លោក អា​សេន វែង​ហ្គើ (Arsene Wenger) ខ្សែប្រយុទ្ធ​អា​សេណ​ល អូ​លី​វើ ហ្ស៊ី​រូ (Oliver Giroud) ចង់​បន្ត​នៅ​ជាមួយ​ក្រុម​កាំភ្លើង​ធំ​តទៅទៀត ដើម្បី​ប្រជែង យក​កៅអី​ក្នុង​ក្រុម​ជម្រើស បើទោះបីជា​ការមកដល់​របស់​ខ្សែប្រយុទ្ធ​អា​ឡិ​ក សាន​ដ្រេ ឡា​កា​ហ្សិត (Alexandre Lacazette) ។​
​ ​
​ហ្ស៊ី​រូ ពិបាក​ក្នុងការ​ស្វែងរក​ឱកាស​លេង​កាលពី​រដូវ​កាល​មុន ដោយ​បង្ហាញ មុខ​បានត្រឹមតែ​១១​លើក បន្ទាប់ពី​បាត់បង់​តំណែង​ទៅ​កីឡាករ អា​ឡិ​ក ស៊ី​ស សាន​ឆេស (Alexis Sanchez) ។​
​ ​
​កីឡាករ​បារាំង​វ័យ​៣០​ឆ្នាំ​រូបនេះ អាច​នឹង​កាន់តែ​បាត់បង់​ឱកាស​បន្ថែមទៀត​ដោយសារតែ​មិត្ត​រួម​ជាតិ ឡា​កា​ហ្សិត ដែល​ផ្ទេរ​ពី​ក្លឹប Lyon មកកាន់​ពហុ​កីឡដ្ឋាន Emirates Stadium ក្នុងតម្លៃ​៥៣ លាន​ផោន​។​
​ ​
​លោក វែង​ហ្គើ អះអាងថា ហ្ស៊ី​រូ ចង់​លេង​នៅ​ពហុ​កីឡដ្ឋាន Emirates និង​បង្ហាញ​សមត្ថភាពរបស់ខ្លួន​។​
​ ​
​លោក វែង​ហ្គើ បាន​ប្រាប់​អ្នកកាសែត​ថា “​ហ្ស៊ី​រូ ចង់បាន​ការប្រកួតប្រជែង​និង​ចង់​លេង​។ គាត់​ប្រឹងប្រែង​។ ខ្ញុំ​ពេញចិត្ត​វិធី​ឆ្លើយតប​របស់គាត់​ចំពោះ​អ្វីដែល​កើតឡើង​។ គាត់​យកចិត្តទុកដាក់ និង​ប្តេជ្ញាចិត្ត​”​។​
​ ​
​តាម​គេហទំព័រ dailymail.co.uk កាលពី​ថ្ងៃទី​២៤​ខែកក្កដា​ឆ្នាំ​២០១៧​បាន​ឲ្យ​ដឹងថា ហ្ស៊ី​រូ ត្រូវបាន​គេ​ភ្ជាប់​ទៅនឹង​កិច្ចព្រមព្រៀង​ផ្ទេរ​ទៅ​ក្លឹប Everton និង Dortmund នៅ​រដូវក្តៅ​នេះ ប៉ុន្តែ​គ្មាន​ក្លឹប​ណាមួយ​សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ​នេះ ទេ​។​

​ក្លឹប Lyon បាន​ព្រលយ​ពាក្យ​ថា ពួកគេ​ចង់បាន ហ្ស៊ី​រ៉ូ ជា​ផ្នែក​នៃ​កិច្ច​ព្រម ព្រៀង​ផ្ទេរ ឡា​កា​ហ្សិត ប៉ុន្តែ​ប្រធាន​ក្លឹប Lyon ថា លោក វែង​ហ្គើ មិន​ធ្វើការ​ដោះ ដូរ​បែបនេះ​ទេ​។​
​ ​
​លោក Jean Michel Aulas បាន​និយាយថា “​ខ្ញុំ​ចង់​ផ្ទេរ​គាត់​។ ប៉ុន្តែ​លោក អា​សេន វែង​ហ្គើ នឹងមិន​លក់​គាត់​ទេ​”៕ ប្រែ​សម្រួល​:​ពិសិដ្ឋ​

អូ​លី​វើ ហ្ស៊ី​រូ (Oliver Giroud)