លោក អា​ឡិ​ក ហ្វឺ​ហ្គូ​សិន មាន​អារម្មណ៍​ឈឺចិត្ត​នៅពេល​ថ្នាក់ដឹកនាំ​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​លែង​ចាប់អារម្មណ៍​នឹង​យោបល់​របស់លោក​

698
ចែករម្លែក

លោក អា​ឡិ​ក ហ្វឺ​ហ្គូ​សិន (Alex Ferguson) ចង់​ឲ្យ​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​តែងតាំង លោក ម៉ូ​រី​ស៊ី​យ៉ូ ប៉ូ​ចេ​តទី​ណូ (Mauricio Pochettino) មុនពេល​ក្លឹប​នេះ​តែងតាំង​លោក អូ​ឡេ ហ្គា​ន់​ណា សូល​ស្យែ​រ (Ole Gunnar Solskjaer) ហើយ​វីរបុរស​នៅ​ពហុ​កីឡដ្ឋាន Old Trafford​រូបនេះ​មាន​អារម្មណ៍​ឈឺចិត្ត​នៅពេល​ថ្នាក់ដឹកនាំ​ក្លិប​លែង​ស្តាប់​ការផ្តល់ យោបល់​របស់លោក​។​
​ ​
អតីត​អ្នកចាត់ការ​ក្លិប​យូ​ណាយ​ធី​ត​រូបនេះ​ទទួលបាន​ជោគជ័យ​ខ្លាំង​មិន​ធ្លាប់​មាននៅ​ពហុ​កីឡដ្ឋាន Old Trafford និង​លើក​ពាន​៣៨ អំឡុងពេល​លោក​ដឹកនាំ​២៧​ឆ្នាំ​មុនពេល ចូល​និវត្ត​នៅ​ឆ្នាំ​២០១៣​។​
​ ​
ចាប់តាំងពី​លោក​លាលែង​ពី​អាជីព​ដ៏​ជោគជ័យ​របស់ លោក​យូ​ណាយ​ធី​ត​ធ្លាប់​តែងតាំង គ្រូបង្វឹក​បី​រូបនេះ​ហើយ ដោយ​គ្មាន​ជោគជ័យ​ច្រើន ហើយ​គ្រូបង្វឹក​បច្ចុប្បន្ន សូល​ស្យែ​រ ក៏​ធ្វើ​មិនសូវ​បានល្អ​ដែរ​មកទល់ពេលនេះ​។​
​ ​
​ប្រាកដ​ណាស់ លោក ហ្វឺ​ហ្គូ​សិន ទទួលបាន​ការគោរព​ច្រើន​នៅ​ក្លិប​នេះ ប៉ុន្តែ​មានការ​អះ អាង​ថា លោក​មាន​អារម្មណ៍​ឯកោ ចំពោះ​ឥរិយាបថ​របស់​នាយក​រង​ប្រតិបត្តិ អេ​ដ វូដ​វើដ (Ed Woodward) ។​
​ ​
​លោក ហ្វឺ​ហ្គូ​សិន ធ្លាប់​បង្ហាញ​បំណង​ចង់​ឲ្យ​ក្លិប​នេះ​ជ្រើស​រើសយក​លោក ប៉ូ​ចេ​តទី​ណូ គ្រូបង្វឹក​ក្លឹប Spurs បន្ទាប់ពី​ពួកគេ​បណ្តេញ​លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho) ។

បន្ទាប់មក លោក សូល​ស្យែ​រ ចូលមក​ដឹកនាំ​បន្ត ហើយ​ធ្វើ​បានល្អ​នៅពេល​ចាប់ផ្តើម ដំបូង​ដោយ​យកឈ្នះ​១៤​ក្នុងចំណោម​១៩​ប្រកួត​ដំបូង ហើយ​ក្លិប​នេះ​បានសម្រេច តែងតាំង​លោក​ជា​គ្រូបង្វឹក​អចិន្ត្រៃយ៍​តែម្តង​។​
​ ​
​ទោះបីជា​យ៉ាងណា យូ​ណាយ​ធី​ត​ចាប់ផ្តើម​ធ្លាក់​ជើង​ខ្លាំង​និង​បាត់បង់​ឱកាស​បង្ហាញមុខ នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​ស្របពេល​ខ្ទាត​ចេញពី​ការប្រកួត​វគ្គ​៨​ក្រុម​ចុងក្រោយ​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​ផងដែរ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ