លោក អូ​ណៃ អេ​មេ​រី: ត្រូវតែ​ប្តូរ​ក្លិប ពីព្រោះ នី​ម៉ា គឺជា​មេដឹកនាំ​នៅ PSG

762
ចែករម្លែក

​លោក អូ​ណៃ អេ​មេ​រី​(Unai Emery)​ដែល​ទើបត្រូវ​បានតែងតាំង​ជា​គ្រូបង្វឹក​ថ្មី​របស់​ក្រុម​អា​សេណ​ល ( Arsenal) បាន​អះអាងថា កីឡាករ នី​ម៉ា (Neymar) គឺជា​មេដឹកនាំ​នៅ​ពហុកីឡាដ្ឋាន Paris Saint Germain មិនមែន​លោក​ទេ​។​
​ ​
​គ្រូបង្វឹក​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូបនេះ​ជឿថា នី​ម៉ា ដែល​បាន​ចាក​ចេញពី​ក្លិប បា​សេ​ឡូ​ណា​(Barcelona) មក​ទីក្រុង​ប៉ារីស​កាលពី​រដូវ​ក្តៅ​ឆ្នាំមុន​នោះ គឺ​ដើម្បី​កាន់កាប់​តំណែង នេះ ពីព្រោះ លី​អូ​ណេ​ល ម៉េ​ស​ស៊ី (Lionel Messi) បាន​គ្រប់គ្រង​នៅ​ពហុ​កីឡដ្ឋាន Nou Camp ។​

​លោក Emery បាន​អះអាងថា “​ខ្ញុំ​ដឹង​នៅពេល​ខ្ញុំ​គឺជា​អ្នកទទួលខុសត្រូវ និង​នៅពេល​ខ្ញុំ​មិនមែនជា អ្នកទទួលខុសត្រូវ​”​។​
​ ​
​លោក​បាន​និយាយថា “​ខ្ញុំ​មាន​ទស្សនៈ​ថា មេដឹកនាំ​នៅ​ក្លឹប PSG គឺ នី​ម៉ា ។ បច្ចុប្បន្ន គាត់​ក្លាយជា មេដឹកនាំ​នៅ​ទីនោះ​។ នី​ម៉ា មកកាន់​ទីក្រុង​ប៉ារីស ដើម្បី​ធ្វើជា​មេដឹកនាំ​។ នៅ​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី លោក ប៉េ​ប ហ្គា​ឌី​អូ​ឡា (Pep Duardiola) ទទួលខុសត្រូវ ហើយ​នៅ​ក្លឹប PSG នី​ម៉ា គឺជា​អ្នកដឹកនាំ​”​។​
​ ​
​លោក Emery ដែល​កន្លងមក​ធ្លាប់​ដឹកនាំ​ក្លឹប Sevilla ក្លឹ​ិ Spartak Moscow និង​ក្លិប Valencia មិន​ធ្លាប់​ប្រឈមមុខ​នឹង​ការដោះស្រាយ​បញ្ហា​ជាមួយ​កំពូល​តារាបាល់ទាត់​នោះ ទើបតែ​នៅពេល នី​ម៉ា ឈាន​ជើង​ចូល​ពហុកីឡាដ្ឋាន Parc des Princes នេះ​តែប៉ុណ្ណោះ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​លោក Unai Emery និង​កីឡាករ នី​ម៉ា (Neymar)