លោក អូ​ឡេ ហ្គា​ន់​ណា សូល​ស្យែ​រ ខកចិត្ត​ខ្លាំង​ឡើង​ចំពោះ​ខ្សែ ប្រយុទ្ធ រ៉ា​ហ្វ​ដ និង ម៉ា​សល ដែល​មិនអាច​រកបាន​គ្រាប់​បាល់​

222
ចែករម្លែក

លោក អូ​ឡេ ហ្គា​ន់​ណា សូល​ស្យែ​រ (Ole Gunnar Solskjaer) កាន់តែ​មិន​សប្បាយ ចិត្តខ្លាំង​ឡើង​ចំពោះ​កីឡាករ ម៉ា​គូស រ៉ា​ហ្វ​ដ (Marcus Rashford) និង អែន​ថូ​នី ម៉ា​សល (Anthonry Martial) ដែល​មិនអាច​រក​គ្រាប់​បាល់​នៅ​តំបន់​មុខ​ទី​បាន​។

​យូ​ណាយ​ធី​ត​បាន​ត្រឹម​ស្មើ​ជាមួយ​ក្រុម Southampton ១-១ បន្ទាប់ពី​ធ្វើ​មិនបាន​ល្អ អំឡុង​ការប្រកួត​កាលពី​ថ្ងៃ​សៅរ៍​។

​តាម​សេចក្តីរាយការណ៍​ថា លោក សូល​ស្យែ​រ ចាប់ផ្តើម​មិន​សប្បាយ​ចិត្តខ្លាំង​ឡើង ចំពោះ ខ្សែប្រយុទ្ធ​ទាំងពីរ​ដែល​ខ្វះ​ភាព​មុត​ស្រួច​។

​រ៉ា​ហ្វ​ដ ខកខាន​មិនបាន​រក​គ្រាប់​បាល់​កាលពី​ចុង​សប្តាហ៍​ខណៈ​យូ​ណាយ​ធី​ត​បាត់បង់ ពិន្ទុ បន្ថែម​នៅ​សប្តាហ៍​ទី​៣​ជាប់​គ្នា ស្របពេល ម៉ា​សល ក៏​ធ្វើ​មិន​បានល្អ​ដូចគ្នា​ផងដែរ​។

​តាម​ព័ត៌មាន​ថា លោក សូល​ស្យែ​រ បាន​បង្កើន​ការហ្វឹកហាត់​សម្រាប់​ខ្សែប្រយុទ្ធ​របស់ លោក ដែល​ផ្តោត​សំខាន់​លើ​ការរក​គ្រាប់​បាល់​។

​អ្នកចាត់ការ​រូបនេះ​នឹង​ពង្រឹងសមត្ថភាព​ខ្សែប្រយុទ្ធ​ទាំងពីរ នៅពេល​ពួកគេ​ជួប​ជាមួយ ក្រុម Leicester ក្នុង​ទឹកដី​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​បន្ទាប់ពី​ការ​សម្រាក​សម្រាប់​ការប្រកួត អន្តរជាតិ​។

​យូ​ណាយ​ធី​ត​ទើបនឹង​ជម្រុះ​ខ្សែប្រយុទ្ធ​ពីររូប​គឺ អា​ឡិ​ស៊ី​ស សាន​ឆេស (Alexis Sanchez) និង រ៉ូ​ម៉េ​លូ លូ​កា​គុ (Romelu Lukaku) ទៅ​ក្ល​i​ប Inter Milan ៕ ប្រែ​សម្រួល ពិសិដ្ឋ