លោក អូ​ឡេ ហ្គា​ន់​ណា សូល​ស្យែ​រ គាំទ្រ​ខ្សែបម្រើ ហ្វ្រេ​ដ ឲ្យ​បំពេញ​ចន្លោះប្រហោង​នៅពេល អវត្តមាន ផូ​ល ប៉ុក​បា

266
ចែករម្លែក

​លោក អូ​ឡេ ហ្គា​ន់​ណា សូល​ស្យែ​រ (Ole Gunnar Solskjaer) បាន​ជំរុញ​ឲ្យ​កីឡាករ ហ្វ្រេ​ដ (Fred) បង្កើន​សមត្ថភាព​និង​បំពេញ​ចន្លោះប្រហោង ដែល​បន្សល់ទុក​ដោយ​កីឡាករ ផូ​ល ប៉ុក​បា (Paul Pogba) នៅ​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​ស្របពេល​កីឡាករ​បារាំង​រូបនេះ​មិនទាន់​សះស្បើយ ពេញលេញ​។​
​ ​
គ្រូបង្វឹក​យូ​ណាយ​ធី​ត​រូបនេះ​បានបញ្ជាក់​យ៉ាង​ដូច្នេះ បន្ទាប់ពី​ក្រុម​យូ​ណាយ​ធី​ត​យក ឈ្នះ​ក្រុម Norwich កាលពី​ថ្ងៃអាទិត្យ ហើយ​ខ្សែបម្រើ ប៉ុក​បា នឹង​បន្ត​អវត្តមាន​រហូត ដល់​ខែធ្នូ​បន្ទាប់ពី​ខក ខាន​៨​ប្រកួត​ក្នុងចំណោម​១០​ប្រកួត​ចុងក្រោយ​ដោយសារតែ​បញ្ហា​កជើង​។​
​ ​
ហ្វ្រេ​ដ បានចាប់ផ្តើម​បង្ហាញមុខ​៤​ប្រកួត​ក្នុងចំណោម​៥​ប្រកួត ចាប់តាំងពី ប៉ុក​បា ចូល​លេង ចុងក្រោយ អំឡុងពេល​ប្រកួត​ជាមួយ​ក្រុម Arsenal កាលពី​មួយខែ​មុន ហើយ​បានបង្ហាញ​ការវិវឌ្ឍ បន្ទាប់ពី​មានការ​លំបាក​ក្នុងការ​សម្រប​ខ្លួន​ជាមួយ​ក្រុម​យូ​ណាយ​ធី​ត​។​
​ ​
ប៉ុន្តែ​កីឡាករ​ប្រេ​ស៊ី​ល​រូបនេះ​នៅមាន​ដំណើរ​វែងឆ្ងាយ​ទៅមុខទៀត ដើម្បី​ឲ្យ​ស័ក្តិសម​នឹង​តម្លៃ ផ្ទេរ​៥២​លាន​ផោន ដែល​យូ​ណាយ​ធី​ត​បាន​ចំណាយ ដើម្បី​ផ្ទេរ​មក​កាលពី​១៧​ខែ​មុន ហើយ ហ្វ្រេ​ដ បាន​ក្លាយជា​កម្មវត្ថុ​នៃ​ការរិះគន់​ពី​សំ ណាក់​អតីត​ប្រធាន​ក្រុម​យូ​ណាយ​ធី​ត រ៉​យ ឃី​ន (Roy Keane) កាលពី​ចុង​សប្តាហ៍​។​
​ ​
ទោះបីជា​យ៉ាងណា​លោក សូល​ស្យែ​រ នៅមាន​ការជឿជាក់ ហើយ​សង្ឃឹមថា ហ្វ្រេ​ដ នឹង​បន្ត រីកចម្រើន ខណៈពេល​យូ​ណាយ​ធី​ត​រង់ចាំ​ការវិលត្រឡប់​របស់ ប៉ុក​បា​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ ហ្វ្រេ​ដ (Fred)