លោក អូ​ឡេ ហ្គា​ន់​ណា សូល​ស្យែ​រ ផ្អាក​ការស្វែងរក​ខ្សែការពារ ហើយ​ងាក​មករក​ខ្សែ បម្រើ​ស្លាប​វិញ​

112
ចែករម្លែក

​តាម​ព័ត៌មាន​ថា លោក អូ​ឡេ ហ្គា​ន់​ណា សូល​ស្យែ​រ (Ole Gunnar Solskjaer) មាន​គម្រោង​ផ្អាក​ការចំណាយ​ប្រាក់​៨០​លាន​ផោន​ដែល​លៃលក​ទុក​សម្រាប់​ទិញ​ខ្សែការពារ​ថ្មី​នៅ​រដូវក្តៅ​នេះ​សិន ហើយ​ផ្ទុយទៅវិញ លោក​នឹង​ផ្តោត​ការយកចិត្តទុកដាក់​លើ ការស្វែងរក​ខ្សែបម្រើ​ស្លាប​វិញ​។​
​ ​
គ្រូបង្វឹក​ថ្មី​រូបនេះ​មាន​កញ្ចប់​ទឹកប្រាក់​និង​ផែនការ​ផ្ទេរ​ខ្សែការពារ​កណ្តាល​ថ្មី​ម្នាក់ទៀត បន្ទាប់ពី​មានការ​ត្អូញត្អែរ​របស់​អតីត​គ្រូបង្វឹក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho) ពី​បញ្ហា​នៅ តំបន់​ការពារ​កន្លងមក​។​
​ ​
លោក ម៉ូ​រី​ញ៉ូ រអ៊ូរទាំ​ជុំវិញ​កង្វះ​ជម្រើស​ខ្សែការពារ​កណ្តាល ដោយ​លោក​ត្រូវដាក់​ឲ្យ លេង​វិល ជុំ​រវាង​កីឡាករ គ្រី​ស ស្ម​លិ​ង ហ្វីល ចូ​ន អេ​រិ​ក បៃ​លី ម៉ា​កូ​ស រ៉ូ​ចូ និង​វី​កទ័រ លីន​ដេ​ឡូ​ហ្វ អំឡុងពេល​លោក​ដឹកនាំ​រយៈពេល​បី​ឆ្នាំ​។​

​ប៉ុន្តែ​គ្រូបង្វឹក​បណ្តោះអាសន្ន​សញ្ជាតិ​ន័​រ​វ៉េ​សរូប​នេះ​ប្តេជ្ញា​ពង្រឹង​ក្រុម​របស់លោក​ឡើងវិញ ហើយ​ការផ្ទេរ​ខ្សែបម្រើ​ស្តាំ​ម្នាក់ទៀត​គឺជា​អាទិភាព​សម្រាប់​ក្លឹប ស្របពេល​កីឡាករ ប្រេ​ស៊ី​ល ឌូ​ក្លាស កូ​ស្តា (Douglas Costa) របស់​ក្លិប ជូ​វិនទុ​ស និង អ៊ី​វ៉ាន ភើ​រី​ស៊ី​ក (Ivan Perisic) របស់​ក្លិប អ៊ី​ន​ធ័​រ មី​លែ​ន​(Inter Milan )​គឺជា​គោលដៅ​ចម្បង​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​