លោក អូ​ឡេ ហ្គា​ន់​ណា សូល​ស្យែ​រ កំណត់ពេល​១២​ខែ​សម្រាប់​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​ជម្រុះ​កីឡាករ​ចេញ​

787
ចែករម្លែក

តាម​ព័ត៌មាន​ថា លោក អូ​ឡេ ហ្គា​ន់​ណា សូល​ស្យែ​រ (Ole Gunnar Solskjaer) កំណត់ ពេល​១២​ខែ​សម្រាប់​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត ដើម្បី​ជម្រុះ​កីឡាករ​ដែល​លោក​គិតថា លើស​តម្រូវការ​។

​មានការ​រុះរើ​ក្រុម​ជា​ទ្រង់ទ្រាយ​ធំ​តែម្តង​នៅ​ពហុ​កីឡដ្ឋាន Old Trafford បន្ទាប់ពី​ក្រុម យូ​ណាយ​ធី​ត​បានបញ្ចប់​យុទ្ធនាការ​ជាមួយ​ទម្រង់​លេង​ដ៏​អន់​បំផុត​និង​បាត់បង់​ឱកាស​បង្ហាញមុខ​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​ផងដែរ​។

​លោក សូល​ស្យែ​រ បានបង្ហាញ​ពី​សមាសភាព​កីឡាករ​ដែល​មិន​ស្ថិតក្នុង​ផែនការ របស់លោក ហើយ​ចាប់ផ្តើម​រៀបចំ​ក្រុម​ឡើងវិញ​សម្រាប់​រដូវក្តៅ​ឆ្នាំ​២០២០ និង​បន្តទៅ មុខ​ទៀត​។

​គ្រូបង្វឹក​សញ្ជាតិ​ន័​រ​វ៉េ​សរូប​នេះ​ចង់​ឲ្យ​ក្លិប​នេះ​ជម្រុះ​កីឡាករ​ចាស់ៗ​ជាច្រើន​គឺ​រហូតដល់​១៤​រូប និង​ចង់​ឲ្យ​បញ្ចប់​ការងារ​នេះ​ត្រឹម​រយៈពេល​មួយឆ្នាំ​។

​កីឡាករ អែន​ឌើ ហឺ​រ៉េ​រ៉ា (Ander Herrera) និង អែន​តូ​នី​ញ៉ូ វ៉ា​ឡេ​ន​សៀ (Antonio Valencia) បាន​ចាកចេញ​រួចហើយ ស្រប​ពេលដែល​ខ្សែការពារ ម៉ា​ត​តេ​អូ ដា​មៀន និង ម៉ា​កូ​ស រ៉ូ​ចូ នឹង​បន្ត​ចាកចេញ​តាម​ក្រោយ​ទៀ់​ត​៕ ប្រែ​សម្រួល​: ពិសិដ្ឋ