លោក អូ​ឡេ ហ្គា​ន់​ណា សូល​ស្យែ​រ ការពារ​ការចំណាយរ​បស់​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​ក្នុងការ​នាំយក​កីឡាករ​ថ្មី​

193
ចែករម្លែក

​លោក អូ​ឡេ ហ្គា​ន់​ណា សូល​ស្យែ​រ (Ole Gunnar Solskjaer) បាន​ការពារ​ការចំណាយ ខ្ពស់​របស់​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​នៅក្នុង​ទី​ផ្សាយ​ទិញដូរ​កីឡាករ​បន្ទាប់ពី​បាន ចំណាយ​៦៨​លាន​ផោន​លើ​កីឡាករ អ៊ែ​រិ​ន វ៉ាន ប៊ី​សា​កា (Aaron Wan Bissaka) និង ដា​នី​ញែ​ល ជែ​ម​ស៍ (Daniel James) ។

​ការរុះរើ​កីឡាករ​ទាំងស្រុង​នេះ​ដែល​គេ​រំពឹងថា នឹង​កើត​មាននៅ​ពហុ​កីឡដ្ឋាន Old Trafford នៅ​រដូវក្តៅ​នេះ ហាក់​មិនទាន់​រួចរាល់​នៅឡើយ​ស្របពេល​ក្លឹប​នេះ​ទើបនឹង​ផ្ទេរ បាន​កីឡាករ​ពីររូប ចំណែក​ខ្សែបម្រើ អែន​ឌ័​រ ហឺ​រ៉េ​រ៉ា (Ander Herrera) និង អែន​តូ​នី​ញ៉ូ វ៉ា​ឡេ​ន​សៀ (Antonio Valencia) បានសម្រេច​ចាកចេញ​ពី​ក្លិប​នេះហើយ​។

​ប៉ុន្តែ​លោក សូល​ស្យែ​រ ប្តេជ្ញា​ថា យូ​ណាយ​ធី​ត​នឹងមិន​បង្ខំចិត្ត​ត្រូវ​ចំណាយ​សម្រាប់ កីឡាករ​ច្រើន​នោះទេ​ស្របពេល​លោក​ព្យាយាម​ស្រោចស្រង់​វាសនា​របស់​ក្លឹប​នេះ ឡើងវិញ បន្ទាប់ពី​រដូវ​កាល​ដ៏​ខកចិត្ត​។

​លោក សូល​ស្យែ​រ បាន​និយាយថា “​ការ​ទិញដូរ​កីឡាករ​ក្នុង​វិស័យ​បាល់ទាត់​មិនអាច ធ្វើ​ក្នុងពេល​មួយ​យប់​នោះទេ​។ យើង​មាន​កីឡាករ​ដែល​ខ្ញុំ​ទុកចិត្ត​និង​ដឹងថា យើង​នឹង ទទួលបាន​ជោគជ័យ​ជាមួយ​ក្លឹប​។ យើង​ផ្ទេរ​កីឡាករ​ពីររូប​គឺ ដា​នី​ញែ​ល និង អ៊ែ​រិ​ន ដែលមាន​គុណភាព​ទាំង​ល្បឿន និង​ភាព​ស្រេកឃ្លាន​ជ័យជម្នះ​។

​លោក​បន្តថា “​យើង​នៅក្នុង​ទីផ្សារ​ទិញដូរ​នៅឡើយ ប៉ុន្តែ​យើង​ត្រូវមាន​ការអត់ធ្មត់​។ យើង​មិនត្រូវ​ចំណាយ​ហួស​ដែន​កំណត់​នោះទេ​។​យើង​មាន​កីឡាករ​ស័ក្តិ​សមនិង​តម្លៃ​ផងដែរ​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ