លោក អូ​ឡេ ហ្គា​ន់​ណា សូល​ស្យែ​រ ជឿថា លោក​អាចធ្វើ​ឲ្យ ផូ​ល ប៉ុក​បា​ក្លាយជា​កីឡាករ ឆ្នើម​

330
ចែករម្លែក

​លោក អូ​ឡេ ហ្គា​ន់​ណា សូល​ស្យែ​រ (Ole Gunnar Solskjaer) ជឿថា លោក នៅតែ អាច ធ្វើ​ឲ្យ​កីឡាករ ផូ​ល ប៉ុក​បា (Paul Pogba) ក្លាយជា​កីឡាករ​ឆ្នើម ប្រសិនបើ​កីឡាករ រូបនេះ​បន្ត​នៅ​ជាមួយ​ពហុ​កីឡដ្ឋាន Old Trafford ។

​យូ​ណាយ​ធី​ត​នឹង​រក្សាទុក ប៉ុក​បា លុះត្រាតែ​ក្លិប រៀល​ម៉ា​ឌ្រី​ត ឬ ជូ​វេន​ទុ​ស​ដាក់សំណើ ច្រើន​ប្រហែល​១៧០​លាន​ផោន​សម្រាប់​កីឡាករ​បារាំង​រូបនេះ​។

​ប៉ុក​បា និង​ភ្នាក់ងារ មី​ណូ រ៉ា​អូ​ឡា (Mino Raiola) មិនបាន​លាក់បាំង​ចេតនា​ក្នុងការ ចង់​ចាកចេញ​នោះទេ ប៉ុន្តែ​លោក សូល​ស្យែ​រ ជឿថា លោក​អាចធ្វើ​ឲ្យ ប៉ុក​បា ក្លាយជា កីឡាករ​សំខាន់​ក្នុង​ក្លឹប​នៅ​រដូវ​កាល​ក្រោយ​។

​អ្នកចាត់ការ​ក្លិប​យូ​ណាយ​ធី​ត​រូបនេះ​បាន​និយាយថា “​ខ្ញុំ​អាច​ផ្តល់​ការ​ប្រជែង​ថ្មី​។ ផូ​ល គឺជា​កីឡាករ​កំពូល និង​ជា​កីឡាករ​ឆ្នើម​។ គាត់​គ្មាន​បញ្ហា​នោះទេ​។ ប្រសិនបើ​យើង​ឲ្យ គាត់​លេង​ម្តងទៀត​ដូចដែល​គាត់​ធ្វើ​ពេល​ខ្ញុំ​ចូលមក​ដល់ គាត់​នឹង​យកឈ្នះ​ចិត្ត​អ្នក​ទាំង អស់​គ្នា​”​។

​ថ្លែង​អំឡុង​ដំណើរ​ប្រកួត​កម្តៅ​សាច់ដុំ លោក សូល​ស្យែ​រ បាន​បញ្ជាក់ថា លោក​នឹង​ស្វែង រក​កីឡាករ​មក​ជំនួស ប្រសិនបើ រ៉ូ​ម៉េ​លូ លូ​កា​គុ ត្រូវបាន​លក់​ចេញ ខណៈពេល​ក្លិប អ៊ី​ន​ធ័​រ មី​លេន ត្រៀម​ដាក់សំណើ​ជាថ្មី​នៅ​សប្តាហ៍​នេះ​។

​ទោះបីជា​យ៉ាងណា យូ​ណាយ​ធី​ត​ក៏មាន​បញ្ហា​ក្នុងការ​ផ្តល់ប្រាក់​ឈ្នួល ៥០០.០០០​ផោន ក្នុង​មួយ​សប្តាហ៍​ដល់​កីឡាករ អា​ឡិ​ក​ស៊ី​ស សាន​ឆេស (Alexis Sanchez) ហើយ​លោក សូល​ស្យែ​រ មាន​ផែនការ​ម​ស្រាប់​កីឡាករ​សញ្ជាតិ​ស៊ី​លី​រូបនេះ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ