លោក អូ​ឡេ ហ្គា​ន់​ណា សូល​ស្យែ​រ ផ្តល់ឱកាស​ឲ្យ​ខ្សែប្រយុទ្ធ អា​ឡិ​ក​ស៊ី​ស សាន​ឆេស ស្តា​អាជីព​របស់ខ្លួន​ម្តងទៀត​

205
ចែករម្លែក

​អា​ឡិ​ក​ស៊ី​ស សាន​ឆេស (Alexis Sanchez) ទទួលបាន​ឱកាស​ម្តងទៀត ដើម្បី​ស្តា​អាជីព របស់ខ្លួន​ឡើងវិញ​នៅ​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​។​
​ ​
​សាន​ឆេស ជា​កីឡាករ​ដែលមាន​ប្រាក់​ឈ្នួល​ខ្ពស់​ជាងគេ​គឺ​៥០០.០០០​ផោន​ក្នុង​មួយ សប្តាហ៍​នោះ​មិនទាន់បាន​ចូល​លេង​នៅឡើយ​ទេ ចាប់តាំងពី​ការប្រកួត​ចុងក្រោយ នៅ​រដូវ​កាល​មុន ហើយ​មិនបាន​បង្ហាញមុខ​ពេញ​៩០​នាទី​អស់​រយៈពេល​ជាង​មួយឆ្នាំ មកហើយ​។​
​ ​
​កីឡាករ​វ័យ​៣០​ឆ្នាំ​រូបនេះ​បាន​ចុះ​កិច្ចព្រមព្រៀង​ផ្ទេរ​មកពី​ក្លិប​អា​សេណ​ល​( Arsenal) កាលពី​ខែមករា​ឆ្នាំ ២០១៨ ក្នុង​កិច្ចព្រមព្រៀង​ដោះដូរ​ជាមួយ​កីឡាករ ហ៊ែ​ន​រីក​ឃី​តា​រី យ៉ាន (Henrikh Mkhitaryan) ហើយ​ខ្សែប្រយុទ្ធ​រូបនេះ​អាច​រកបាន​៥​គ្រាប់​ក្នុងការ​បង្ហាញ មុខ​៤៥​លើក​និង​ខកខាន​មិនបាន​បង្ហាញ​សមត្ថភាព​ឲ្យ​សមស្រប​នឹង​ប្រាក់​ឈ្នួល​ដែល ខ្លួន​ទទួលបាន​នោះទេ​។​
​ ​
យូ​ណាយ​ធី​ត​ត្រៀម​លក់ សាន​ឆេស ចេញ ប៉ុន្តែ​ដោយសារតែ​កីឡាករ​រូបនេះ​មាន ប្រាក់​ឈ្នួល​ខ្ពស់​ពេក វា​បាន​ក្លាយជា​ឧបសគ្គ​ក្នុង​ការផ្ទេរ​ទៅ​ក្លឹប​ផ្សេង​នៅមុន​រដូវ​កាល ទិញដូរ​កីឡាករ​បិទទ្វា​នៅ​ថ្ងៃទី​២​ខែកញ្ញា បើទោះបី​ជាមាន​ក្លឹប​នៅ​អ៊ីតាលី​ចាប់អារម្មណ៍ ក៏ដោយ​។​
​ ​
ជាថ្មី​ម្តងទៀត លោក អូ​ឡេ ហ្គា​ន់​ណា សូល​ស្យែ​រ (Ole Gunnar Solskjaer) បានផ្តល់ ឱកាស​ជាថ្មី​ឲ្យ​សាន​ឆេស ហើយ​ចង់​ឲ្យ​កីឡាករ​រូបនេះ​បង្ហាញមុខ​ជាប្រចាំ​នៅ​រដូវ​កាល នេះ​។​
​ ​
​លោក សូល​ស្យែ​រ បាន​និយាយថា “​អា​ឡិ​ស៊ី​ស គឺជា​កីឡាករ​អាជីព ហើយ​មក​ហ្វឹក ហាត់​រៀងរាល់ថ្ងៃ​។ គាត់​គឺជា​ផ្នែក​នៃ​ក្រុម​ជម្រើស​របស់​យើង​ហើយ​គាត់​ពិតជា​កីឡាករ ល្អ​។ នៅពេលនេះ គាត់​មាន​ពេល​បី​សប្តាហ៍​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

#