លោក អេ​ដ វូដ​វើដ គាំទ្រ​លោក ចូ​សេ ម៉ូ​រី​ញ៉ូ បើទោះបីជា​ចាប់ផ្តើម​រដូវ​កាល​មិន​បានល្អ​

1227
ចែករម្លែក

​លោក អេ​ដ វូដ​វើដ (Ed Woodward) បានផ្តល់​ការគាំទ្រ​ដល់​លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho) បើទោះបីជា​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​ចាប់ផ្តើម​រដូវ​កាល​មិន​បានល្អ​ក៏ដោយ​។​
​ ​
​ក្រុម​យូ​ណាយ​ធី​ត​ចាញ់​ក្រុម លី​វឺ​ភូ​ល​(Liverpool) ដែល​នាំមុខគេ​នៅលើ​តារាង​៨​ពិន្ទុ បន្ទាប់ពី​ទទួលបាន​ជ័យជម្នះ​ពាក់កណ្តាល​នៃ​ការប្រកួត​របស់ខ្លួនរ​ហូត​មកទល់ពេលនេះ​។​
​ ​
​លោក វូដ​វើដ ជា​នាយករង​ប្រតិបត្តិ​របស់​យូ​ណាយ​ធី​ត​បាន​សន្យាថា​នឹង​នាំយក​កីឡាករ​ដែលមាន ទេពកោសល្យ​កម្រិត​ពិភពលោក​បន្ថែមទៀត​ម​ក​កាន់​ពហុ​កីឡដ្ឋាន Old Trafford ស្របពេល បន្ត​លើកស្ទួយ​កីឡាករ​វ័យក្មេង​របស់​ខ្លួន​។​

​ខណៈពេល​យូ​ណាយ​ធី​ត​ប្រកាស​ឲ្យ​ដឹង​ពី​ប្រាក់ចំណេញ​៤៤,១​លាន​ផោន​សម្រាប់​ឆ្នាំ​ហិរញ្ញវត្ថុ​នេះ លោក វូដ​វើដ បាន​និយាយថា “​គ្រប់គ្នា​នៅ​ក្លឹប​កំពុងធ្វើការ​ងារ​យ៉ាងសកម្ម ដើម្បី​នាំយក​ពាន បន្ថែម​ពីលើ​ពាន​៦៦​របស់​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​និង​បន្ថែម​លើ​ពាន​២៥​របស់លោក ម៉ូ​រី​ញ៉ូ ។ នេះ​គឺជា​អ្វីដែល​អ្នកគាំទ្រ​និង​ប្រវត្តិសាស្ត្រ​របស់​យើង​ចង់បាន​។​
​ ​
​លោក​បន្តថា “​យើង​ប្តូរផ្តាច់​នឹង​ទស្សនវិស័យ​របស់​យើង​ក្នុង​ការច្របាច់បញ្ចូលរ​វាង​កីឡាករ ថ្នាល​ឆ្នើមៗ​ជាមួយនឹង​កីឡាករ​លំដាប់​ពិភពលោក​ហើយ​មាន​មោទនភាព​ដែល​កាលពី​រដូវ កាល​មុន​យើង​មាន​កីឡាករ​ថ្នាល​ច្រើន​បាន​បង្ហាញមុខ​នៅលើ​ទីលាន​ច្រើនជាង​ក្លឹប​ផ្សេងៗ​ទៀត នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​។​
​ ​
​លោក វូដ​វើដ បាន​និយាយថា​“​ការកើនឡើង​ប្រាក់ចំណូល​សម្រាប់​ឆ្នាំនេះ​បានបង្ហាញ​ពី​សមត្ថភាព ហិរញ្ញវត្ថុ​រឹងមាំ​យូរអង្វែង​ដែល​ជួយ​ឲ្យ​យើង​ធ្វើបាន​គ្រប់យ៉ាង​និង​ផ្តល់ឱកាស​ឲ្យ​យើង​ប្រកួតប្រជែង​យក​កីឡាករ​ឆ្នើមៗ​ក្នុង​ទីផ្សារ​ទិញដូរ​កីឡាករ​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

លោក អេ​ដ វូដ​វើដ (Ed Woodward) និ​លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Morinho)​