លោក អែន​តូ​នី​ញ៉ូ កុន​តេ គ្រោង​ចំណាយ​៩៦​លាន​ផោន ដើម្បី​ផ្ទេរ បូ​ណុ​ក​ស៊ី និង សាន​ដ្រូ​

963
ចែករម្លែក

​លោក អែន​តូ​នី​ញ៉ូ កុន​តេ (Antonio Conte) គ្រូបង្វឹក​ក្រុម​ឆេ​ល​ស៊ី​មាន​គម្រោង​ចំណាយ​ប្រាក់ ៩៦​លាន​ផោន ដើម្បី​ផ្ទេរ​ខ្សែការពារ ឡេ​អូ​ណា​ដូ បូ​ណុ​ក ស៊ី (Leonardo Bonucci) និង អា​ឡិ​ក សាន​ដ្រូ (Alex Sandro) នៅ​រដូវក្តៅ​នេះ​។​
​ ​
​លោក កុន​តេ កំពុងតែ​ពិនិត្យមើល​តា​ម​ក្លឹប​ជា​ច្រើ​នៅ​ទឹកដី​កំណើត​របស់លោក ដើម្បី​ស្វែងរក​កីឡាករ​ដែល មាន​ទេពកោសល្យ ស្របពេល បូ​ណុ​ក​ស៊ី និង សាន​ដ្រូ ស្ថិតក្នុង​បញ្ជី​សម្រាំង​។​
​ ​
​សេចក្តីរាយការណ៍​នៅ​ប្រទេស​អ៊ីតាលី​បាន​បង្ហាញថា គ្រូបង្វឹក​ឆេ​ល​ស៊ី​រូប នេះ​ពិតជា​ខិតខំ​ប្រឹងប្រែង មែនទែន​ក្នុង​ផ្ទេរ​កីឡាករ​ទាំងពីរ​របស់​ក្លិប Juventus​ខណៈពេល​គ្រូបង្វឹក​អ៊ីតាលី​ដូចគ្នា រ៉ូ​បឺ​តូ មែន​ស៊ី​នី (Roberto Mancini) ជា​គ្រូបង្វឹក​ក្លិប Zenit St Petersburg ក៏​កំពុងមាន​គម្រោង​ស្វែងរក​កីឡា​ករពី អ៊ីតាលី​ផង ដែរ​។​
​ ​
​តាម​គេហទំព័រ dailymail.co.uk កាលពី​ថ្ងៃទី​២៣​ខែមិថុនា​ឆ្នាំ​២០១៧​បាន​ឲ្យ​ដឹងថា លោក កុន​តេ ពេញ​ចិត្តនឹង​គោលនយោបាយ​ផ្ទេរ​កីឡាករ​នៅ​ពហុកីឡាដ្ឋាន Stamford Bridge នៅ​រដូវក្តៅ​នេះ បន្ទាប់ពី​ប្តេជ្ញា​កែលម្អ​ក្រុម​បន្ថែមទៀត​។​
​ ​
​ថ្មីៗ​នេះ ឆេ​ល​ស៊ី​បាន​ផ្អាក​ការចរចា​ជាមួយ​អ្នកចាំទី​សញ្ជាតិ​បែលហ្ស៊ិក ធី បូត ខ​ត​ធឹ​ស (Thibaut Courtois) ដែល​គេ​ជឿថា កំពុង​ស្វះស្វែង​ឲ្យ​មានការ​ដំ ឡើង​ប្រាក់​ទ្វេដង​ពី​ប្រាក់​ឈ្នួល​ដើម ៩០.០០០​ផោន​ក្នុង​មួយ​សប្តាហ៍​។​
​ ​
​ស្របពេល​ជាមួយគ្នា​នោះដែរ លោក មែន​ស៊ី​នី អតីត​គ្រូបង្វឹក​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​កបាន​សម្លឹង មើល​ក្លឹប Roma ផងដែរ ដែល​ថ្មីៗ​នេះ​បានផ្តល់ សញ្ញា​នៃ​ការលក់​កីឡាករ​ចេញ បន្ទាប់ពី​អនុញ្ញាត ឲ្យ​កីឡាករ ម៉ូ​ហា​ម៉េ​ដ សាឡា (Mohamed Salah) ចាក​ចេញទៅ​ចូលរួម​ជាមួយ​ក្លឹប​លី​វើ​ភូ​ល​៕ ​ប្រែ​សម្រួល​:​ពិសិដ្ឋ​

កីឡាករ អា​ឡិ​ក សាន​ដ្រូ (Alex Sandro)​និង ខ្សែការពារ ឡេ​អូ​ណា​ដូ បូ​ណុ​ក ស៊ី (Leonardo Bonucci)