លោក អែន​តូ​នី​ញ៉ូ កុន​តេ សម្លឹងមើល​លទ្ធភាព​ផ្ទេរ​ខ្សែប្រយុទ្ធ រ៉ូ​ម៉េ​លូ លូ​កា​គុ នៅពេល​លោក​ចូល​ដឹកនាំ អ៊ី​ន​ធ័​រ មី​លេន

394
ចែករម្លែក

លោក អែន​តូ​នី​ញ៉ូ កុន​តេ (Antonio Conte) នឹង​ផ្តោត​គោលដៅ​ផ្ទេរ​កីឡាករ រ៉ូ​ម៉េ​លូ លូ​កា​គុ (Romelu Lukaku) នៅ​រដូវក្តៅ​នេះ នៅពេល​លោក​ចូល​ដឹកនាំ​ក្រុម​អ៊ី​ន​ធ័​រ មី​លេន​( Inter Milan) នៅ​ដំណាច់​រដូវ​កាល​នេះ​។​
​ ​
គេ​រំពឹងថា អតីត​គ្រូបង្វឹក​ក្លឹប​ឆេ​ល​ស៊ី​រូបនេះ នឹង​ចូល​ដឹកនាំ​ក្រុម Inter Milan បន្ទាប់ពី ការប្រកួត​ចុងក្រោយ​ជាមួយ​ក្រុម អេ​ម​ប៉ូ​លី​(Empoli )​នៅ​ក្របខណ្ឌ Serie A នៅ​ថ្ងៃ សៅរ៍​នេះ​។​
​ ​
បន្ទាប់ពី​ព្យាយាម​ផ្ទេរ​ខ្សែប្រយុទ្ធ​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត លូ​កា​គុ កាលពី​ឆ្នាំ​២០១៧ ពេលនេះ​លោក​នឹង​ងាក​ទៅរក​កីឡាករ​រូបនេះ​ជាថ្មីទៀត ដើម្បី​ពង្រឹង​ប្រព័ន្ធ​ប្រយុទ្ធ​នៅ ពហុ​កីឡដ្ឋាន San Siro ។​
​ ​
យូ​ណាយ​ធី​ត​នឹងមិន​រារាំង​ផ្លូវ​របស់ លូ​កា​គុ ទេ ប្រសិនបើ​ពួកគេ​ទទួលបាន​សំណើ​៧៥ លាន​ផោន ដែល​ស្មើនឹង​ការចំណាយ​ពេល​នាំយក​កីឡាករ​រូបនេះ​មកកាន់​ពហុ​កីឡដ្ឋាន Old Trafford កាលពី​ពីរ​ឆ្នាំមុន​។​
​ ​
កីឡាករ​បែលហ្ស៊ិក​រូប​នេះ​បារម្ភ​ថា ខ្លួន​នឹងមិន​ស្ថិតក្នុង​ផែនការ​របស់លោក អូ​ឡេ ហ្គា​ន់​ណា សូល​ស្យែ​រ (Ole Gunnar Solskjaer) ឆ្ពោះទៅកាន់​រដូវ​កាល​ក្រោយ​។ លូ​កា​គុ គឺជា​កីឡាករ​កំពូល​នៅ​យូ​ណាយ​ធី​ត​ក្នុង​រដូវ​កាល​ដំបូង​របស់ខ្លួន ដោយ​រកបាន​២៦​គ្រាប់ ប៉ុន្តែ​មានការ​លំបាក​នៅ​រដូវ​កាល​ទី​២​របស់ខ្លួន​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​