លោក អែន​តូ​នី​ញ៉ូ កុន​តេ អនុញ្ញាត​ឲ្យ​កីឡាករ​ក្រុម​ឆេ​ល​ស៊ី​សម្រាក​បី​ថ្ងៃ បន្ទាប់ពី​ចាញ់ Watford ៤-១

96

ការងារ​របស់​គ្រូបង្វឹក​អ៊ីតាលី​រូបនេះ​កំពុង​ស្ថិតក្រោម​សម្ពាធ​យ៉ាងខ្លាំង ប៉ុន្តែ​ដោយសារតែ​ក្រុម​តោ​ខៀវ ឆេ​ល​ស៊ី​អត់​មាន​កាលវិភាគ​ប្រកួតរ​ហូត​ដល់​ថ្ងៃ​ច័ន្ទ ដូច្នេះ​លោក​បានអនុញ្ញាត​ឲ្យ​កីឡាករ​របស់លោក សម្រាក​។​
​ ​
​លោក អែន​តូ​នី​ញ៉ូ កុន​តេ (Antonio Conte) បានអនុញ្ញាត​ឲ្យ​កីឡាករ​របស់លោក​សម្រាក រយៈពេល​បី​ថ្ងៃ​ក្នុង​កិច្ចប្រឹងប្រែង ដើម្បី​ដោះស្រាយ​វិបត្តិ​ដែល​កាន់តែ​កើនឡើង នៅ​ពហុ​កីឡដ្ឋាន Stamford Bridge ។​
​ ​
​លោក កុន​តេ ដែល​កំពុង​ស្ថិតក្រោម​សម្ពាធ​កំពុង​បន្តការងារ​របស់លោក​ដូច​ធម្មតា បើទោះបីជា​តំណែង របស់លោក​ស្ថិតនៅក្រោម​ការតាមដាន​បន្ទាប់ពី​ក្រុម​ឆេ​ល​ស៊ី​ចាញ់​ក្រុម Watford កាលពី​យប់​ថ្ងៃ​ច័ន្ទ ក៏ដោយ​។​
​ ​
​លោក កុន​តេ បាន​ស្តាប់​កីឡាករ​របស់លោក ដែល​មានការ​ហត់នឿយ​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ ហើយ​អនុញ្ញាត​ឲ្យ​ពួកគេ​សម្រាក​បន្ថែម​រហូតដល់​ថ្ងៃ​សុក្រ ដើម្បី​ឲ្យ​មាន​កម្លាំងកាយ​ឡើងវិញ​។​
​ ​
​លោក កុន​តេ នឹងមិន​បង្ហាញមុខ​ទេ​នៅ​ថ្ងៃ​អង្គារ​នេះ ប៉ុន្តែ​ប្រាកដ​ណាស់​ថា នឹងធ្វើ​ការងារ ដើម្បី​ព្យាយាម​ស្វែងរក​ដំណោះស្រាយ បន្ទាប់ពី​បរាជ័យ​នេះ​។​
​ ​
​ឆេ​ល​ស៊ី​នៅក្នុង​ចំណោម​ក្រុម​កំពូល​ទាំង​បួន​។ ពួកគេ​ត្រូវ​ប្រ​ឈ​មុខជា​មួយក្រុម Barcelona នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក ហើយ​ស្ថិតក្នុង​ជុំ​ទី​៥​នៃ​ក្របខណ្ឌ FA Cup ផងដែរ​។
​ ​
​លោក កុន​តេ ជឿថា ការ​សម្រាក​រយៈពេល​វែង​នេះ នឹង​ជួយ​ពួកគេ​ឲ្យ​មាន​អារម្មណ៍​ស្រស់ថ្លា​ឡើងវិញ ដើម្បី​ត្រៀម​សម្រាប់​ការប្រកួត​បន្ទាប់​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

គ្រូបង្វឹក អែន​តូ​នី​ញ៉ូ កុន​តេ (Antonio Conte)