លោក អ៊ិន សុភិន និងកូនស្រី បាន តំណែងធំខណៈសហការជាមួយក្រុមហ៊ុនអាមេរិក

154
ចែករម្លែក

ដោយ៖បញ្ញាសាស្រ្ត/ភ្នំពេញ៖ មិនត្រឹមតែជាចាងហ្វាងផលិតកម្ម មហាហង្ស ប៉ុណ្ណោះ ទេ លោក អ៊ិន សុភិន ក៏ត្រូវបានគេដឹងថាជាអ្នកជំនួញម្នាក់ដ៏ប៉ិនប្រសព្វ ជាពិសេស ក្រុមហ៊ុនថ្មីៗត្រូវបានបង្កើតរហូត បើគិតមកដល់ពេលនេះ លោកមានក្រុមហ៊ុនដឹក ជញ្ជូន ក្រៅប្រទេស ហើយកាន់តែថ្មីបន្ថែមទៀត គឺការចុះកុងត្រាជាមួយនិងក្រុមហ៊ុន Kango Express ដែលក្រុមហ៊ុនបញ្ជាទិញពីសហរដ្ឋអាមេរិក។

លោក អ៊ិន សុភិន ម្ចាស់ផលិតកម្មមហាហង្ស បានថ្លែងបញ្ជាក់ថា លោកមានក្រុម ហ៊ុនដឹកជញ្ជូនបញ្ញើ ឈ្មោះ Linex Neutral Express Solution ដែលទទួលសេវា ដាក់បញ្ញើទៅក្រៅប្រទេសជាយូរមកហើយ ហើយបណ្ដាលមកពីក្រុមហ៊ុន នេះទទួល ជោគជ័យ ទើបក្រុមហ៊ុន Kango Express ដែលជាក្រុមហ៊ុនកុម៉្មង់ទំនិញដោយ ផ្ទាល់ នៅក្នុងសហរដ្ឋអាមេរិកប្រកាសចាប់ដៃ ដោយផ្ដល់សិទ្ធិអោយលោកបង្កើតក្រុមហ៊ុន មួយឈ្មោះ Kango Express Cambodia ជាតំណាងនៅកម្ពុជា។

លោកថាខ្លួនត្រូវបានដៃគូសហរដ្ឋអាមេរិក ផ្ដល់តំណែងជាអគ្គនាយក ចំណែកកូន ស្រី ភិន សុដាលីស ជាប្រធានទីផ្សារធំប្រចាំក្រុមហ៊ុន។ លោកថា ជំហានជោគជ័យ កើតមានរួចទៅហើយ ដោយសារតែមុនប្រកាសកាត់ខ្សែបូរ ដែលបានធ្វើឡើងនេះ គឺ ក្រុមហ៊ុនរបស់លោកក៏បានដំណើរសាកល្បងបាន៦ខែដែរ ហើយឃើញថាមានតម្រូវ ការកុម្ម៉ង់ច្រើន ដោយសារតែសេវានេះពេញនិយម ហើយមិនភ័យរឿងខាតបង់ ឬបាន របស់ មិនដូចក្នុងរូប ឬ របស់កន្លែងក្លាយ។

នៅក្នុងពិធីកាត់ខ្សែបូរប្រកាសក្រុមហ៊ុនថ្មី និងប្រកាសតំណែងថ្មី នៅក្នុងថ្ងៃនោះ ក៏ មានវត្តមានសិល្បករ និងក្រុមកីឡាករបាល់ទាត់ស្នូលរបស់ក្រុមមហាហង្ស ចូល រួមផងដែរ៕