លោក អ៊ិន សុភិន និង អ្នកនាង ភិន សុដាលីស មិនជឿ ប៉ែន ចំរ៉ុង ថា នឹករលឹកកូនស្រី

1001
ចែករម្លែក

ដោយៈ បូរិន

ភ្នំពេញៈក្រោយពីតារាសម្តែងលោក ប៉ែន ចំរ៉ុង បានផ្ដល់បទសម្ភាសន៍ឱ្យសារព័ត៌មានថា លោកនឹករ​លឹក​កូន​ស្រី​ខ្លាំង​ណាស់ហើយចង់ជួបមុខកូនស្រីនិងចង់ថ្នាក់ថ្នមកូនស្រីនោះធ្វើឱ្យអតីតឪពុកក្មេងរបស់តារារូបនេះ គឺ លោក អ៊ិន សុភិន ប្រ​កាសទម្លាយសារជាថ្មីពីទង្វើរបស់អតីតកូនប្រសារ ដែលធ្លាប់បានធ្វើមកលើ​សាច់ ឈាមរបស់​ខ្លួនតែម្ដង​ដែលនាំឱ្យរឿងអាស្រូវកម្រើកឡើងសារជាថ្មី ហើយ អ្នកនាង ភិន សុដាលីស ជាអតីតភរិយា ក៏ប្រកាសមិនជឿលោកផងដែរ។​

អ្នកនាង ភិន សុដាលីស បានចោទថាអ្វីដែលលោក ប៉ែន ចំរ៉ុង បានផ្ដល់សម្ភាសន៍ គឺជាការសម្ដែងដើម្បី ឱ្យមានការទាក់ទាញយកប្រជាប្រិយភាព ធ្វើឱ្យមហាជនគិតថា លោកគឺជាឪពុកមួយរូបដែល មានការ​ទទួល​ខុសត្រូវក៍ប៉ុន្តែនេះគឺជាលេសមួយដែលខ្វះទទួលខុសត្រូវមនុស្សប្រុសនិងជាឪពុកតែប៉ុណ្ណោះ។

បើងាកទៅមើលសាររបស់ អ៊ិន សុភិន ជាឪពុក​របស់​អ្នកនាងវិញ ក៍ក្ដៅខ្លាំងណាស់​ដែរ ដោយលោក​បាន​ប​ង្ហោះថា “ចៅស្រីសំណប់ចិត្តរបស់តាពេលនេះ ចៅមានអាយុមួយឆ្នាំប្រាំខែហើយ !ចៅមានតម្លៃមិនអាចកាត់ថ្លៃបាន ក្នុងជីវិតរបស់តា!ចៅជាឱសថអាចព្យាបាលជំងឺមួយរយមុខរបស់តាឱ្យជានឹងធ្វើឱ្យតាមានសេចក្ដីសុខបំផុតក្នុងជីវិតតាំងពីចៅនៅក្នុងពោះម្ដាយចៅរហូតដល់ពេលនេះ។

សាររបស់លោក សុភិន បន្តទៀតថា ចុះបើចៅធំដឹងក្ដីឡើង ពេលដែលចៅដឹងថា​ ឪពុករបស់ចៅជា ឃាត​ក​ចង់សម្លាប់កូនខ្លួនឯង ដោយឱ្យម្ដាយចៅទម្លាក់កូនចោល តាំងពីចៅអាយុបីខែក្នុងពោះ តើចៅមានអារម្មណ៍យ៉ាង ណាចំពោះឪពុកម្នាក់នេះ? ឪពុកចៅធ្វើបាបម្ដាយចៅដោយរត់ចោលទាំងចៅនៅក្នុងពោះបីខែ តើម្ដាយចៅលំបាកប៉ុណ្ណា? ឪពុកចៅដើរនិយាយប្រាប់គេថា ពេលដែលចៅកើតមកនឹងមិនមានរូបកាយគ្រប់លក្ខណៈទេ ដោយម្ដាយ ចៅជាមនុស្សមិនគ្រប់ទឹកឆ្កួតមិនដឹងអ្វី? ឪពុកចៅប្ដឹងទៅតុលាការដើម្បីលែងម្ដាយចៅ នឹងមិនទទួលស្គាល់ចៅនៅ មុខ​តុលាការពេល​ចៅអាយុបួនខែក្នុងពោះម្ដាយចៅខំអង្វរយ៉ាងណាក៍ឪពុកចៅមិនព្រមពេលនោះចៅក៍ក្លាយជាទារកកំព្រាឪពុកតាំងពីពេលនោះមកម្ដាយចៅខំកាត់កេរកាត់ខ្មាសលះបង់អ្វីៗគ្រប់បែបយ៉ាងដើម្បីឪពុកចៅ តែទីបំផុត ម្ដាយចៅបាន​ត្រឹមតែ​ទទួលភាព​អាម៉ាស់នឹងថោកទាបបំផុតនៅនឹងមុខតុលាការនឹងមុខមហាជនរាប់លាននាក់។   សារដដែលបន្តទៀតថា «ម្ដាយចៅប្រឹងតស៊ូលំបាកទាំងផ្លូវកាយផ្លូវចិត្តមកទល់ពេលនេះដើម្បីរូបចៅដោយ ត្រូវបក្ខពួករបស់ឪពុកចៅដើរ​និយាយ​បរិហារកេរ្តិ៍ខុសពីការពិតតើម្ដាយ ចៅឈឺចាប់ប៉ុណ្ណា? មានរឿងជាច្រើនទៀត ដែលឪពុកចៅបានធ្វើមកលើម្ដាយចៅ​និងរូបចៅផ្ទាល់…!»។​ពេលដែលចៅបានដឹងទង្វើដ៏ថោកទាបរបស់ឪពុកចៅ​តើ​ចៅមាន​អារម្មណ៍​យ៉ាងណា​ចំពោះឪពុករបស់ចៅ?ពេលនេះឪពុកចៅនិយាយថាគេស្រឡាញ់ចៅកូនសំណប់ចិត្តឪពុកនឹកកូន រកអ្វីប្រៀបផ្ទឹមពុំបាន តើចៅយល់ឃើញ នឹងមានអារម្មណ៍យ៉ាងណា? តើអាចទទួលស្គាល់ឪពុកនេះ បានទេ? តាម្នាក់នេះ​និងខំ​មើលថែចៅស្រីឱ្យ​បានល្អបំផុត »។

ជាមួយការផ្ទុះឡើងនូវចម្រូងចម្រាស់ជាថ្មីនេះគឺមិនខុសពីធ្វើឱ្យលោក ប៉ែន ចំរ៉ុង តារាព្រិចខ្ញាំៗទទួល រងនូវ ការរិះគន់ធ្ងន់ៗម្ដងទៀតនោះទេបន្ទាប់ពីលោកទើបតែមានទីផ្សារ​សិល្បៈបាន​បន្តិចឡើងវិញ​និងមាន​ប្រជា ប្រិយភាពក្រោយពីមានរឿងអាស្រូវ ចម្រូង​ចម្រាស់ ​ជាមួ​យ​អ្នកនាង ភិន សុដាលីស ហើយធ្វើឱ្យមនុស្សភាគច្រើន ចាត់ទុក លោកថា ជាបុរសគ្មានការទទួលខុសត្រូវចំពោះកូននិងប្រពន្ធ៕