លោក អ៊ឹម ឈុនលឹម ជាប់ឆ្នោត​ជា​ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ​

1151
ចែករម្លែក
លោក អ៊ឹម ឈុនលឹម ជាប់ឆ្នោត​ជា​ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ​

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​ក្រុមប្រឹក្សាធម្មនុញ្ញ​បាន​ប្រជុំ​ពេញអង្គ​បោះឆ្នោត​ជ្រើសតាំង​ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ​សម្រាប់​អាណត្តិ ៣​ឆ្នាំ​លើក​ទី​៨ (២០១៩-២០២២)​នៅ​ព្រឹក​ថ្ងៃទី​២១​ខែមិថុនា​នេះ​។​ក្រៅពី​ការបោះឆ្នោត​ជ្រើសតាំង ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ ក៏មាន​ការប្រកាស​សមា​ជិ​ក​ថ្មី​ចំនួន​បី​រូប ផងដែរ គឺ​លោក កែវ ពុទ្ធរស្មី លោក ហ៊ី សោភា និង​លោកស្រី លី វួ​ច​ឡេង​។​

​ជា​លទ្ធផល នៃ​ការបោះឆ្នោត​ជ្រើសតាំង​ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ សម្រាប់​អាណត្តិ ៣​ឆ្នាំ លើក ទី​៨ គឺ​លោក អ៉ឹ​ម ឈុនលឹម ត្រូវបាន​សមាជិក​បោះឆ្នោត​គាំទ្រ​ឲ្យ​ធ្វើជា​ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ​។​សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ មាន​ចំនួន ៩​រូប រួមមាន​:១. លោក អ៊ឹម ឈុនលឹម ជា​ប្រធាន​,២. សម្តេច​មហិស្សរា នរោត្តម ចក្រ​ព​ង្ស់​,៣. សម្តេចព្រះ​រាជបុត្រី ព្រះរាម នរោត្តម បុប្ផា​ទេវី​,៤. លោក អ៊ឹម សួស្តី ,៥. លោក កែវ ពុទ្ធរស្មី​,៦. លោក ហ៊ី សោភា ,៧. លោក អ៊ុត ឈន ៨. លោក សំ ព្រហ្មនា ,៩. លោកស្រី លី វួ​ច​ឡេង​
​លោក​អ៊ឹម ឈុនលឹម បាន​ថ្លែង​ឲ្យ​ដឹងថា ក្នុង​រយៈពេល ៣​ឆ្នាំ​នៃ​អាណត្តិ ក្រុមប្រឹក្សាធម្មនុញ្ញ បាន​បំពេញ​តួនាទី​របស់ខ្លួន​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ និង​បានរួម​ចំណែក​ជាមួយ​ស្ថាប័ន​កំពូល​របស់​ជាតិ ក្នុងការ​ធានា​នូវ​សន្តិភាព ស្ថិរភាព សង្គម ជាពិសេស​ការពង្រឹង​គោលការណ៍ សន្តិសុខ ក្រុមប្រឹក្សាធម្មនុញ្ញ​បានទូល​មតិ​ថ្វាយ​ព្រះមហាក្សត្រ ចំពោះ​សេចក្តីស្នើ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​។ ដោះស្រាយ​បណ្ដឹង​ទាក់ទង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ចំនួន ៧៨​បណ្ដឹង ដែលជា​បណ្ដឹង​ច្រើន​មិន​ធ្លាប់មាន​ក្នុង​អាណត្តិ​កន្លងមក ។​

​សូមជម្រាបថា ក្រុមប្រឹក្សាធម្មនុញ្ញ គឺជា ស្ថាប័ន កំពូល មួយ ដែលមាន ចែង ក្នុង រដ្ឋធម្មនុញ្ញ ឆ្នាំ​១៩៩៣ សម្រាប់ ការពារ ការគោរព រដ្ឋ ធម្មនុញ្ញ បកស្រាយ រដ្ឋធម្មនុញ្ញ និង ច្បាប់ ដែល រដ្ឋសភា បានអនុម័ត និង ព្រឹទ្ធសភា បាន ពិនិត្យ ចប់សព្វគ្រប់ ហើយ និង សម្រេច អំពី ករណី វិវាទកម្ម ទាក់ទង នឹង ការបោះ ឆ្នា ត ជ្រើសតាំង តំណាងរាស្ដ្រ និង ការបោះឆ្នោត​ជ្រើសតាំង សមាជិក ព្រឹទ្ធសភា ។​

  • ក្រុមប្រឹក្សាធម្មនុញ្ញ​ចាប់ដំណើរការ​ពេញលក្ខណៈ​នៅ​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​១៩៩៨​។​
  • សមាសភាព នៃ ក្រុមប្រឹក្សាធម្មនុញ្ញ មាន ប្រធាន ១ រូប និង សមាជិក ចំនួន ៨​រូប ។ ប្រធាន ត្រូវបាន​ជ្រើសតាំង​តាម​ការ បោះឆ្នោត ដោយ​សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ តាម​មតិ​ភាគច្រើន​ដាច់ខាត រៀងរាល់​បី​ឆ្នាំ​ម្តង ក្រោយ ពី​សមាជិក​ថ្មី ៣​រូប​ចូលកាន់​តំណែង​។ ប្រធាន មាន ឋានៈ និង បុព្វសិទ្ធិ ស្មើ នឹង ប្រធានរដ្ឋសភា​។ សមាជិក មាន ឋានៈ និង បុព្វសិទ្ធិ ស្មើនឹង អនុប្រធានរដ្ឋសភា​។ ជាធម្មតា អាណ ត្ដិ របស់ សមាជិក គឺ ៩ ឆ្នាំ ប៉ុន្ដែ សមាជិក ចំនួន ៣​រូប ត្រូវបាន ជ្រើសតាំង ឬ តែងតាំង រាល់ បី ឆ្នាំ ម្ដង​។ ក្នុង អាណ ត្ដិ ទី​១ ត្រូវបានតែងតាំង ឬ ជ្រើសតាំង សមាជិក ៣​រូប​សម្រាប់​បី​ឆ្នាំ ៣​រូប សម្រាប់​ប្រាំមួយ​ឆ្នាំ និង ៣​រូប សម្រាប់​ប្រាំបួន​ឆ្នាំ​។ សមាជិក ៣​រូប តែងតាំង ដោយ​ព្រះមហាក្សត្រ ផ្ទាល់ ៣​រូប ជ្រើសតាំង ដោយ រដ្ឋសភា និង ៣​រូប ទៀត ជ្រើសតាំង ដោយ ឧត្ដមក្រុមប្រឹក្សា នៃ អង្គចៅក្រម​។ សមាជិក ទាំងអស់ ត្រូវ បានតែងតាំង ឬ ជ្រើស តាំងពី ចំណោម​ឥស្សរជន ដែលមាន ស ញ្ជា តិ ខ្មែរ ពី កំណើត មាន អាយុ យ៉ាងតិច ៤៥​ឆ្នាំ មានបទពិសោធន៍ ការងារ យ៉ាងតិច ១៥​ឆ្នាំ និង មាន សញ្ញាបត្រ​ឧត្ដមសិក្សា ឡើងទៅ ក្នុង វិស័យ ច្បាប់ រដ្ឋបាល ការទូត និង សេដ្ឋកិច្ច ៕​សរន​
លោកអ៊ឹមឈុនលឹម(ខាងឆ្វេង)និងលោកកែវពុទ្ធរស្មី
លោកអ៊ឹមឈុនលឹមនិងលោកស្រីលីវួចឡេង
សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ(ពីឆ្វេ្ងងមកស្តាំ)លោកសំព្រហ្មនា,លោកហ៊ីសោភា លោកកែវពុទ្ធរស្មី
ពីឆ្វេងមកស្តាំៈលោកស្រីលីវួចឡេង,លោកអ៊ឹមសួស្តី,សម្តេចបុត្រីបុប្ផាទេវី