លោក អ៊ុំ សំអាន ត្រូវ​តុលាការ​កំពូល​តម្កល់​ទោស​២​ឆ្នាំ​៦​ខែ​ដដែល​

115

(​ភ្នំពេញ​)៖​ក្រោយ​បញ្ចប់​ការសួរដេញដោល នៅ​ថ្ងៃទី​០៩ ខែកុម្ភៈ ឆ្នាំ​២០១៨​នេះ តុលាការ​កំពូល​សម្រេច​តម្កល់​សាលដីកា​សាលាឧទ្ធរណ៍​​ទុកជាបានការ​ដដែល ពោលគឺ​ផ្តន្ទាទោស លោក អ៊ុំ សំអាន អតីត​តំណាងរាស្ត្រ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដាក់ពន្ធនាគារ​២​ឆ្នាំ​៦​ខែ​ដដែល ។ នេះ​ជាការ​សម្រេច​បិទផ្លូវ​តវ៉ា​។​

​គួរ​បញ្ជាក់ថា ទាំង​សាលាដំបូង​រាជធានី​ភ្នំពេញ និង​សាលាឧទ្ធរណ៍ សម្រេច​ដូចគ្នា​ផ្តន្ទាទោស លោក អ៊ុំ សំអាន ដាក់ពន្ធនាគារ រយៈពេល ២​ឆ្នាំ ៦​ខែ និង​ពិន័យ​ជា​ប្រាក់​ចំនួន​៤​លាន​រៀល​ក្រោម​ការចោទប្រកាន់​ចំនួន​ពីរ​បទល្មើស ។​

​តុលាការ​រកឃើញថា លោក អ៊ុំ សំអាន មាន​ចេតនា​បង្ក​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​និង ញុះញង់​ឱ្យមាន​ការរើសអើង​ជាតិ​សាសន៍ តាមរយៈ​ការសរសេរ​និង​អត្ថាធិប្បាយ​ពាក់ព័ន្ធ​ផែនទី​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា​-​វៀតណាម ។​

​លោក អ៊ុំ សំអាន ជាប់ចោទ​ចំនួន​ពីរ​បទល្មើស គឺ​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ បង្ក​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់ សន្តិសុខ​សង្គម​និង បទ​ញុះញង់​ឱ្យមាន​ការរើសអើង​តា មាត្រា ៤៩៥ និង​៤៩៦ នៃ​ក្រមព្រហ្មទណ្ឌ​ដែល​ប្រព្រឹត្ត​នៅ​ចំណុច​រាជធានី​ភ្នំពេញ ព្រះរាជាណាចក្រ កម្ពុជា កាលពី​អំឡុង​ឆ្នាំ ២០១៥ រហូតដល់​ថ្ងៃ ទី​១០ ខែមេសា ឆ្នាំ​២០១៦ ៕​​ដោយ​៖​ឆាយា​នាថ​/sn

​លោក​អ៊ុំ សំអាន កាល​នាំមក​តុលាការ​កន្លងមក​(​ឆាយា​នាថ​)