លោក អ៊ូ​ណៃ អេ​មឺ​រី ចង់បាន​ខ្សែបម្រើ​កណ្តាល​និង​ខ្សែបម្រើ​ស្លាប​នៅ​ខែម​ករានេះ​

402
ចែករម្លែក

លោក អ៊ូ​ណៃ អេ​មឺ​រី (Unai Emery) សង្ឃឹមថា ក្លិប អា​សេណ​ល​(Arsenal) នឹង​នាំយក​កម្លាំង បន្ថែម​នៅ​រដូវ​កាល​ទិញដូរ​ខែមករា​នេះ​។ ប៉ុន្តែ​បដិសេធ​មិន​និយាយថា តើ ឌែ​នី​ស ស្វា​រ៉េ​ស (Denis Suarez) គឺជា​កីឡាករ​ម្នាក់​ក្នុងចំណោម​នោះ​ឬ​យ៉ាងណា​។​
​ ​
ខ្សែបម្រើ​របស់​ក្លិប បា​សេ​ឡូ​ណា​(Barcelona) រូបនេះ ត្រូវបាន​គេ​ភ្ជាប់​ទៅនឹង​កិច្ចព្រមព្រៀង​ផ្ទេរ មកកាន់​ទឹកដី Emirates ដើម្បី​ចូលរួម​ជាមួយ​លោក អេ​មឺ​រី ដែល​ធ្លាប់ធ្វើ​ការងារ​ជាមួយគ្នា​នៅ​ក្លិប សេ​វី​ល​ឡា​(Sevilla) ។​
​ ​
បន្ទាប់ពី​យកឈ្នះ​ក្រុម ប្ល៊េ​ក​ភូ​ល​(Blackpool) ៣-០ នៅ​ក្របខណ្ឌ FA Cup លោក អេ​មឺ​រី បាន​និយាយថា “​ខ្ញុំ​គិតថា ក្លិប​កំពុងធ្វើការ​ងារ ដើម្បី​នាំយក​កីឡាករ​មួយចំនួន ដែល​អាចជួយ​យើង អំឡុងពេល​បួន​ខែ​បន្ទាប់​នេះ​”​។​
​ ​
លោក អេ​មឺ​រី បន្តថា “​ទីផ្សារ​ទិញដូរ​កីឡាករ ប្រហែលជា​អាចជួយ​យើង​រកបាន​ខ្សែបម្រើ​ម្នាក់ទៀត ប៉ុន្តែ​វា​មិន​ងាយស្រួល​ទេ ពីព្រោះ​កីឡាករ ម៉ា​វ​រ៉ូ​ប៉ាណូ​ស នឹង​ត្រឡប់មកវិញ បន្ទាប់ពី​រងរបួស ។ យើង​ក៏​ចង់បាន​ខ្សែបម្រើ​ស្លាប​ម្នាក់ទៀត​ដែរ​”​។​
​ ​
​នៅពេល​សួរនាំ​ថា តើ ស្វា​រ៉េ​ស គឺជា​ខ្សែបម្រើ​ស្លាប​ដែល​លោក​ត្រូវការ​ឬ​យ៉ាងណា​នោះ លោក អេ​មឺ​រី បាន​បន្ថែមថា “​ក្នុង​អាជីព​របស់គាត់​ជាមួយ​ខ្ញុំ គឺ​គាត់​លេង​ជា​ខ្សែបម្រើ​ស្លាប​ស្តាំ​ឬ​ឆ្វេង​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

លោក អ៊ូ​ណៃ អេ​មឺ​រី (Unai Emery)
#