លោក អ៊ូ​ណៃ អេ​មឺ​រី ធានា​ចំពោះ​អ្នកគាំទ្រ​ថា ក្លិប​កំពុង​ព្យាយាម​ផ្ទេរ​កីឡាករ​ល្បីៗ និង​ថ្លៃៗ​

384
ចែករម្លែក

លោក អ៊ូ​ណៃ អេ​មឺ​រី (Unai Emery) ធានា​ចំពោះមុខ​ក្រុម​អ្នកគាំទ្រ អា​សេណ​ល ថា ក្លិប​កំពុង​ព​ន្លឿ​ន​ដំណើរ​ការផ្ទេរ​កីឡាករ​ល្បីៗ​និង​ថ្លៃៗ ហើយ​ថា លោក​ចង់​នាំយក កីឡាករ​ថ្មី​៤​រូប​បន្ថែមទៀត​។

​លោក អេ​មឺ​រី បាន​បញ្ចេញ​សារ​ជុំវិញ​ផែនការ​ផ្ទេរ​កីឡាករ​របស់​ក្លិប នៅមុន​ជំនួប​កម្តៅ សាច់ដុំ​ជាមួយ​ក្រុម​បៃ​យឺន ម៉ូ​និ​ច នៅ​អាម៉េរិក ដោយ​លោក​អះអាង​ថ​អា​សេណ​ល លោក​ទាមទារ​ក្លិប​ឲ្យ​សម្រេច​កិច្ចការ​នេះ​។

​លោក អេ​មឺ​រី បាន​ចុះ​កិច្ចព្រមព្រៀង​ផ្ទេរ​កីឡាករ​ម្នាក់​ប៉ុណ្ណោះ​នៅ​រដូវក្តៅ​នេះ គឺ​ខ្សែ ប្រយុទ្ធ​ប្រេ​ស៊ី​ល ហ្គា​ប្រ៊ី​ល ម៉ា​ទី​ណេ​ល​លី (Gabriel Martinelli) វ័យ​១៨​ឆ្នាំ​ពី​ក្លិប Ituano ក្នុងតម្លៃ​ប្រាំមួយ​លាន​ផោន​។

​ក្លិប អា​សេណ​ល ក៏​ដាក់សំណើ​ផ្ទេរ​គោលដៅ​កំពូល​ផ្សេងទៀត​ដូចជា​កីឡាករ វី​ល​ហ្វ្រី សាហា (Wilfried Zaha) របស់​ក្លិប គ្រី​ស្តា​ល់ ផា​លេស និង​កីឡាករ គៀ​រ៉ា​ន់ ធានី (Kieran Tierney) របស់​ក្លិប សែ​ល​ទិច ផងដែរ​តែ​ត្រូវបាន​បដិសេធ​។

​អា​សេណ​ល​ក៏​កំពុង​ប្រជែង​ជាមួយ​ក្លិប តូ​តិ​ន​ហេម ដើម្បី​ផ្ទេរ​ខ្សែការពារ វីលៀម សាលី​បា ( William Saliba) របស់​ក្លឹប St Etienne និង​កីឡាករ ឌែ​នី សេ​បា​ឡូ​ស (Dani Ceballos) របស់​ក្លិប រៀល​ម៉ា​ឌ្រី​ត​ផងដែរ​។

​លោក អេ​មី​រី បាន​និយាយថា “​យើង​កំពុង​ពិភាក្សា​ជុំវិញ​លទ្ធភាព​ផ្ទេរ​កីឡាករ​ល្បីៗ ពីព្រោះ​យើង​ចាប់ផ្តើម​គិត​អំពី​ក្រុម​ជម្រើស​របស់​យើង​នៅពេលនេះ​។ យើង​មាន​កីឡាករ ល្អៗ និង​ជា​កីឡាករ​វ័យក្មេង​ល្អៗ ដែល​អាច​វិវឌ្ឍន៍ និង​បង្កើត​ទម្រង់​លេង​ល្អ​សម្រាប់ យើង ហើយ​កីឡាករ​ផ្សេងទៀត​អាចមក​ទីនេះ ដើម្បី​ជួយ​យើង​”​។

​លោក​បន្តថា “​យើង​កំពុង​ទាមទារ ហើយ​យើង​ក៏​និយាយ​អំពី​លទ្ធភាព​ផ្ទេរ​កីឡាករ​ឆ្នើមៗ និង​ថ្លៃៗ​។ យើង​ផ្ទេរ​បាន​កីឡា​ករទី​១ ហើយ​យើង​គិតដល់​កីឡា​ករទី​២​ផងដែរ​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ