លោក អ៊ូ​ណៃ អេ​មឺ​រី នឹង​ស្នើ​ឲ្យ​ថ្នាក់ដឹកនាំ​ក្លិប​អា​សេណ​ល បញ្ចេញ​ថវិកា​បន្ថែមទៀត ដើម្បី​នាំយក វី​ល​ហ្វ្រី​ដ ហ្សា​ហា​

353
ចែករម្លែក

លោក អ៊ូ​ណៃ អេ​មេ​រី (Unai Emery) គ្រោង​នឹង​ចុះ​កិច្ចព្រមព្រៀង​ផ្ទេរ​កីឡាករ វី​ល​ហ្វ្រី​ដ ហ្សា​ហា (Willfried Zaha) ខណៈពេល​កីឡាករ​រូបនេះ​នឹង​ស្នើសុំ​ក្លិប​អា​សេណ​ល​( Arsenal )​បំបែក​ឯតទគ្គ​កម្មរ​បស់​ខ្លួន ដើម្បី​ចុះ​កិច្ចព្រមព្រៀង​។

​ក្លិប​អា​សេណ​ល អន្ទះសា​ចង់​នាំយក​ខ្សែបម្រើ​ស្លាប ហ្សា​ហា នៅ​រដូវក្តៅ​នេះ ហើយ ត្រៀម​ចុះ​កិច្ចព្រមព្រៀង​ផ្ទេរ​កីឡាករ​ក្លិប គ្រី​ស្ទាល់ ផា​លេស​(Crystal Palace) រូបនេះ ប៉ុន្តែ​ការខកខាន​មិនបាន​លេង​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក ធ្វើ​ឲ្យ​ក្លិប​នេះ​មានការ​ពិបាក ក្នុង​ការតាមប្រមាញ់​កីឡាករ​រូបនេះ​។

​លោក អេ​មឺ​រី មាន​បញ្ហា​ក្នុង​ការតាមប្រមាញ់​កីឡាករ ដោយសារ​ក្លិប អា​សេណ​ល មានការ​រឹតត្បិត​ថវិកា​ត្រឹម​៤៥​លាន​ផោន​បន្ទាប់ពី​ក្រុម​នេះ​ចាញ់​ក្រុម​ឆេ​ល​ស៊ី​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ Europa League ដែល​មានន័យថា នេះ​គឺជា​រដូវ​កាល​ទី​៣​ជាប់​គ្នា​ដែល​ពួកគេ មិនបាន​លេង​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​។​

​ប៉ុន្តែ​គ្រូបង្វឹក​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូបនេះ​ត្រៀម​បង្ខំ​ថ្នាក់ដឹកនាំ​ក្លិប​អា​សេណ​ល​ឲ្យ​បញ្ចេញ​ប្រាក់​បន្ថែមទៀត ដើម្បី​ផ្ទេរ​ខ្សែបម្រើ​ស្លាប​រូបនេះ​ក្នុងតម្លៃ​៥៥​លាន​ផោន​។

​ក្លិប​គ្រី​ស្ទាល់ ផា​លេស នឹង​រក្សា​ជំហរ​តឹងរ៉ឹង សម្រាប់​លទ្ធភាព​ផ្ទេរ​ណាមួយ​ដែល​ចង់ បាន​កីឡាករ​វ័យ​២៦​ឆ្នាំ​រូបនេះ ដែលជា​អ្នកគាំទ្រ​ក្លិប​អា​សេណ​ល តាំងពី​វ័យក្មេង​នោះ​។

​តម្លៃ​ផ្ទេរ​របស់ ហា​ហ្សា បាន​កើនឡើង​កប់​ពពក បន្ទាប់ពី​ក្លាយជា​កីឡាករ​ម្នាក់​ក្នុង ចំណោម​កីឡាករ​ដ៏​គ្រោះថ្នាក់​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក ដោយ​រកបាន​១០​គ្រាប់ និង​ជួយ​បង្កើត​ឱកាស​រក​គ្រាប់​បាល់​ច្រើនលើក​ទៀត អំឡុង​យុទ្ធនាការ​ដ៏​ជោគជ័យ របស់​ក្រុម Cristal Palace ៕ ប្រែ​សម្រួល​: ពិសិដ្ឋ​