លោភ​សេពសន្ថវៈ​លើ​កុមារ​នៅ​សហរដ្ឋអាមេរិក តាម​ចាប់ខ្លួនបាន​នៅ​កម្ពុជា​

926
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​បុរស​ជនជាតិ​អា​មេ​រិច​កាំ​ង​ម្នាក់​ត្រូវបាន​នគរបាល​នាយកដ្ឋាន​ស៊ើបអង្កេត​និងអនុវត្តន៍​នីតិវិធី សហការ​ជាមួយ​ស្នងការ​ទទួល​ផែន​អន្តោប្រវេសន៍ ខេត្តសៀមរាប ធ្វើការ​ឃាត់ខ្លួន កាលពី​វេលា​ម៉ោងជាង​១១​​ព្រឹក ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១៨ ក្នុង​ទឹកដី​ខេត្តសៀមរាប ដោយ​ជាប់ចោទ​បទ​សេពសន្ថវៈ​លើ​កុមារ​នៅ​សហរដ្ឋអាមេរិក ។​

​តាម​នគរបាល​បាន​ឲ្យ​ដឹងថា កម្លាំង​ជំនាញ ដែល​ដឹកនាំ​ដោយ​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម សាលាដំបូង​ខេត្តសៀមរាប បាន​ឃាត់ខ្លួន​ជនបរទេស​ម្នាក់​ឈ្មោះ GILBERT MICHAEL GREENWOOD​កើត​ថ្ងៃទី​១៣​ខែកក្កដា​ឆ្នាំ​១៩៥៥​ជនជាតិ​អាមេរិក​កាន់​លិខិត​ឆ្លងដែន​លេខ​488043160 ពាក់ព័ន្ធ​បទល្មើស រំលោភ​សេពសន្ថវៈ​លើ​កុមារ ប្រព្រឹត្ត​នៅ​សហរដ្ឋអាមេរិក ចាប់ខ្លួនតាម​​សំណើរ​​ផ្នែក​ភ្នាក់ងារ​សន្តិសុខ​ការទូត​(Deplomatic Security Services . DSS)​សហរដ្ឋអាមេរិក ប្រចាំ​ប្រទេស​កម្ពុជា ។​

​ក្រោយ​ចាប់ខ្លួនបាន​ជនសង្ស័យ​ខាងលើ បញ្ជូន​មកកាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​បណ្តេញ​ជន​សង្ស័យ​រូបនេះ​ទៅ អនុវត្តតាម​នីតិវិធី​ច្បាប់ បន្ត​នៅ​អាមេរិក ៕​មន​

​ឈ្មោះ GILBERT MICHAEL
GREENWOOD​
#