លោ​កស​.​សុខា​!​ស​ង្គ្រា​ន្ត​ព្រៃវែង​ឆ្នាំ​២០១៩ នឹងមាន​អ្នកចូលរួម​ប្រមាណ​ជា​២៣​ម៉ឺន​នាក់​

573
ចែករម្លែក
  • 218
    Shares

​ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​លោក​ស​សុខា​អនុប្រធាន​សហភាព​សហ​ព​ន្ធ័​យុវជន​កម្ពុជា​និង​ជា​ប្រធាន​គណៈកម្មាការ​រៀបចំ​ព្រឹត្តិការណ៍​សង្ក្រាន្ត​ព្រៃវែង​បានបញ្ជាក់​ថាស​ង្គ្រា​ន្ត​ព្រៃវែង​ឆ្នាំ​២០១៩​នេះ​និង​មាន​ប្រជាពលរដ្ឋ​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ចូលរួម​ប្រមាណ​ជា​២០​ម៉ឺន​នាក់​។

​ស​ង្គ្រា​ន្ត​ព្រៃវែង​ឆ្នាំ​២០១៩​នេះ​នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី​១៣​ដល់​១៦​ខែមេសា​ឆ្នាំ​២០១៩​នឹងមាន​ភ្ញៀវ​ជាតិ​អន្តរជាតិ​និង​ប្រជាពលរដ្ឋ​ប្រមាណ​២៣​ម៉ឺន​នាក់​នឹងចូលរួម​បើ​ធៀប​កាលពី​ឆ្នាំ​កន្លងទៅ​មាន​ប្រមាណ​ជា​១៦​ម៉ឺន​នាក់​។​ការ​ថ្លែង​បញ្ជាក់​របស់លោក​ស​សុខា​បាន​ធ្វើឡើង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃទី​២២​ខែមីនា​ឆ្នាំ​២០១៩​នៅ​សាលប្រជុំ​សាលាខេត្ត​ព្រៃវែង​។​

​លោ​កស សុខា បាន​លើកឡើងថា​ដោយសារ​បទពិសោធន៍​ជោគជ័យ​កាលពី​ឆ្នាំ​ចាស់​រួចមកហើយ​នោះ សង្ក្រាន្ត​ព្រៃវែង​ឆ្នាំនេះ នឹង​រៀបចំ​ឲ្យ​មាន​ទស្សនីយ៍ភាព​កាន់តែច្រើន ហើយ​ប្លែក​ជាង​ឆ្នាំមុនៗ​។ គោលបំណង​នៃ​កា​រៀបចំ​ព្រឹត្តិការណ៍​នេះ គឺ​ដើម្បី​ផ្តល់​ភាពសប្បាយ រីករាយ​ជា​លក្ខណៈ​ប្រពៃណី​ខ្មែរ តាមរយៈ​ការរៀបចំ​ពិធី​សាសនា ។

​ការតាំង​បង្ហាញ​នូវ​ផលិតផល​ខ្មែរ ទស្សនីយ៍ភាព​សិល្បៈ ល្បែង​ប្រជាប្រិយ៍​តាម​ប្រពៃណី និង​ទំនៀម ទម្លាប់​ពី​ដូនតា ជូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្តព្រៃវែង កូន​ខ្មែរ​ជំនាន់​ក្រោយ ក៏ដូចជា ភ្ញៀវ​ជាតិ និង​អន្តរជាតិ បាន​ស្គាល់​កាន់តែច្បាស់ ពី​វប្បធម៌ និង​អរិយធម៌​ដ៏​រុងរឿង របស់​ខ្មែរ​តាំងពី​បុរាណ​។​

​លោក​បាន​បញ្ជាក់ថា​ខេត្តព្រៃវែង​គឺជា​ខេត្ត​ដែល​កំសត់​ជាងគេ​ព្រោះ​មិនសូវមាន​សក្តានុពល​ផ្នែក​ទេសចរណ៍​ដូច​ខេត្ត​ផ្សេងៗ​ឡើយ ពោលគឺ​ពឹង​ផ្អែកលើ​វិស័យ​កសិកម្ម​តែមួយគត់​។ ដូច្នេះ​រាល់​បុណ្យទាន​ម្តងៗ ក្រៅពី​ទៅ​វត្ត ប្រជាពលរដ្ឋ​ហាក់បីដូចជា​មិនបាន​ទៅ​កំសាន្ត នៅ​កន្លែង​ណា​ផ្សេង​នោះទេ​។

ដូច្នេះ​ព្រឹត្តិការ​ណ៍ស​ង្គ្រា​ន្ត​ព្រៃវែង​នេះ អាច​បំពេរ​នូវ​ភាពសប្បាយ​រីករាយ មួយផ្នែក​សម្រាប់​ពលរ​ដ្ឋ និង​រួមចំណែក​ថែរក្សា​ប្រពៃណី ទំនៀមទម្លាប់​ក៏ដូចជា​វប្បធម៌​ជា​មរតក​ដ៏​មានតម្លៃ​របស់​បុព្វបុរស​ខ្មែរ និង​ថែមទាំង​ផ្តល់នូវ​ជំនឿ​ចិត្ត​ដល់​ប្រជាពលរដ្ឋ​កាន់តែ​ខ្ពស់​លើ​រាជរដ្ឋាភិបាល ដែលមាន​សម្តេច​តេ​ជោ ជា​នាយករដ្ឋមន្ត្រី​។​

​ចំណែក​លោក​ជា សុ​មេធី អភិបាលខេត្ត​ព្រៃវែង បាន​ថ្លែងថា ស​ង្គ្រា​ន្ត​ព្រៃវែង​ឆ្នាំ​២០១៩​នេះ មានការ​រៀប​ជា​ស្តង់​ពិ​ពណ៌​ជាតិ និង​អន្តរជាតិ ប្រមាណ​៣០០​ស្តង់ ក្នុងនោះ​មាន​ស្តង់​លក់​ចំណីអាហារ មាន​កន្លែង​ប្រារព្ធ​ពិធី​សាសនា និង​កម្មវិធី​កម្សាន្ត ជាច្រើន​ទៀត​ដូចជា ការសម្តែង​របាំ​ប្រពៃណី របាំ​ត្រុ​ដ្ឋ របាំ​ជូនពរ និង​ទម្រង់​របាំ​ជាច្រើន​ទៀត​។​ចំណូល​ដែល​បានមកពី​ការជួល​ស្តង់​ពី​ប្រជាពលរដ្ឋ​នោះ អាជ្ញាធរខេត្ត​ទទួលបាន ប្រាក់ចំណូល​ជាង​១​លាន​ដុល្លា ក្នុងការ​ចែកជូន​ប្រជាពលរដ្ឋ និង​អាជីវករ ដែល​បាន​លក់ដូរ​។

​លោក​បន្តទៀតថា ចំពោះ​កងកម្លាំង​សន្តិសុខសម្រាប់​ស​ង្គ្រា​ន្ត​ព្រៃវែង គឺ​បានរៀបចំ​យុវជន​តាម​វិទ្យាល័យ​នានា​ចំនួន​៦០០​នាក់ និង​កងកម្លាំង​ជាង​២០០​នាក់ ដើម្បី​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់ និង​សុវត្ថិភាព​ប្រជាពលរដ្ឋ និង​បាន​ត្រៀមកម្លាំង ដើម្បី​សម្រួល​ចរាចរណ៍ ចំណតរថយន្ត សង្គ្រោះ​បឋម ឡានទឹក ឡានពេទ្យ បញ្ជាការ​ស្រាល និង​កម្លាំង​សំរាប់​សំអាត​បរិស្ថាន​៕S/​