លោ​កស សុខា និង​លោក ជា សុ​មេធី សំណេះសំណាល​ប្រជាពលរដ្ឋ​ទីទ័លក្រចំនួន​៥០០​គ្រួសារ​

1118
ចែករម្លែក

​(ព្រៃវែង)៖ លោក ស សុខា តំណាងរាស្ត្រ​ខេត្តព្រៃវែង និង​លោក ជា សុ​មេធី អភិបាលនៃ​គណៈ​អភិបាល ខេត្តព្រៃវែង បាន​អញ្ជើញ​ចុះ​សំណេះសំណាល​ប្រជាពលរដ្ឋ​ទីទ័លក្រ​ចំនួន ៥០០​គ្រួសារ នៅឃុំ​កំពង់​ឫស្សី ស្រុក​ពោធិ៍​រៀង ខេត្តព្រៃវែង កាលពី​ព្រឹក​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០១៧​។​

​លោ​កស សុខា អ្នកតំណាងរាស្ត្រ​ខេត្តព្រៃវែង បាន​ថ្លែងថា ក្រោម​ការដឹក​របស់​ស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានធ្វើអោយ​វិស័យ​ពុទ្ធចក្រ​រីកលូតលាស់​យ៉ាង​ស្គុះស្គាយ​នៅ​ទូទាំងប្រទេស ។ លោក​បានលើកឡើង​នូវ​បញ្ហា​១​ចំនួន ដែល​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​បាន​ជួបប្រទះ ដូចជាការងារ​បរិស្ថាន គ្រឿងញៀន ល្បែងស៊ីសង ចោរកម្ម ក្មេង​ទំនើង និង​ការយឺតយ៉ាវ​ក្នុងការ​បំរើសេវា​សាធារណៈ​ទាំងនេះ វា​ជា​ប្រធានបទ​ដ៏​សំខាន់ ព្រោះ​វា​ជា​តម្រូវការ​ចាំបាច់​រប​ស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ក្នុងពេល​បច្ចុប្បន្ននេះ ។​

ជាមួយគ្នានេះ លោក​ក៏បានចាប់អារម្មណ៍ថាដើម្បីអោយ​មូលដ្ឋាន​អភិវឌ្ឍ​ទៅបាន និង​ភូមិ-សង្កាត់មាន​សុវត្ថិភាព​ទៅបាន​លុះត្រា​ណា​តែ​ប្រជាពលរដ្ឋ​គ្រប់រូប​ដែល​រស់នៅ​ក្នុងសង្គម​ជាមួយគ្នា ត្រូវ​ចូលរួម និង​ជួយ​សហការ​ជាមួយនឹង​សមត្ថកិច្ច​មូលដ្ឋាន​ផងដែរ ទើប​ធ្វើអោយ​ការងារ​ទាំងអស់នេះ​ធ្វើទៅបាន​ដោយ​រលូន ហើយ​នាំគ្នា​ជួយ​កាត់បន្ថយ​ភាពក្រីក្រ។

​លោក​អភិបាលខេត្ត និង​លោ​កស សុខា ក៏បាន​ផ្តាំផ្ញើ​ដល់​ប្រជាពលរដ្ឋ​ អាជ្ញាធរ​និងកងកម្លាំងប្រដាប់អាវុធ យកចិត្តទុកដាក់​ទប់​ស្កាត់ និង​ដោះស្រាយ​គ្រោះមហន្តរាយ​ខ្យល់ព្យុះ​ ខ្យល់កន្ត្រាក់ និង​ពិនិត្យ​ស្ថានភាពទឹកជំនន់ ហើយ​ចុះ​អន្តរាគមន៍​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បា​ទាន់ពេលវេលា ។

លោកក៏បាន​ផ្តាំផ្ញើ​ដល់ ឪពុកម្តាយ​ត្រូវមាន​ការប្រុងប្រយ័ត្ន​កូនចៅ ព្រោះ​រដូវ​នេះ​ជា​រដូវ​ទឹក​ឡើង​កុំ​ឲ្យ​កូនចៅ​ចុះ​លេង​ទឹក ក្រែង​លិចលង់​ស្លាប់ ។ បន្ទាប់មក​លោក​នាំយក​អំណោយ ចែកជូន​ប្រជាពលរដ្ឋ ចំនួន​៥០០​គ្រួសារ​ក្នុង​១​គ្រួសារ​ទទួលបាន​អង្ករ​៥០ គីឡូ ត្រីខ​១ យួរ , ទឹកត្រី​១​យួរ ​ទឹក​ស៊ី​អី​វ ១​យួរ ៕​ដោយៈមុនីរ័ត្ន/sn