លំនៅស្ថាន​សម្រាប់​គ្រួសារ​មាន​ចំណូល​ទាប​,​មធ្យម​នឹង​សាងសង់​នៅ​ក្រុង​ប៉ោយប៉ែត​

1054
ចែករម្លែក

​ដោយៈ​ប​.​ជ័យ​/​បន្ទាយ​មាន​ជ័​យៈ​អគ្គនាយកដ្ឋាន​លំនៅស្ថាន​នៃ​ក្រសួង​រៀបចំ​ដែនដី​នគររូបនីយកម្ម​និង​សំណង់​និង​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​បាន​អះអាងថា​លំនៅស្ថាន​សម្រាប់​គ្រួសារ​មាន​ចំណូល​ទាប​,​មធ្យម នឹង​សាងសង់ឡើង​នៅ​ក្រុង​ប៉ោយប៉ែត មុនគេ ក្នុងស្រុក​ក្រុង​ទាំង​៩​នៃ​ខេត្ត​នេះ ។​

​លោកស្រី​ជា​ធូ​វ​ឌ្ឍ​នា​អនុប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគររូបនីយកម្ម​សំណង់​និង​សុរិយោដី​ខេត្តបន្ទាយមានជ័យ​ក្នុង​ពិធី​ផ្សព្វផ្សាយ​គោលនយោបាយ​ជាតិ​ស្តីពី​លំនៅឋាន​កាលពី​ថ្ងៃទី​៣១​ខែតុលា​ឆ្នាំ​២០១៨​នា​សណ្ឋាគារ​ព្រះ​ច័ន្ទ ក្រុង​សិរីសោភ័ណ​បាន​និយាយថា​: គម្រោង​នេះ អាច​ស់ម្រេច​ទៅបាន​គឺមាន​តែ​សុំ​ឲ្យ​ក្រុមហ៊ុន​ផ្ទៈ​ល្វែង​ឬ​បូរី អាច​កសាង​លំនៅស្ថាន​តម្រូវ​សម្រាប់​គ្រួសារ​ពលរដ្ឋ​មាន​ប្រាក់ចំណូល​មធ្យម​និង​ទាប ដោយ​ទូទាត់​ជា​ប្រាក់សុទ្ធ​ឬ​បង់​រំ​លោះ ។​

​ចំណែក​លោក ង៉ោ ម៉េង​ជ្រួ​ន អភិបាលរង​ខេត្តបន្ទាយមានជ័យ​បាន​និយាយថា​: ខេត្តបន្ទាយមានជ័យ​មាន​៧​ស្រុក​និង​២​ក្រុង​។​កន្លងមក​ក្រសួង​រៀបចំ​ដែនដី​និង​រដ្ឋបាលខេត្ត​បាន​កសាង​ប្លង់​មេ​លើ​ក្រុង​សិរីសោភ័ណ​និង​ក្រុង​ប៉ោយប៉ែត​ដើម្បី​ងាយស្រួល​ដល់​ការប្រើប្រាស​ដី​និង​ក៏​ងាយ​ដល់​គម្រោង​គោលនយោបាយ​សង្គមកិច្ច​ផង​។ ប៉ុន្តែ​ប​ច្ចប្ប​ន្ន ដីធ្លី​នៅ​ក្រុង​ប៉ោយប៉ែត​ឡើងថ្លៃ​យ៉ាងខ្លាំង​។​

​លោក​បាន​បន្តថា :​នៅ​ក្រុង​ប៉ោយប៉ែត មាន​ក្រុមហ៊ុន​និង​ម្ចាស់​បាន​កសាង​ផ្ទៈ​និង​ពុះ​ដី​ឡូ​តិ៍ ដី​ល្វែង​លក់ ។​ប៉ុន្តែ​អាជ្ញាធរ​និង​ជំនាញ​អាច​ពិភាក្សា​ជាមួយ​ក្រុមហ៊ុន​និង​ម្ចាស់​ដីធ្លី​ទាំងនោះ​ឱ្យ​គាំទ្រ​គម្រោង​លំនៅស្ថាន​សម្រាប់​គ្រួសារ​មាន​ចំណូល​ទាប​និង​មធ្យម សម្រាប់​លក់​អោយ​ពលរដ្ឋ​និង​មន្ត្រី​បាន​។​

​លោក ប្រាក់ អង្គា​រ៉ា អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​លំនៅស្ថាន ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់​បាន​មានប្រសាសន៍ថា​: រាជរដ្ឋាភិបាល​កម្ពុជា​គោលនយោបាយ​ស្តីពី​ការលើកទឹកចិត្ត​និង​ការបង្កើត​កម្មវិធី​ជាតិ​សម្រាប់​អភិវឌ្ឍន៍​លំនៅឋាន​តម្លៃ​សមរម្យ ។​លោក​បាន​បញ្ជាក់ថា : អគ្គនាយកដ្ឋាន​លំនៅស្ថាន មាន​ភារកិច្ច​ជា​សេនាធិការ​ឱ្យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់​ក្នុង​ការសិក្សា​អំពី​ស្ថានភាព​។

​បច្ចុប្បន្ន​នៃ​លំនៅស្ថាន តម្រូវការ​លំនៅស្ថាន ការផ្គត់ផ្គង់​លំនៅឋាន និង​ការរៀបចំ​ដី​សម្រាប់​លំនៅស្ថាន​ក្នុងពេល​បច្ចុប្បន្ន​និង​ពេល​អ​នា​គត់​និង​សម្រាប់​គ្រួសារ​ដែលមាន​ប្រាក់ចំណូល​មធ្យម ប្រាក់ចំណូល​ទាប និង​ក្រុម​ជន​ងាយ​រងគ្រោះ​ជាដើម​។​​សម្រាប់​ខេត្តបន្ទាយមានជ័យ​.​ក្រសួង​តាមរយ​:​អគ្គនាយកដ្ឋាន​នេះ​និង​អាជ្ញាធរ​ដែនដី​បានកំណត់​គោលដៅ​ក្រុង​ប៉ោយប៉ែត​ដើម្បី​សាងសង់​លំនៅស្ថាន​សម្រាប់​គ្រួសារ​មាន​ចំណូល​មធ្យម​និង​ទាប​៕S/

​លំនៅស្ថាន​សម្រាប់​គ្រួសារ​មាន​ចំណូល​ទាប​,​មធ្យម​នឹង​សាងសង់​នៅ​ក្រុង​ប៉ោយប៉ែត​

#