លំនៅស្ថាន​”​អា​រ៉ា​ខា​វ៉ា​”​ចូលរួម​លើកកម្ពស់​ការយល់ដឹង​គ្រោះថ្នាក់​នៃ​ការប្រើ​ថង់​ប្លា​ស្ទីក​

507
ចែករម្លែក

​ដោយៈ​សុផល​/​ភ្នំពេញ​:​ដើម្បី​ចូលរួមចំណែក​ជាមួយនឹង​រាជរដ្ឋាភិបាល​ក្នុងការ​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទីក​និង​លើកកម្ពស់​សុខភាព​ប្រជាពលរដ្ឋ​លំនៅស្ថាន​”​អា​រ៉ា​ខា​វ៉ា​”​បាន​ចែក​ចានស្រាក់​ចំនួន​១.០០០​ជូន​ដល់​អ្នកចូលរួម​សាងសង់​លំនៅស្ថាន​។​

ជាមួយ​ចានស្រាក់​នេះ​អ្នកធ្វើការ​ទាំងអស់​អាច​ដាក់​ម្ហូបអាហារ​យកមក​ទទួល​ទាន​នៅ​កន្លែងធ្វើការ​បាន​ដោយ​មិនចាំបាច់​ប្រើ​ថង់​ប្លា​ស្ទីក​ដែលនាំឱ្យ​គ្រោះថ្នាក់​ដល់​សុខភាព​និង​ថែរក្សា​បរិស្ថាន​ស្អាត​។​ពិធី​ចែក​ចានស្រាក់​នេះ​បានធ្វើ​ឡើង​កាលពី​ព្រឹក​ព្រលឹម​ថ្ងៃ​សៅរ៍​ទី​២៤​ខែសីហា​ឆ្នាំ​២០១៩​នៅ​ទីតាំង​សាងសង់​ផ្ទាល់​ដែល​ស្ថិតនៅ​លើផ្លូវ​២៣​ភូមិ​ផ្សារ​ទឹកថ្លា​សង្កាត់​ទឹកថ្លា​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​លោក​អៀង​សុធា​រ៉ា​សហ​ស្ថាបនិក​និង​ជា​អគ្គនាយក​ក្រុមហ៊ុន​អា​រ៉ា​ខា​វ៉ា បាន​មានប្រសាសន៍​ឱ្យដឹងថា ពិធី​ចែក​ចានស្រាក់​ចំនួន​១.០០០​នេះ​ត្រូវបាន​រៀបចំឡើង​ក្នុង​គោលបំណង​ធំៗ​ចំនួន​បី​។​ទី​១​គឺ​ដើម្បី​បង្កើន​ការយល់ដឹង​ពី​គ្រោះថ្នាក់​នៃ​ការប្រើប្រាស់​ប្លា​ស្ទីក​ចំពោះ​សុខភាព​។​ទី​២​គឺ​ដើម្បី​បង្កើន​ការយល់ដឹង​ពី​គ្រោះថ្នាក់​នៃ​ការប្រើប្រាស់​ប្លា​ស្ទិ​ក​ចំពោះ​បរិស្ថាន​។​

ទី​៣​គឺ​ដើម្បី​សម្តែង​នូ​វក​ត្ត​ញ្ញ​កតវេទី​ចំពោះ​អ្នកចូលរួម​សាងសង់​លំនៅស្ថាន​”​អា​រ៉ា​ខា​វ៉ា​”​ទាំងអស់​។​​លោក​អៀង​សុធា​រ៉ា​បាន​បញ្ជាក់ថា​៖​អ្វីៗ​ទាំងអស់​ដែល​ក្រុមហ៊ុន​”​អា​រ៉ា​ខា​វ៉ា​”​បាននិងកំពុង​ធ្វើ​នេះ​គឺ​ដើម្បី​សុខភាព​ផ្លូវកាយ​និង​ផ្លូវចិត្ត​ហើយ​ដើម្បី​សុភមង្គល​បុគ្គល គ្រួសារ​និង​សង្គមជាតិ​ទាំងមូល​។​

គួរកត់សម្គាល់​ថា​ថង់​ប្លា​ស្ទីក​និង​ប្រអប់​ស្នោ​ត្រូវបាន​គេ​ប្រើប្រាស់​សម្រាប់​ច្រក​ឬ​វេច​ខ្ចប់​របស់របរ​ផ្សេងៗ ដែល​រួមទាំង​ម្ហូបអាហារ​ផងដែរ​។​ការបរិភោគ​អាហារ​ដែល​ច្រក​នៅក្នុង​ថង់​ប្លា​ស្ទីក​ឬ​ចាន​ស្នោ​ពិសេស​អាហារ​ដែល​ក្តៅ​អាចធ្វើឱ្យ​ប៉ះពាល់​ដល់​សុខភាព​ខ្លាំង​។​

​សម្តេចព្រះ​ឧ​ត្ត​ម​ចរិយា​បណ្ឌិត​ឈឹង​ប៊ុន​ឈា​សមាជិក​ថេរ​សភា​សង្ឃ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​មាន​សង្ឃដីកា​ថាៈ​ការ​ចែកទាន​នេះ​ជា​ទង្វើ​ដ៏​ប្រពៃ​ជួយ​ដល់​ការកាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទីក​ការថែទាំ​បរិស្ថាន​និង​គិតគូរ​ដល់​សុខភាព​បុគ្គលិក​។​ជាពិសេស​បង្ហាញ​ពី​ការដឹងគុណ​ដល់​បុគ្គលិក​។​នេះ​ជាការ​ទទួលខុសត្រូវ​ខ្ពស់​និង​យកចិត្តទុកដាក់​របស់​ក្រុមហ៊ុន​ចំពោះ​កម្មករ​និង​បុគ្គលិក​។​

​ទាក់ទង​នឹង​លំនៅស្ថាន​”​អា​រ៉ា​ខា​វ៉ា​”​លោកស្រី​ប៉ែន​បុប្ផា​ប្រធាន​ផ្នែក​លក់បាន​ឱ្យដឹងថា​”​អា​រ៉ា​ខា​វ៉ា​”​មាន​ចំនួន​៨​ប្លុក​ត្រូវជា​១៦​អគារ​ហើយ​មាន​២.៩៦០​យូ​នី​ត​ក្រោម​ទុនវិនិយោគ​ជាង​៧០​លាន​ដុល្លារ​លើ​ផ្ទៃដី​ទំហំ​ជាង​១៣៦៨០​ម៉ែត្រក្រឡា​។​លំនៅស្ថាន​”​អា​រ៉ា​ខា​វ៉ា​”​ជា​គម្រោង​លំនៅស្ថាន​បែប​ខុន​ដូ​តម្លៃ​សមរម្យ​របស់​ក្រុមហ៊ុន​ជប៉ុន​ដែលមាន​តម្លៃ​ចាប់ពី​២៨.០០០​ដុល្លារ​ឡើងទៅ​។​

​បង់ប្រាក់​ក្នុង​មួយខែ​ចាប់ពី​២៧៣​ដុល្លារ​ឡើងទៅ​សក្តិសម​សម្រាប់​ប្រជាជន​កម្ពុជា​ដែលមាន​ចំណូល​មធ្យម​។​លំនៅស្ថាន​អា​រ៉ា​ខា​វ៉ា​ត្រូវបាន​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​ជា​ផ្លូវការ​កាលពី​ថ្ងៃទី​៨​ខែវិច្ឆិកា​ឆ្នាំ​២០១៧​ក្រោម​អធិបតី​របស់លោក​ឧបនាយករដ្ឋមន្ត្រី ជា​សុផារ៉ា​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​៕S/

​ចំណងជើង​រូ​បថ​តៈ​លំនៅឋាន​អា​រ៉ា​ខា​វ៉ា​បាន​ចែក​ចានស្រាក់​ចំនួន​១០០០​ជូន​ដល់​អ្នកចូលរួម​សាងសង់​លំនៅឋាន​កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០១៩