លំបាក​, ពិបាក​, តំណ​, តង្កៀប​, តក្កវិជ្ជា​, តក់ប្រមា​, ឋានានុក្រម​, ឋបនកម្ម​, ឋិតថេរ​

443
ចែករម្លែក

​ដោយៈ វចនានុក្រម​ខ្មែរ​សម្តេច​សង្ឃរាជ ជួន ណាត​

​លំបាក ( កិ​. ) ពិបាក​, ធ្វើបាន​ដោយ​កម្រ : លំបាកទៅ ។ គុ​. ដែល​ពិបាក​; ដែល​ក្រីក្រ​, តោកយ៉ាក : ការលំបាក​; មនុស្ស​លំបាក​, មនុស្ស​ក្រលំបាក ។ ន​. សេចក្ដី​លំបាក​; ដំណើរ​តោកយ៉ាក​, ការ​ទ័លក្រ : ធ្វើបាន​ដោយ​លំបាក​, រកស៊ី​ដោយ​លំបាក ។

​ពិបាក សំ​. បា​. ( កិ​. ) (​វិបាក ប្រើ​ជា ន​. “​ផលកម្ម​; សេចក្ដី​ទុក្ខ​; កម្រ​; ការ​ក្រ​…” លំបាក​, ធ្វើបាន​ដោយ​កម្រ : ពិបាកធ្វើ​, ពិបាកទៅ​, ពិបាកចិត្ត ។

​តំណ ( ន​. ) កន្លែង​ដែល​ត​, មុខ​ដែល​ត​ភ្ជាប់​គ្នា​; កាល​, គ្រា​, ជំនាន់​, ដែល​ត​គ្នា : តំណខ្សែ​; តំណ​នៃ​វង្ស​ត្រកូល​; ចម្រៀង​នេះ​មាន​តំណ​ពី​រឿង​មុន​មក ។

​តង្កៀប តង់​-​កៀប ( ន​. ) ប្រដាប់​សម្រាប់​ថ្កៀប : របស់​នេះ​តូច​ល្អិត​ពេក លុះត្រា​តែមាន​តង្កៀប​មក​ថ្កៀប ទើប​យកបាន​ដោយ​ស្រួល ។

​តក្កវិជ្ជា ត័ក​កៈ​- បា​.; សំ​. ( ន​. ) (​ត​ក៌​វិទ្យា​) វិជ្ជា​ត្រិះរិះ គឺ​ចំណេះ​ខាង​ពិចារណា​រិះរក​ហេតុផល​ដែល​ប្លែក​ឲ្យ​ឃើញ​ប្រា​ដក​ដោយ​គំនិត​ខ្លួនឯង​, វិជ្ជា​សម្រាប់​ត្រិះរិះ​រាវរក​ខាង​របៀប​បែបបទ​ក្នុងការ​និយាយស្ដី​ឬ​ក្នុង​កិច្ចការ​ផ្សេងៗ​ឲ្យ​បាន​ត្រឹមត្រូវ​សមរម្យ​ទៅតាម​លក្ខណៈ​នៃ​ហេតុផល​… : មនុស្ស​គ្មាន​តក្កវិជ្ជា និយាយ​ចាប​ចុង​ប្រ​យុង​ដើម​ស្ដាប់​មិនបាន ។

​តក់ប្រមា តក់​ប្រ​ម៉ា ស​. ( កិ​. ) (​តក​ប្រះ​ហ្មា់ អ​. ថ​. តុ​ក​ប្រះ​ហ្មា “​តក់ស្លុត​, ស្លុតស្លន់​”) តក់​ប្រាជ្ញា គឺ​តក់​ស្លុតស្លន់​ញ័រ​ទទ្រាក់​ទទ្រើក​ស្ទើរ​ភ័ន្ត​បាត់​ប្រាជ្ញា​ស្មារតី​; ច្រើន​ប្រើ​ជាមួយនឹង​ពាក្យ ភ័យ ថែម​ទៀតផង : ភ័យ​តក់​ក្រមា (​និយាយ​ក្លាយ​មកជា តក្កមា​) ។ ម​. ព​. ប្រមា ១ ផង​) ។

​ឋានានុក្រម ឋា ន៉ា នុ ក្រំ បា​.; សំ​. ( ន​. ) (​ឋាន + អនុ​ក្កម > ឋា​នា​នុ​ក្កម​; ស្ថាន + អនុក្រម > ស្ថា​នា​នុ​ក្រម​) លំដាប់​ឬ​របៀប នៃ​ទី​, នៃ​ងារ​, នៃ​មុខងារ​, នៃ​ស័ក្តិយស ។ ក្នុង​កម្ពុជ​ប្រទេស​យើង ប្រើពាក្យ​នេះ​ជា​តំណែង​នៃ​សមណស័ក្តិ​ថ្នាក់​តូច​ជាង​ទី​រាជាគណៈ តាម​លំដាប់​ចុះមក : និមន្ត​ព្រះ​ភិក្ខុសង្ឃ​រាជាគណៈ ឋានានុក្រម ២០ រូប​ចម្រើន​ព្រះ​បរិត្ត ។

​ឋបនកម្ម ឋៈ​-​ប៉ៈ​-​ន៉ៈ​-​កាំ បា​. ( ន​. ) កម្ម​គឺ​ការតម្កល់​ទុក​នូវ​អ្វីៗ​; អំពី​ដែល​គេ​រៀបចំ​តាក់តែងឡើង​, ការធ្វើ​អ្វីមួយ​ឲ្យ​កើតឡើង​ហើយ​តម្កល់​តាំង​ទុក​ឲ្យ​បាន​ឋិតថេរ​តទៅ : ឋបនកម្ម​នៃ​យន្ដ​តម្បាញ គេ​បានធ្វើ​រួចស្រេច​ហើយ ។

​ឋិតថេរ បា​.; សំ​. ( គុ​. ) (​ឋិត + ថិ​រ​; ស្ថិត + ស្ថិរ​) ដែល​ឋិត​នៅ​យូរ​, អង្វែង​; ដែល​តាំងនៅ​មាំមួន​, ខ្ជាប់ខ្ជួន​; ដែល​ជាប់​បានយូរ​; ស្ថាពរ : របស់​ឋិតថេរ​, ការងារ​ឋិតថេរ ។ កិ​. វិ​. ដែលមាន​ជាប់​យូរ​មកហើយ មិនដែល​ដាច់​, មិនដែល​ឈប់ : ធ្វើការ​ឋិតថេរ ៕ ដកស្រង់ៈ សម្បត្តិ​កញ្ញា