លំហូរ​វិនិយោគ​ផ្ទា​ល់ពី​បរទេស​៥​ឆ្នាំ ចុងក្រោយ ថេរ​ពី ១.៧​ពាន់​លាន​ដុល្លារ​អាមេរិក ទៅ ២​ពាន់​លាន​ដុល្លារ​អាមេរិក​

950
ចែករម្លែក

​ដោយៈ សុផល​/ ​​ភ្នំពេញ ៖ លំហូរ​វិនិយោគ​ផ្ទា​ល់ពី​បរទេស (FDI) មក​កម្ពុជា ក្នុង​រយៈពេល​៥​ឆ្នាំចុងក្រោយ មាន​លក្ខណៈ​ថេរ ពោលគឺ​មានតម្លៃ​ចន្លោះ​ពី ១.៧​ពាន់​លាន​ដុល្លារ​អាមេរិក ទៅ២​ពាន់​លាន​ដុល្លារ​អាមេរិក​។ កំណើន​នៃ​លំហូរ​វិនិយោគ​ទាំងអស់នេះ បាន​បង្កើត​នូវ​ឱកាស​ការងារ​យ៉ាងច្រើន ជាមួយ​ប្រាក់ចំណូល​កាន់តែ​ខ្ពស់​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​។​
​ ​
​នេះ​ជា​ប្រសាសន៍​របស់ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ក្នុង​ពិធី​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៧​និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០១៨ របស់​សភាពាណិជ្ជកម្ម​កម្ពុជា​កាលពី​ថ្ងៃទី​៣០ មេសា នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា​។​
​ ​
​លោក​រដ្ឋមន្ត្រី​បានលើកឡើងដឹងថា​ បច្ចុប្បន្ន កម្ពុជា​កំពុងតែ​ផ្លាស់ប្តូរ​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច ពី​ប្រទេស​ដែល​ពឹង​ផ្អែកលើ​វិស័យ​កសិកម្ម ទៅជា ប្រទេស​ដែល​ពឹង​ផ្អែកលើ​វិស័យ​ឧស្សាហកម្ម និង​សេវាកម្ម និង​បាន​ក្លាយទៅជា​គោលដៅ​ដ៏​ទាក់ទាញ​សម្រាប់​ភ្ញៀវទេសចរ​គ្រប់​ជាតិ​សាសន៍ និង​វិនិយោគិន​អន្តរជាតិ​ធំៗ​នៅលើ​ពិភពលោក​។​

​ផលិតផល​ក្នុងស្រុក​សរុប​(GDP)​សម្រាប់​ប្រជាជន​ម្នាក់ៗ បាន​កើន​ពី២២៣​ដុល្លារ អា​មេ រិ​ក នៅ​ឆ្នាំ​១៩៩៣ ដល់ ១,៣០៧​ដុល្លារ​អាមេរិក នៅ​ឆ្នាំ​២០១៦ និង​ដល់ ១.៤ ៣៨​ដុល្លារអា​មេរិ​ក នៅ​ឆ្នាំ២០១៧​។ ជាមួយ​កំណើន​ដ៏​រឹងមាំ​នេះ បាន​ផ្លាស់ប្តូរ​មុខមាត់​កម្ពុជា ពី​ប្រទេសមានចំណូល​ទាប​ទៅជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប​និង​កំពុង​បន្តដំណើរ​ឈានឆ្ពោះទៅជា​ប្រទេស​ចំណូល​មធ្យម​កម្រិត​ខ្ពស់ នៅ​ឆ្នាំ២០៣០និង​ជា​ប្រទេស​មាន​ប្រាក់ចំណូលកម្រិតខ្ពស់នៅត្រឹម​ឆ្នាំ២០៥០៕B

លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​(​កណ្តាល​) ក្នុង​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៧​និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០១៨ របស់​សភាពាណិជ្ជកម្ម​កម្ពុជា​កាលពី​ថ្ងៃទី​៣០ មេសា​ (រូប ៖ សុផល)

#