លំ​ហាត់​ត្រួតពិនិត្យ​សុខភាព​សាម​ញ្ញដែល​អ្នក​អាចធ្វើ​ដោយ​ខ្លួនឯង​នៅផ្ទះ​ដើម្បី​ដឹងថា ខ្លួន​មាន​កើត​ជំងឺ​ទាំងនេះ​ឬ​អត់​!

532
ចែករម្លែក

ដើម្បី​ថែទាំ​សុខភាព​ល្អ អ្នក គួរ​ពិនិត្យ​សុខភាព​ពេញលេញ​តិច បំផុត​មួយឆ្នាំ​ម្តង ប៉ុន្តែ​ក្នុង​ចន្លោះ ពេលនោះ អ្នក​ក៏​គួរ​យកចិត្តទុកដាក់ រាល់​សញ្ញា​ខុស​ប្រក្រតី​ចំពោះ​រាង កាយ ព្រោះ​វា​អាចជួយ​អ្នក​វាយ តម្លៃ​បាន​ស្ថានភាព​របស់ខ្លួន និង​ទៅ ពិនិត្យ​ទាន់ពេល ។​
​ ​
ខាងក្រោម​នេះ ជាការ ពិសោធន៍​ងាយៗ ដែល​អ្នក​អាចធ្វើ ដោយ​ខ្លួនឯង​នៅផ្ទះ ដើម្បី​ត្រួតពិនិត្យ សុខភាព​របស់ខ្លួន តើ​ត្រូវ​ទៅ​ជួប វេជ្ជបណ្ឌិត​ជំនាញ​ភ្លាម ឬ​អត់ ។​
​ ​
១-​ត្រួតពិនិត្យ​ជំងឺ​បេះដូង និង​សួត​
ធ្វើឱ្យ​ម្រាមដៃ​របស់​អ្នក មាន​រាង​អក្សរ J បញ្ច្រាស និង​ដាក់ ក្រចកដៃ​របស់​អ្នក​ចូលគ្នា ។ អ្នកមាន ឃើញ “​ត្បូង​ពេជ្រ​” មួយ (​ប្រឡោះ​) តូច​នៅ​ចំ​កណ្តាល ឬ​អត់​? ប្រសិន មាន​នោះ​ពិតជា​ល្អ​បំផុត រឿងនេះ មានន័យថា បេះដូង និង​សរសៃ ឈាម​របស់​អ្នក​មាំមួន​ល្អ ។​
​ ​
តាម​ព័ត៌មាន​លើ​គេហទំព័រ Mayoclinic.org ប្រសិន​គ្មាន​ប្រឡោះ នៅ​ចន្លោះ​ម្រាមដៃ​របស់​អ្នក នោះ អាចជា​សញ្ញា​របស់​ជំងឺ ។ ក្រចកដៃ ប្រែជា​ក្រាស់​ជាង​មានន័យថា ឈាម​មិនមាន​គ្រប់ អុកស៊ីហ្សែន ។ ខ្វះ អុកស៊ីហ្សែន អាច​ត្រូវបាន​បង្កឡើង ដោយ​មូលហេតុ​ជាច្រើន ឧទាហរណ៍ ដូចជា​ជំងឺ​សរសៃឈាម​បេះដូង​, បញ្ហា​អំពី​សួត និង​បញ្ហា​ផ្លូវ​រំលាយ អាហារ ។​
​ ​
២-​ត្រួតពិនិត្យ​ហានិភ័យ ស្ត្រូ​ក និង​បាត់​ការចងចាំ
អ្នកនឹង​ត្រូវការ​ម៉ាស៊ីន​រាប់ ពេលវេលា​មួយ​សម្រាប់​លំ​ហាត់ ត្រួតពិនិត្យ​នេះ ។ លើកជើង​របស់​អ្នក ឡើង​យ៉ាងណា​ឱ្យ​ត្រគាក​ស្រប​នឹង ឥដ្ឋ និង​ចាប់ផ្តើម​ចុច​ម៉ោង ។​
​ ​
តាម​ការស្រាវជ្រាវ ទើប ចុះផ្សាយ​លើ​ទស្សនា​វ​ដ្តី​ស្ត្រូ​ក របស់​សមាគម​សរសៃឈាម​បេះដូង អាម៉េរិក បានឱ្យដឹងថា ប្រសិន​អ្នក អាច​ឈរ​ដូច្នេះ​ក្នុង​២០​វិនាទី​ឡើង ទៅ រឿង​នោះ​មានន័យថា អ្នកមាន ហានិភ័យ​ស្ត្រូ​ក ឬ​កើត​ជំងឺ​បាត់​ការ ចងចាំ​តិច ។ ផ្ទុយ​មកវិញ​ប្រសិន​មិនអាច​អ្នក​ត្រូវ ស្ត្រូ​ក ឬ​កើត​ជំងឺ បាត់​ការចងចាំ ។ ផ្ទុយ​មកវិញ ប្រសិន អ្នក​ជួប​ការលំបាក​ក្នុងការ​រក្សា លំនឹង​លើ​ជើង​ម្ខាង វា​អាច​បង្ហាញ បញ្ហា​ចំពោះ​សរសៃឈាម​ខួរក្បាល​, មាន​ហានិភ័យ​កើត​ជំងឺ ខួរក្បាល និង ថមថយ​ការយល់ដឹង ។​
​ ​
៣-​ត្រួតពិនិត្យ​ហានិភ័យ ខ្វះ​ឈាម​
ពេល​ឈរ​មុខ​កញ្ចក់ទាញ ត្របកភ្នែក​ក្រោម​របស់​អ្នក​ចុះ ។ ប្រសិន​ឃើញ​ក្នុង​ភ្នែក​ជា​ពណ៌ ក្រហម នោះ​គ្រប់យ៉ាង​ល្អប្រសើរ ។ រីឯ​ប្រសិន​អ្នក​ខ្វះ​ឈាម ពណ៌​ក្នុង​ត្របកភ្នែក​អាចជា ពណ៌​ផ្កាឈូក ស្រាល ឬ​ថែមទាំង​ជា​ពណ៌​លឿង ។​
​ ​
៤-​ត្រួតពិនិត្យ​ហានិភ័យ បាត់​តុល្យភាព​អ័រម៉ូន និង​ខ្វះ ជីវជាតិ​
ជ្រុះ​សក់​ជា​ដំណើរការ ធម្មជាតិ​មួយ ។ តាម​វេជ្ជបណ្ឌិត នៅ​វិទ្យាស្ថាន​ស្បែក​អាម៉េរិក យើង បាត់បង់​សក់​ពី​៥០​ទៅ​១០០​សរសៃ ក្នុង​មួយថ្ងៃ ។ រឿងនេះ គឺ​ធម្មតា និង ពុំមាន​អ្វី​ត្រូវ​បារម្ភ ។ តែ​ដើម្បី​ដឹងថា ពេលណា​ត្រូវ​ទៅ​ជួប​វេជ្ជបណ្ឌិត នោះ​អាចធ្វើ​លំ​ហាត់​ត្រួតពិនិត្យ​ដូច ខាងក្រោម​នេះ ។​
​ ​
​ពេល​សក់​ស្ងួត និង​ស្អាត​, កាន់​សក់​មួយ​ក្តាប់​តូច​រួច​ទាញ​ដោយ មិន​ខ្លាំងពេក ។ ប្រសិន​អ្នក​មានតែ ពីរ​ទៅ​បី​សរសៃសក់​លើ​ដៃ នេះ​ជា រឿង​ធម្មតា​, តែ​ប្រសិន​ឃើញ​ច្រើន ជាង​នេះ​គួរ​ទៅពិនិត្យ សុខភាព​ភ្លាម ។​
​ ​
៥-​ត្រួតពិនិត្យ​ហានិភ័យ ជំងឺ​កដៃ​
ការពិសោធន៍​នេះ អាច​រក ឃើញ​បញ្ហា​ទូទៅ​មួយ​របស់​បុគ្គលិក ការិយាល័យ​, សិល្បករ និង​អ្នក ឧស្សាហ៍​ជិះ​កង់ ជំងឺ​កដៃ ។​

​លើកដៃ​ទាំងពីរ​ឡើង​ឱ្យ កែងដៃ​ស្រប​នឹង​ផ្ទៃមុខ​របស់​អ្នក ។ ព្យាយាម​ឱ្យ​ចុង​ម្រាមដៃ​ប៉ះ​បាតដៃ ។ ប្រសិន​អ្នក​អាចធ្វើ​រឿងនេះ​ក្នុង​មួយ ទៅ​ពីរ​នាទី​គឺ​គ្មាន​បញ្ហា​។​តែ​ប្រសិន​អ្នក​ត្រូវ​រមាស់​ស្ពឹក ឬ​ឈឺ នៅ​កដៃ​ឬ​ម្រាមដៃ នេះ អាចជា​សញ្ញា​របស់​ជំងឺ កដៃ ។​
​ ​
៦-​ត្រួតពិនិត្យ​ហានិភ័យ ជំងឺ​ទឹកនោមផ្អែម
ដើម្បី​ធ្វើ​លំ​ហាត់​ត្រួតពិនិត្យ នេះ អ្នកត្រូវការ​មនុស្សម្នា​ក់​ជួយ ។ ឱ្យដៃ​គូ​យក​ខ្មៅ​ដៃ​មួយ​ដើម​មាន ជ័រលុប ។ ដាក់​វា​ឱ្យ​ប៉ះ​នឹង​បាតជើង និង​ម្រាមជើង​របស់​អ្នក​ដោយ​ចុង ស្រួច​របស់​ខ្មៅ​ដៃ និង​បន្ទាប់មក ដោយ​ផ្នែក​ជ័រលុប ។ អ្នក​អាច​ដឹង បាន​ពេលណា​ជា​ចុង​ខ្មៅ​ដៃ ហើយ ពេលណា​ជា​ជ័រលុប ពេល​វា​ប៉ះ ជើង ឬ​អត់​? ប្រសិន​អ្នកបែងចែក មិនបាន​ច្បាស់​រឿងនេះ មានន័យថា ចុង​សរសៃប្រសាទ​លើ​បាតជើង របស់​អ្នក​មិន​អនុវត្តន៍​ចំ​មុខងារ ។ កម្រិត​រំញោច​របស់​ជើង អាចជា សញ្ញា​ព្រមាន​ជំងឺ​ទឹកនោមផ្អែម ។​
​ ​
៧-​ត្រួតពិនិត្យ​បញ្ហាសរសៃឈាម​អា​ទែ​
ក្នុងពេល​គេង​លើ​ឥដ្ឋ ដាក់ ជើង​លើ​ជញ្ជាំង​ក្នុង​ជ្រុង​៤៥​ដឺ​ក្រេ និង​រក្សា​វា​ក្នុង​ពីរ​ទៅ​បី​នាទី ។ ពេល នេះ វាយតម្លៃ​ពណ៌​របស់​បាតជើង ។ ប្រសិន​បាតជើង និង​ម្រាមជើង​ស្លេក ស្លាំង​នោះ​បង្ហាញ​ស្ថាន ភាព​ចរាចរ ឈាម​អាក្រក់ ។ ការប្រែប្រួល​ពណ៌ អាច​ត្រូវបាន​មើលឃើញ​នៅ​ជើង ទាំងពីរ ឬ​តែ​ម្ខាង ។​
​ ​
សរសៃ​អា​ទែ នាំ​ឈាម ទៅដល់​អវយវៈ ។ ហើយ​ពេល សរសៃឈាម​ត្រូវ​ស្ទះ​, សាច់ដុំ​មិន ទទួល​គ្រប់​អុកស៊ីហ្សែន ។ ពេលនេះ រោគសញ្ញា​ពិបាក ទ្រាំ​ដូចជា​ស្ពឹក​, ឈឺ និង​របស់​ផ្សេងៗ អាច​លេច ឡើង ។ ស្ថានភាព​នេះ ត្រូវបាន ហៅថា ជំងឺ PAD ។ ប្រសិន​មិនត្រូវ បាន​ព្យាបាល PAD អាច​នាំ​ដល់​ជំងឺ បេះដូង និង​ស្ត្រូ​ក ។​

៨-​ត្រួតពិនិត្យ​លទ្ធភាព​ស្តាប់​
ដើម្បី​ធ្វើ​លំ​ហាត់​ត្រួត ពិនិត្យ​នេះ អ្នក​ត្រូវ​នៅក្នុង​បន្ទប់​មួយ ស្ងប់ស្ងាត់ ។ លើកដៃ​មក​ជិត​ត្រចៀក និង​ច្របាច់​ម្រាមដៃ​ចូលគ្នា ។ អ្នក មាន​ឮ​សំឡេង ឬ​អត់ ។ បន្ទាប់មក​យកដៃ​ចេញ​ឆ្ងាយ​ពី ត្រចៀក​បំផុត តាម​ដែល​អាច និង​ត្រដុស​ម្រាមដៃ ចូលគ្នា​ទៀត ។ អ្នក​នៅតែ​អាច​ស្តាប់ ឮ​សំឡេង​?
​ ​
ប្រសិន​ចម្លើយ​ទាំងពីរ សុទ្ធតែ “​ឮ​” នោះ​សូម​ត្រេកអរ លទ្ធភាព​ស្តាប់​របស់​អ្នក​ល្អ​បំផុត ។​
​ ​
៩-​ត្រួតពិនិត្យ​ហានិភ័យ កើត​ជំងឺ​សរសៃឈាម​បេះដូង​
អ្នក​ត្រូវ​ឡើងជណ្តើរ (​ប្រាំបី ទៅ​១២​ជំហាន​) ក្នុងពេល​មាត់​ស្រែក ច្រៀង​មួយ​បទ​ណា​នោះ ឬ​និយាយ​ទូរស័ព្ទ ឬ​អាន​អ្វីមួយ​នោះ ។ រឿង សំខាន់បំផុត គឺ​អ្នក​ត្រូវ​និយាយ​ក្នុង ពេល​ឡើង ជណ្តើរ ។ ប្រសិន​អ្នកមាន អារម្មណ៍​បេះដូង​របស់ខ្លួន​លោត ធម្មតា ហើយ​អ្នក​អាច​ដកដង្ហើម​ល្អ មានន័យថា ប្រព័ន្ធ​សរសៃឈាម បេះដូង និង​សួត​របស់​អ្នក​នៅ​សកម្ម​។​
​ ​
លំ​ហាត់​ត្រួតពិនិត្យ​ទាំង នេះ មិនអាច​ជំនួស​យោបល់​វេជ្ជបណ្ឌិត​ជំនាញ​បានទេ ដូច្នេះ ប្រសិន មាន​រោគសញ្ញា​ណាមួយ​ធ្វើឱ្យ​អ្នក ខ្វាយខ្វល់​នោះ គួរ​ប្រញាប់​ទៅ​មន្ទីរ ពេទ្យ​ភ្លាមៗ ៕ ប្រែ​សម្រួល​៖ រតនៈ​