លំ​ហាត់​ត្រួតពិនិត្យ​សុខភាព​សំខាន់ៗ​ប្រាំបី​ដែល​អ្នក​អាចធ្វើ​នៅផ្ទះ​

1347
ចែករម្លែក

​បច្ចុប្បន្ន​មាន​មនុស្ស​ជាច្រើន ធ្វេសប្រហែស​ក្នុងការ​ត្រួតពិនិត្យ​សុខភាព​តាម​កាលកំណត់​ជា មួយ​នឹង​មូលហេតុ​គ្មាន​ពេល ឬ​ស្អប់​មន្ទីរពេទ្យ ប៉ុន្តែ​អ្នកមាន​ដឹង​ទេ​ថា អ្នក​ក៏​អាចធ្វើ លំ​ហាត់ ត្រួតពិនិត្យ​សុខភាព​ដោយ​ខ្លួន ឯង​នៅផ្ទះ ដើម្បី​ដឹងបាន​ខ្លះៗ​ថា តើ​ខ្លួន មាន​បញ្ហា​អ្វី​ដែរ ឬ​អត់​បាន ។​
​ ​
១-​ត្រួតពិនិត្យ​ទឹកនោមផ្អែម​
​លំ​ហាត់​ត្រួតពិនិត្យ​មួយ គឺ​ការកំណត់​រង្វង់​ចង្កេះ ។ ចូរ​យក​ខ្សែ​ម៉ែត្រ​វាស់​រង្វង់​ចង្កេះ​ផ្នែក​ខាង លើ​ផ្ចិត ។ ចំពោះ​ស្ត្រី​,​រង្វង់​ចង្កេះ​តូច​ជាង​៨៦​សង់​ទី ម៉ែត្រ គឺ​ធម្មតា​, រីឯ​ចំពោះ​បុរស​វិញ តួលេខ​ល្អ គឺ​តូច​ជាង​១០១​សង់ទីម៉ែត្រ​។​
​ ​
​អ្នកមាន​ទំហំ​ចង្កេះ​ធំ​ជាង តួលេខ​ខាងលើ មានលទ្ធភាព​កើត​ជំងឺ ទឹកនោមផ្អែម​ប្រភេទ​២ ខ្ពស់ជាង​ប្រាំ​ដង ជាង​មនុស្ស​ធម្មតា ។​
​ ​
២-​ត្រួតពិនិត្យ​ខួរក្បាល​
​ដើម្បី​អនុវត្តន៍​លំ​ហាត់​ត្រួត ពិនិត្យ​នេះ អ្នកនឹង​ត្រូវការ​ក្រដាស​ស មួយ​សន្លឹក​, ប៊ិក​មួយ និង​ការជួយ​ពី​មិត្តភក្តិ​ម្នាក់ ។ ដំបូង​ចូរ​គូរ​នាឡិកា​មួយ និង​សំណូមពរ​មិត្ត​របស់​អ្នក​និយាយ​ពី ម៉ោង​ណាមួយ​នោះ ។ ឧទាហរណ៍ មិត្ត របស់​អ្នក​និយាយថា ម៉ោង​១០ និង​១០ នាទី អ្នកនឹង​គូរ​ទ្រនិចនាឡិកា​ចង្អុល​ឱ្យ ត្រូវ​ម៉ោង និង​នាទី​នោះ ។​
​ ​
​លំ​ហាត់​ត្រួតពិនិត្យ​នេះ នឹង ធ្វើឱ្យ​ផ្នែក​ខួរក្បាល​ទទួលភារៈ​សម្រាប់ ភាព​រវៀសរវៃ​របស់​ដៃ​, សមត្ថភាព យល់ដឹង ចក្ខុវិញ្ញាណ​…​មាន​សកម្មភាព ដោយ​ខ្លាំងក្លា​បំផុត ។​
​ ​
​អាស្រ័យហេតុនេះ ប្រសិន​អ្នក ពុំមាន​លទ្ធភាព​គូរ​នាឡិកា ឬ​ទ្រនិច ចង្អុល​ម៉ោង​, នាទី​ត្រឹមត្រូវ នោះ​អាច ជា​សញ្ញា​របស់​ជំងឺ​ថមថយ​ការចងចាំ ស្រាល ឬ​បាត់​ការចងចាំ ។​
​ ​
៣-​ត្រួតពិនិត្យ​ឆ្អឹងខ្នង​
​ចំពោះ​លំ​ហាត់​ត្រួតពិនិត្យ​នេះ អ្នកនឹង​ត្រូវ​ការប្រើ​ជញ្ជីង​ដល់​ទៅ​ពីរ និង​ឈរជើង​ម្ខាង​លើ ជញ្ជីង​មួយ ។ នឹង​ពុំមាន​បញ្ហា​អ្វី ប្រសិន​តួលេខ​បង្ហាញ លើ ជញ្ជីង​ទាំងពីរ​ដូចគ្នា​។ ប៉ុន្តែ​ប្រសិន មាន​ភាព ខុសគ្នា​រឿង​នោះ​មានន័យថា​ឆ្អឹងត្រគាក​, ឆ្អឹងខ្នង និង​ក្បាល​របស់​អ្នក អាច កំពុង ត្រូវ​ល្អៀង​ចេញ​។ ពេលនេះ​អ្នក​គួរ​ទៅ​ជួប វេជ្ជបណ្ឌិត​ដើម្បី​ពិនិត្យ​ឱ្យ​ល្អិតល្អន់​។​
​ ​
៤-​ត្រួតពិនិត្យ​ប្រព័ន្ធ​ដង្ហើម​
​លំ​ហាត់​ត្រួតពិនិត្យ​នេះ មាន ឈ្មោះ​ហៅថា វិធីសាស្ត្រ Shtange ហើយ​អ្នកត្រូវការ​មាន​នាឡិកា ចុច​ម៉ោង មួយ ដើម្បី​អនុវត្តន៍​វា ។ ដំបូង​ចូរ​ឈរ ត្រង់ និង​ត្រួតពិនិត្យ​ស​ន្ទ​ស្សន៍​ចង្វាក់ បេះដូង ក្នុង​រង្វង់​៣០​វិនាទី ។ បន្ទាប់មក អង្គុយ​ចុះ ដកដង្ហើម​ចូល​បី​ដង ជាប់​គ្នា និង​មិនត្រូវ​ដកដង្ហើម​ចេញ ។ បន្ត​មក ចូរ​រក្សា​ដង្ហើម​នោះ​យូរ​បំផុត តាម​ដែល អាចធ្វើ​បាន​, គិត​មើល​ចំណាយពេល ប៉ុន្មាន នោះ​អ្នក​ដកដង្ហើម​ចេញ និង​បន្ត​វាស់​ចង្វាក់បេះដូង​៣០​នាទី​ក្រោយមក​។​
​ ​
​ប្រសិន​អ្នករក្សា​ដង្ហើម​បាន​ពី ៤០​ទៅ​៤៩​វិនាទី មានន័យថា ប្រព័ន្ធ ដង្ហើម​របស់​អ្នកមាន សកម្មភាព​ស្ថិរភាព ។ តិចជាង​៤០​វិនាទី គឺ​ខ្សោយ និង​លើស​៥០​វិនាទី នោះ​ជូនពរ​អ្នក មាន​ប្រព័ន្ធ​ដង្ហើម​ដ៏​អស្ចារ្យ ។ បន្ទាប់មក គឺ​ប្រៀបធៀប​ចង្វាក់បេះដូង ៣០​វិនាទី មុន និង​ក្រោយពេល​ដកដង្ហើម ។ ប្រសិន ប្រហាក់ប្រហែលគ្នា (១-២ ចង្វាក់​) គឺ ធម្មតា ចំណែក​ប្រសិន​ល្អៀង​ច្រើនពេក នោះ​មានន័យថា ប្រព័ន្ធ​ចលនា​ឈាមរ​ត់របស់​អ្នក​កំពុង​ខ្វះ អុកស៊ីហ្សែន ។​
​ ​
៥-​ត្រួតពិនិត្យ​ឆ្អឹង
​ម្រាមដៃ​នឹង​ឱ្យ​អ្នកដឹង​ច្រើន គួរសម​អំពី​សុខភាព​ខ្លួនឯង ។ ប្រសិន ក្រចក​របស់​អ្នក​រឹង​, ប្រេះ​បែក ឬ​លេច អុច​សៗ​, រឿង​នោះ​បញ្ជាក់ថា រាងកាយ អ្នក​កំពុង​ខ្វះ​វីតាមីន B, ដែក ហើយក៏ ជា​សញ្ញា​របស់​ជំងឺ​ពុក​ឆ្អឹង​ទៀត ។​
​ ​
៦-​ត្រួតពិនិត្យ​ភ្នែក​
​ចូរ​មើលទៅ​គ្រោងបង្អួច​មួយ ក្នុង​រង្វង់​៣០​វិនាទី រួចហើយ​បិទ​ភ្នែក ។ បន្ទាប់មក បើកភ្នែក​ឆ្វេង​, បិទ​ទៅវិញ រួច​បើកភ្នែក​ស្តាំ ។ ប្រសិន​រូបភាព​អ្នក មើលឃើញ​ត្រូវ​ព្រិល ហើយ​ជ្រុង​បង្អួច មិន​នៅ​ទន្ទឹម​ជាមួយគ្នា នោះ​អ្នកមាន ហានិភ័យ​ខ្ពស់​កើត​ជំងឺ​ភ្នែក ឬ​ទ្រុឌ ទ្រោម​ចក្ខុប្រសាទ ។​
​ ​
៧-​ត្រួតពិនិត្យ​ត្រចៀក​
​ចូរ​សាក​ឈរ​ឆ្ងាយ​ពី​នរណា ម្នាក់​នោះ ៤-៦​ម៉ែត្រ រួច​ប្រឹង​ស្តាប់ តើ​គេ​កំពុងនិយាយ​អ្វី ។ ប្រសិន មិនអាច ស្តាប់​បាន នោះ​អ្នក​គួរ​ប្រញាប់​ទៅ​ជួប វេជ្ជបណ្ឌិត​ផ្នែក​ត្រចៀក​ភ្លាម ។​
​ ​
៨-​ត្រួតពិនិត្យ​ថ្លើម​
​ឈរ​ពីមុខ​កញ្ចក់​ឱ្យមើល ឃើញ​រូបរាង​ទាំងមូល ។ ប្រសិន​អ្នកឃើញ​ស្រទាប់​ខ្លាញ់​មួយ​នៅ​តំបន់ ត្រគាក គឺ​នោះ​ជា​បរិមាណ​ខ្លាញ់​គ្រឿងក្នុង​ជុំវិញ ថ្លើម​, អាច​រារាំង​មិន​ឱ្យមាន​សកម្មភាព ធម្មតា ។ ក្រៅពីនេះ សញ្ញា​ដូចជា​លឿង​ភ្នែក​, ប៉ោង​ស្បែក​ក្រោម​ភ្នែក ក៏​ព្រមាន ថ្លើម​របស់​អ្នក​អាចមាន បញ្ហា ៕ ប្រែ​សម្រួល​: រតនៈ​

#