ល្ងាច​ថ្ងៃនេះ​សម្តេច​ហ៊ុន សែន​នឹង​ដឹកនាំ​គណៈប្រតិភូ​រាជរដ្ឋាភិបាល​អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​ ព្រះ​បរម សព​ នៃ​សម្ដេច​រាជបុត្រី ព្រះរៀម នរោត្តម បុប្ផា​ទេវី

258
ចែករម្លែក

ដោយ​៖​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​បើតាម​កម្មវិធី​គ្រោងទុក​ នៅវេលា​ម៉ោង ៤ ល្ងាច​ថ្ងៃទី ២០ ខែវិច្ឆិកា​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​ព្រះរាជ​ណា​ច្រក​ម្ពុ​ជា​ នឹង​ដឹកនាំ​គណៈប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ ព្រះ​បរមសព នៃ​សម្ដេច​រាជបុត្រី ព្រះរៀម នរោត្តម បុប្ផា​ទេវី។ ​ព្រះ​បរមសព​នៃ​សម្ដេច​រាជបុត្រី ព្រះរៀម នរោត្តម បុប្ផា​ទេវី ទេព​នាថ​វ​ដ្ដី​ឯក ត្រូវបាន​តម្កល់​ធ្វើបុណ្យ​ទក្ខិណានុប្បទាន​ទៅតាម​ព្រះរាជ​បវេណី​នៅ​វត្ត​បទុមវ​តី​រាជ​វ​រា​រាម​ខាងជើង ។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ កាលពី​ថ្ងៃទី ១៨ ខែវិច្ឆិកា ​បាន​មានប្រសាសន៍​ថ្វាយ​នូវ​ការចូលរួម​រំលែក​ទុក្ខ​ជាមួយ​ព្រះមហាក្សត្រី ​វររាជ​មាតា​ជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ ចំពោះ​ការបាត់បង់​ព្រះរាជ​បុត្រី​ច្បង​គឺ​សម្តេច​រាជបុត្រី​ព្រះរៀម នរោត្តម បុប្ផា​ទេវី ដែល​ព្រះអង្គ​បាន​យាង​សោយ​ព្រះពិរាល័យកាល​វេលា​ម៉ោង ១២:៣០​នាទី​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៩ ​ដោយ​ព្រះ​រោគាពាធ​ក្នុង​ព្រះ​ជន្មាយុ ៧៧​ព្រះវស្សា​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​សម្ដែង​នូវ​ការសោកស្តាយ​ចំពោះ​ការបាត់បង់​ដ៏​ធំធេង​សម្រាប់​ជាតិ​និង​ប្រជាជន​កម្ពុជា ។ សម្តេច​រាជបុត្រី​ព្រះរៀម នរោត្តម បុប្ផា​ទេវី ព្រះ​អង្គជាទេព​នាដ​វ​ដ្ដី​ឯក ។ ពេញ​មួយ​ព្រះជន្ម​នៃ​សម្តេច​រាជបុត្រី ព្រះរៀម នរោត្តម បុប្ផា​ទេវី ព្រះអង្គ​បាន​បូជា​នូវ​ព្រះ​បញ្ញា​ញណ​និង​ព្រះកាយពល​ឥត​ខ្លាច​នឿយហត់​ក្នុងការ​ថែរក្សា​ផ្សព្វផ្សាយ​លើកតម្កើង​វិស័យ​វប្ប​ធ​ម៌ខ្មែរ​ឲ្យ​មាន​ភាព​រីកចម្រើន​ល្បី​រន្ទឺ​និង​មានការ​ទទួលស្គាល់​លើ​សកលលោក​។​ការបាត់បង់​សម្តេច​រាជបុត្រី ព្រះរៀម នរោត្តម បុប្ផា​ទេវី គឺជា​ការបាត់បង់​ដ៏​ធំធេង​បំផុត​នៃ​មរតក​មនុ​ស្សរស់​ចំពោះ​ប្រជាជាតិ​និង​ប្រជាជន​កម្ពុជា​នូវ​តួអង្គ​ដ៏​សំ​ខាន់​ក្នុង​វ​ស័​យ​វ​ប្បធ​ម៌​និង​អរិយ​ធ​ម៌ជាតិខ្មែរ ។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានកំណត់​យក​ថ្ងៃទី ២០ វិច្ឆិកា ឆ្នាំ ​២០១៩ ជា​ថ្ងៃ​កាន់ទុក្ខ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​ចំពោះ​ការយាង​សោយ​ព្រះ​ពិរាល័យ របស់​សម្តេច​រាជបុត្រី ព្រះរៀម នរោត្តម បុប្ផា​ទេវី ដើម្បី​ជាការ​រម្លឹក​ដល់​ព្រះ​គុណបំណាច់​ដ៏​ធំធេង​របស់​ព្រះអង្គ​ចំពោះ​ជាតិ​មាតុភូមិ​កម្ពុជា​ជាពិសេស​លើ​ផ្នែកសិល្បៈ​វប្បធម៌ អរិយធម៌ និង​ជាការ​គោរព​ដល់​ព្រះរាជវង្សានុវង្ស​ផងដែរ ។ គ្រប់​ក្រសួង​ស្ថាប័នរដ្ឋនិងឯកជន​នៅ​ទូទាំងប្រទេស​ត្រូវ​ទម្លាក់​ទង់ជាតិ​ពាក់កណ្តាល​ដង​។​

​ព្រះ​បរមសព នៃ​សម្ដេច​រាជបុត្រី ព្រះរៀម នរោត្តម បុប្ផា​ទេវី ទេព​នាថ​វ​ដ្ដី​ឯក ត្រូវបាន​ស្តេចយាង​និវត្ត​មកដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​នា​វេលាយប់​ថ្ងៃទី​១៩ ខែ​វិ​ចិ្ឆ​កាឆ្នាំ​២០១៩ ។រួច​យាង​បន្ត​មកកាន់​វត្ត​បទុម​វ​តី​រាជ​វ​រា​រាម​ខាងជើង​ដើម្បី​ប្រារព្ធ​ពិធីបុណ្យ​ទក្ខិណានុប្បទាន​ទៅតាម​ព្រះរាជ​បវេណី ។​

​សូម​ថ្វាយ​មហា​ព្រះរាជ​កុសល ថ្វាយ​ព្រះ​វិញ្ញ​ណ​ក្ខន្ធ សម្ដេច​រាជបុត្រី ព្រះរៀម នរោត្តម បុប្ផា​ទេវី ស្តេចយាង​ទៅកាន់​ទីឋាន​ព្រះ​បរមសុខ​កុំបី​ឃ្លៀងឃ្លាតឡើយ៕/Ha