ល្ងាច​នេះ​សម្តេច​តេ​ជោ​អញ្ជើញ​ស្រាយ​បួស​រ៉ា​ម៉ា​ឌន​នៅ​វិហារ​អ៊ីស្លាម​បឹងកក់​

1295
ចែករម្លែក

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញៈ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា នៅ​ល្ងាច​ថ្ងៃទី ៦ ខែមិថុនា ឆ្នាំ​២០១៨​នេះ​បាន​អញ្ជើញ​ស្រាយ​បួស ជាមួយ​បងប្អូន​ខ្មែរ​-​អ៊ីស្លាម នៅ​វិហារ​អ៊ីស្លាម​បឹងកក់ រាជធានី​ភ្នំពេញ​។​

ល្ងាច​នេះ​សម្តេច​តេ​ជោ​អញ្ជើញ​ស្រាយ​បួស​រ៉ា​ម៉ា​ឌន​នៅ​វិហារ​អ៊ីស្លាម​បឹងកក់​

នេះ​ជា​លើក​ទី​២​ហើយ​នៅក្នុង​ឆ្នាំនេះ ដែល​សម្តេច​តេ​ជោ បាន​អញ្ជើញ​ស្រាយ​បួស​ជាមួយ បងប្អូន​សាសនិក​អ៊ីស្លាម ។ កាលពី​ថ្ងៃទី ២៩ ខែ ឧសភា​កន្លងទៅ​សម្តេច​តេ​ជោ​បាន​អញ្ជើញ​ចូលរួម​ស្រាយ​បួស​ម៉ា​រ៉ា​ឌន​ថ្នាក់ជាតិ​ជាមួយ​បងប្អូន សាសនិក​អ៊ីស្លាម នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ ។​
បងប្អូន​សាសនិក​អ៊ីស្លាម​កម្ពុជា​ដែល​បាន​ចូល រួម​ស្រាយ​បួស​នៅពេលនេះ​មាន​ប្រមាណ ៧០០ នាក់ ដែល​រស់នៅ​រាជធានី​ភ្នំពេញ និង ខេត្ត​ជិត​ទីក្រុង​ភ្នំពេញ មាន​កំពង់ឆ្នាំង និង ខេត្តកណ្តាល ៕​មន​