ល្បាត​ក្នុង​មូលដ្ឋាន​ឃាត់​ជនសង្ស័យ​ម្នាក់​រួម​ថ្នាំញៀន​៥​កញ្ចប់​នៅ​ចាក់អង្រែលើ​

503
ចែករម្លែក

​ដោយ:សាវ​រក្ស​/​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ចែ​ចាយ​នូវ​សារធាតុ​ញៀន​ត្រូវបាន​កម្លាំង​នគរបាល​ប៉ុស្ដិ៍​ចាក់អង្រែលើ​ឃាត់ខ្លួន កាល​វេលា​ម៉ោង២​​រំលង​អា​ធ្រា​ត្រ​ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ​២០១៨ ស្ថិតនៅត្រង់​ចំណុច​សំណង់​មិន​រៀបរយ ផ្លូវ​៦០​ម៉ែត្រ ក្រុមទី​៨ ភូមិព្រែក​តា​គង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។​

ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បាន​មាន ឈ្មោះ ម៉ាប់ មួង ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់​នៅក្នុង​ការដ្ឋាន​សំណង់ សង្កាត់ បឹង​កេងកង​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។​

​លោក អ៊ុ រតនា នាយប៉ុស្ដិ៍​ចាក់អង្រែលើ​​ប្រាប់​បានឲ្យដឹងថា មុន​ឈានដល់​ឃាត់ខ្លួន​ជនសង្ស័យ​គឺ កម្លាំង​នគរបាល​ប៉ុស្តិ៍​ចាក់អង្រែលើ បានធ្វើការ​ល្បាត​ពួនស្ទាក់​នៅក្នុង​មូលដ្ឋាន។ ​ពេលមកដល់​ចំណុច​ក្បែរ​សំណង់​មិន​រៀបរយ ផ្លូវ​៦០​ម៉ែត្រ ក្រុមទី​៨ ភូមិព្រែក​តា​គង់ សង្កាត់ចាក់អង្រែលើ ក៏​ទះ​ឃើញ​ជនសង្ស័យ​កំពុង​ដើរ​ម្នាក់ឯង ដោយមាន​ការសង្ស័យ​ស​ម​ត្ថ​កិច្ច​យើង​បាន​ឃាត់​ត្រួតពិនិត្យ​ឆែកឆេរ ក៏​រកឃើញ​ក្រាម​ព​ណ៌ស​ថ្លា (​សង្ស័យ​ជា​គ្រឿងញៀន​) ចំនួន​៥​កញ្ចប់​ថង់​តូចនៅជាប់​ខ្លួន​ ទើប​ឃាត់ខ្លួន​យកមក​សាកសួរ​នៅ​ស្នាក់ការ​នគរបាល​ប៉ុស្តិ៍​ចាក់អង្រែលើ​តែម្ដង​។​

​វត្ថុតាង​ដកហូត​បានរួម​មាន​  ក្រាម​ព​ណ៌ស​ថ្លា (​សង្ស័យ​ជា​គ្រឿងញៀន​) ចំនួន​៥ កញ្ចប់​ថង់​តូច ។​

​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​រួម​វត្ថុតាង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ដើម្បី​កសាង​សំណុំរឿង​ចាត់​ទៅតាម​នីតិវិធី​ច្បាប់​បន្ត​៕​B/