បុរសជនជាតិប៉ូឡូញពីរនាក់ត្រូវបានតុលាការផ្តន្ទាទោសឱ្យជាប់ពន្ធនាគារមួយឆ្នាំ ២ ខែ ពីបទរត់ពន្ធមនុស្សតាមក្តារមឈូសឆ្ពោះទៅប្រទេសអង់គ្លេស ដោយឆ្លងកាត់ប្រទេសបារាំង។
នៅពេលប៉ូលិសព្រំដែនបារាំងឃាត់រថយន្តរបស់ពួកគេឱ្យឈប់កាលពីដើមខែមេសា ដើម្បីធ្វើការឆេកឆេរ ជនរត់ពន្ធទាំងពីរបានព្យាយាមបង្វែងដានដោយអះអាងថា ពួកគេគ្រាន់តែដឹកសាកសពប៉ុណ្ណោះ ហើយពួកគេមិនគួររំខានដល់អ្នកស្លាប់ឡើយ។ ទោះបីជានិយាយបែបណាក៏ដោយ ក៏ប៉ូលិសព្រំដែនមិនចាញ់បោកពួកគេដោយងាយៗឡើយ។
ក្រោយឆែកឆេរយ៉ាងហ្មត់ចត់ ពួកគេបានរកឃើញថា តាមពិតសាកសពនៅក្នុង មឈូសគឺជាមនុស្សរស់មកពីប្រទេសអ៊ីរ៉ាក់។ ទោះជាយ៉ាងណា គ្មានការបញ្ជាក់ពី ជោគវាសនារបស់ជនអន្តោប្រវេសន៍ខុសច្បាស់ខាងលើនេះទេ៕ ប្រែសម្រួលៈ ខុម/Ha